ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង​នៅ​ក្រុង​ដូន​កែវ​ ត្រូវអគ្គីភ័យ​បំផ្លាញទាំងស្រុង

Doliprane TVC

​តាកែវ : ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែល​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​បែក សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវបាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​កាលពី​ល្ងាច​ថ្ងៃទី ៩ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ វេលា​ម៉ោង ៦ និង ៤០ នាទី ។ ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មានឈ្មោះ ហឹម សុ​វណ្ណា​រិ​ទ្ធិ ភេទ​ប្រុស អាយុ ៥០ ឆ្នាំ មុខរបរ​ជា​មន្ត្រីនគរបាល និង ប្រពន្ធ​ឈ្មោះ សាយ សុឃឿន អាយុ ៥៥ ឆ្នាំ មុខរបរ​បុគ្គលិក​ធ​នាគារ​ជាតិ ។​

តាម​សម្តី​ម្ចាស់ផ្ទះ​បានឱ្យដឹងថា មុនពេល​កើតហេតុ ពួកគាត់​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ផ្នែក​ខាងក្រោម​ផ្ទះ ស្រាប់​តែមាន​គេ​ស្រែក​ឆោឡោ​ថា ភ្លើង​កំពុងតែ​ឆេះ​ផ្ទះ​គាត់ ទើប​គាត់​ដឹងភ្លាមៗ​នោះ ឯ​.​ឧ​.​ឧ​ត្ត​ម​សេនីយ​ទោ អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ដឹកនាំ​រថយន្ត​ពន្លត់អគ្គីភ័យ និង កម្លាំង​ចុះជួយ អន្តរាគមន៍​ពន្លត់ ដោយ​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន ៦ គ្រឿង ទើប​ភ្លើង​រលត់ទៅវិញ ដោយ​មិន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​នោះទេ ។ ប៉ុន្តែ​គួរឱ្យ​សោកស្ដាយ ដោយសារ​ភ្លើង​ឆាបឆេះ​ខ្លាំងពេក ហើយ​ឆាប់រហ័ស ធ្វើឱ្យ​ផ្ទះ​ឆេះ​ខ្ទិច​ទាំងស្រុង ។​

ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង​នៅ​ក្រុង​ដូន​កែវ​ ត្រូវអគ្គីភ័យ​បំផ្លាញទាំងស្រុង

​ក្នុងករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ មានការ​សន្និដ្ឋាន​ផ្សេងៗ​គ្នា អ្នកខ្លះ​ថា​បណ្ដាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី ខ្លះ​ទៀតថា​បណ្ដាលមកពី​ដុត​ធូប ប៉ុន្តែ​ការសន្និដ្ឋាន​ទាំងអស់​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ ព្រោះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​ពី​មាត់​មួយ​ទៅ​មាត់​មួយ​តែប៉ុណ្ណោះ ។​

ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង​នៅ​ក្រុង​ដូន​កែវ​ ត្រូវអគ្គីភ័យ​បំផ្លាញទាំងស្រុង

​ម្ចាស់ផ្ទះ​រងគ្រោះ​បាន​និយាយថា គាត់​ពុំទាន់​បានដឹងថា​ខូចខាត និង បាត់បង់​ទ្រព្យ​ស​ម្ប​ត្ថិ​អស់​ប៉ុន្មាន​នៅឡើយ​ទេ គាត់​គ្រាន់តែ​ប្រាប់ថា ក្រុមគ្រួសារ​គាត់​មិនមាន​បាត់បង់​ជីវិត និង រងរបួស​អ្នកណាម្នាក់​នោះឡើយ ៕

​តាកែវ​