ពិការ​មែនពិត​តែ មាន​ទឹកចិត្ត​ស្រឡាញ់​ជាតិ ​(​មាន​វីដេអូ​)

Doliprane TVC

​មិនគួរ​ឲ្យ​ជឿ​សោះ​ថា ​ជនពិការ​ម្នាក់​ដែល​ជិះ​លើ​រទេះ ​តែ​អាច​ច្រៀង​នូវ​បទ​ចម្រៀង​ដ៏​មានន័យ បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​ជាតិ​ពិសេស​អំពាវនាវ​ឲ្យ​រួមគ្នា​ការពារ​ដើមត្នោត​ដែល​ពេលនេះ​គេ​សង្កេត ឃើញថា​មានការ​កាប់រំលំ​និង​លក់​ជា​ហូរហែ​ ហើយ​បើ​ចេះតែ​បណ្តែតបណ្តោយ​តទៅទៀត​អាច​នាំ​ដល់ ការបាត់បង់​នាពេល​អនាគត​មិន​ខាន​។​

ថ្មីៗ​នេះ​នៅលើ​បណ្តាញ ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក ​គេ​ឃើញ​មានការ​បង្ហោះ​នូវ​ ឃ្លី​ប​វីដេអូ​មួយ​មាន រយៈពេល​៣​នាទី​បង្ហាញ​ពី​អ្នក​ពិការ​ម្នាក់​ឈ្មោះ ប្រាក់ សុ​ផា​ណា ជិះ​លើ​រទេះ​បាន​ដេញ​ហ្គី​តា​ផង​និង ច្រៀង​ផង​ព្រមទាំង​មានការ​អបអរ​សារ​ទ​ពី​អ្នកទស្សនា​ជាច្រើន​។​

ពិការ​មែនពិត​តែ មាន​ទឹកចិត្ត​ស្រឡាញ់​ជាតិ ​(​មាន​វីដេអូ​)

មូលហេតុ​ដែល​នាំ​ឲ្យ​គេ​គាំទ្រ ​ជនពិការ​ម្នាក់​នោះ​ក៏​ព្រោះ តែ​គេ​យល់ថា​ថ្វី​បើជា​អ្នក​ពិការ​មែន​តែ មាន​មនសិការ​ខ្ពស់​ចេះ​ច្រៀង​នូវ​បទ​ចម្រៀង ​មិន​ចម្លង​ពី​គេ​តែមាន​អត្ថន័យ​ល្អ​សម្រាប់​សង្គមជាតិ​ពោល គឺ​ដាស់តឿន​ឲ្យ​រួបរួមគ្នា​ការពារ​ថែរក្សា​ដើមត្នោត ​ឲ្យ​បាន​គង់​វង់​ទប់ទល់​ចំពោះ​ការបំផ្លិចបំផ្លាញ​របស់​ជន មួយចំនួន​ដែល​មិន​គិតពី​អនាគត ​របស់​ជាតិ​ពិសេស​គឺ​ដើមត្នោត​ត្រូវបាន​ ជនបរទេស​និង​ខ្មែរ​ទទួលស្គាល់ថា ​ជា​និមិត្តរូប​របស់​ជាតិខ្មែរ​សូម្បី​ទៅដល់​ទីណា​ក៏​គេ​ឃើញ​មាន​ដើមត្នោត​ដុះ​ស្ទើរ​ពាសពេញ​ប្រទេស​។ ប៉ុន្តែ​មួយ​រយៈកាល​កន្លងទៅនេះ​គេ​ហាក់​មិនបាន​មើលឃើញ​ពី​តម្លៃ​ដ៏​វិសេសវិសាល​របស់​ដើមត្នោត ឡើយ​ដោយបាន​នាំគ្នា​កាប់រំលំ​ដើមត្នោត​យកទៅលក់​ដើម្បី​បាន​ប្រាក់​យកមក​ដោះស្រាយ​ជីវភាព​ខ្វះ ខាត​តែមួយ​គ្រា​មិនបាន​គិតដល់​ផលប្រយោជន៍​យូរអង្វែង​ទៅ​អនាគត​។​

ចង់ដឹងថា​បទ​ចម្រៀង​នោះ​មាន​អត្ថន័យ​យ៉ាងណា​និង​ពិ​រោះ​បះសក់​កម្រិតណា​នោះ​?​សូម​តាមដាន​ទស្សនា​ឃ្លី​ប​វីដេអូ​ខាងក្រោម​នេះ​៕ ដេវីត​

ពិការ​មែនពិត​តែ មាន​ទឹកចិត្ត​ស្រឡាញ់​ជាតិ ​(​មាន​វីដេអូ​)

 

ចូលរួមគាំទ្រស្នាដៃកូនខ្មែរ ដែលមិនចំលងបរទេស!សូមស្តាប់អត្ថន័យនៃបទចំរៀង ដើមត្នោតខ្មែរ Original Song របស់ប្អូនប្រុស ប្រាក់ សុផាន់ណា…

Posted by ENG DECOR Center on Wednesday, February 10, 2016