ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​ពី​ចំហៀង របួសធ្ងន់​ស្រាល ៣ នាក់ នៅ សង្កាត់​ផ្សារ​ថ្មី ១​

Doliprane TVC

​ភ្នំពេញ​៖ យុវជន​ប្រុស​ស្រី ៣ នាក់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ ខណៈដែល​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស កំពុង​បត់​ឆ្លងផ្លូវ​ត្រង់ចំណុច​ផ្លូវកែង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៤០ នាទី​យប់ ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅតាម​បណ្ដោយ​ផ្លូវ ១១៨ កែង និង ផ្លូវ ៥៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី ១ ខណ្ឌដូនពេញ ។

ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​ពី​ចំហៀង របួសធ្ងន់​ស្រាល ៣ នាក់ នៅ សង្កាត់​ផ្សារ​ថ្មី ១​

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ បើក​ចេញពី​ផ្លូវ ១១៨ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ពាក់​កណ្ដាលផ្លូវ​កែង​លេខ ៥៣ ស្រាប់​តែមាន​យុវជន​ប្រុស​ស្រី ៣ នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ សេ ១០០ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1D-5359 ទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ ៥៣ ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ដោយ​មិន​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស RX300 ចំ​ពី​ចំហៀង បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​រងរបួស​ធ្ងន់​ពីរ​នាក់​ស្រាល​ម្នាក់ ។

ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​ពី​ចំហៀង របួសធ្ងន់​ស្រាល ៣ នាក់ នៅ សង្កាត់​ផ្សារ​ថ្មី ១​

ក្រោយ​កើតហេតុ​ភ្លាមៗ ភាគី​ខាង​រថយន្ត​ដែល​ត្រូវ​ម៉ូតូ​ជនរងគ្រោះ​បុក​នោះ បាន​បន្ត​ល្បឿន​បើក​គេចខ្លួន​បាត់ស្រមោល រីឯ​ជនរងគ្រោះ​ទាំង ៣ នាក់​នោះ ក៏ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ផងដែរ ។

ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​ពី​ចំហៀង របួសធ្ងន់​ស្រាល ៣ នាក់ នៅ សង្កាត់​ផ្សារ​ថ្មី ១​

ចំណែកឯ​ម៉ូតូ​ជនរងគ្រោះ​វិញ បាន​រង​ការខូចខាត​ខាងមុខ​ទាំងស្រុង ហើយ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ធ្វើការ​វាស់វែង រួច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋា​បាល​ផ្សា​ថ្មី ១ រងចាំ​ប្រគល់​ឲ្យ​ម្ចាស់​វិញ ៕ សុខា​​