កប៉ាល់​ប្រែ​កាយ​ CF8 ​របស់​ហូឡង់ នឹង​កាន់​តែ​​ទំនើប​សម្បូរ​បែប

ក្រុម​អ្នក​រចនា​ម៉ូដ​កប៉ាល់​ហូឡង់​​មួយ​ក្រុម​ ​បាន​ចេញ​​គម្រោង​ផលិត​កប៉ាល់​ប្រែ​កាយ​មួយ ​ដែល​នឹង​កាន់​តែ​ទំនើប​សម្បូរ​បែប​សម្រាប់​​មហាសេដ្ឋី​ប្រាក់​វាល់​​លាន​ដុល្លារ ចង់​​ទិញ​គ្រាន់​ធ្វើ​​ដំណើរ​កម្សាន្ត។

កប៉ាល់​ប្រែ​កាយ​ CF8 ​របស់​ហូឡង់ នឹង​កាន់​តែ​​ទំនើប​សម្បូរ​បែប

​​បើ​តាម​គម្រោង​ កប៉ាល់​ទំនើប​មួយ​នេះ​មាន​ឈ្មោះ​ថា “CF8” ហើយ​​វា​មាន​អាង​ហែល​ទឹក​ដ៏​ធំ​​ប្រវែង​​ជាង​៨៨​ម៉ែត្រ ​ដែល​​​ធ្វើ​ជា​ទឹក​ធ្លាក់​ពី​ខាង​លើ។ ចំណុច​ពិសេស​របស់​វា​ គឺ​វា​អាច​ប្រែ​​ក្លាយ​អាង​ហែល​ទឹក​ដ៏​ធំ​នេះ ទៅ​ជា​កន្លែង​រាំ​កម្សាន្ត​សម្រាប់​ពិធី​ជប់​លៀង​ផង​ដែរ។

​CF8 ក៏​មាន​បន្ទប់​សម្រាប់​ដាក់​រថយន្ត​ទំនើបៗ​បាន​ចំនួន​៨​គ្រឿង មាន​បន្ទប់​​ VIPs ចំនួន​៨ ​ក្រៅ​ពី​នោះ​​នៅ​មាន​​បន្ទប់​ទឹក​ទំនើប​ កន្លែង​ហាត់​ប្រាណ​​ជាមួយ​បន្ទប់​ស្ទីម​សូណា និង​​មាន​រោង​ភាព​យន្ត​ទៀត​ផង ​ដែល​នឹង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​​សម្រាប់​​អ្នក​ប្រើ​ប្រាស់ ​សម្រាប់​​ធ្វើ​ដំណើរ​កម្សាន្ត​លើ​មហាសមុទ្រ​ធំៗ។

​​​ចំពោះ​​ពេល​វេលា​ផលិត​​​ លោក​នាយក​ផ្នែក​ឌីហ្សាញ​ Jeroen van der Knaap ​បាន​បញ្ជាក់​ថា ​ខាង​ក្រុមហ៊ុន​ពុំ​ទាន់​សម្រេច​​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ដោយ​នេះ​គ្រាន់​តែ​​ជា​ជំហាន​ដំបូងនៃ​គ្រោង​ការ​ផ្នែក​រចនា​ម៉ូដ៕

កប៉ាល់​ប្រែ​កាយ​ CF8 ​របស់​ហូឡង់ នឹង​កាន់​តែ​​ទំនើប​សម្បូរ​បែប

កប៉ាល់​ប្រែ​កាយ​ CF8 ​របស់​ហូឡង់ នឹង​កាន់​តែ​​ទំនើប​សម្បូរ​បែប

កប៉ាល់​ប្រែ​កាយ​ CF8 ​របស់​ហូឡង់ នឹង​កាន់​តែ​​ទំនើប​សម្បូរ​បែប

កប៉ាល់​ប្រែ​កាយ​ CF8 ​របស់​ហូឡង់ នឹង​កាន់​តែ​​ទំនើប​សម្បូរ​បែប

កប៉ាល់​ប្រែ​កាយ​ CF8 ​របស់​ហូឡង់ នឹង​កាន់​តែ​​ទំនើប​សម្បូរ​បែប

កប៉ាល់​ប្រែ​កាយ​ CF8 ​របស់​ហូឡង់ នឹង​កាន់​តែ​​ទំនើប​សម្បូរ​បែប

កប៉ាល់​ប្រែ​កាយ​ CF8 ​របស់​ហូឡង់ នឹង​កាន់​តែ​​ទំនើប​សម្បូរ​បែប

កប៉ាល់​ប្រែ​កាយ​ CF8 ​របស់​ហូឡង់ នឹង​កាន់​តែ​​ទំនើប​សម្បូរ​បែប

កប៉ាល់​ប្រែ​កាយ​ CF8 ​របស់​ហូឡង់ នឹង​កាន់​តែ​​ទំនើប​សម្បូរ​បែប

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail