លោក​ហោ ណាំហុង អោយ​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ខេត្ត​សា​កែវ ណែនាំ​អាជីវករ​នៅ​ផ្សារ​រ៉ុង​ក្លឿ​អោយ​បើក​លក់ដូរ​ជាធម្មតា​វិញ​

ភ្នំពេញ: ​លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានអោយដឹង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ថា​៖ ដោយមាន​សារព័ត៌មាន មួយចំនួនបាន​ផ្សាយ​ថា តូប​លក់ដូរ​របស់​អា​ជីវ​ករ​ខ្មែរ​នៅ ផ្សារ​រ៉ុង​ក្លឿ ខេត្ត​សា​កែវប្រទេស​ថៃ​បាន​បិទទ្វារ​ដោយ​​សារ​មានការ​ភ័យខ្លាច​ថា អាជ្ញាធរ​ថៃ នឹង​ចុះ​ចាប់ទំនិញ​របស់​ពួកគាត់​ជាថ្មី​ម្តងទៀត លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​រដ្ឋមន្ត្រីការ​​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ណែនាំ​អោយ​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ខេត្ត​សា​កែវ ចុះសួរសុខទុក្ខ​អាជីវករ​ទាំងអស់ និង​ណែនាំអោយ​បើក​លក់ដូរ​ជាធម្មតា​វិញ តែ​ជៀសវាង​ការលក់ទំនិញ​ក្លែងក្លាយខុសច្បាប់​ដែលនាំអោយ​មាន​បញ្ហា​ជាមួយ​សមត្ថកិច្ច​ផ្នែក​កម្មសិទ្ធិ បញ្ញារបស់​ថៃ​។​

​ជួប​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ​របស់​អា​ជីវ​ករ​ខ្មែរនិង​ធានាបាន​ការប្រកប​អាជីវកម្ម​ធម្មតា​ឡើងវិញ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​បញ្ជាក់ថា​៖​តាម​ការចុះ​អង្កេត​ផ្ទាល់ របស់​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ខេត្ត​សា​កែវ​បានអោយ​​ដឹងថា ផ្សារ​រ៉ុង​ក្លឿ​ពុំបាន​បិទទ្វារ​ទេ។ ប៉ុន្តែ​ដោយសារ​អាជីវករ​មួយចំនួន​បាន​ឈប់សំរាក​ក្នុងឱកាស បុណ្យចូលឆ្នាំ​ចិននិង​អាជីវករ​មួយ​​ចំនួន​ទៀត មានការ​ភ័យខ្លាច​ដោយ​ខ្លួនឯង ថា​សមត្ថកិច្ច​ថៃ នឹង​ចុះចាប់​ទំនិញ​របស់​ពួកគាត់​ទៀត​៕R​