តារា​ល្បីៗ​សម្រុក​ចេញទៅ​សម្តែង​នៅ​ខេត្ត​ព្រះសីហនុ ចុង​សប្តាហ៍​នេះ​

Doliprane TVC

​នៅ​ចុង​សប្តាហ៍​នេះ​មាន​សិល្បករ​សិល្បការី​នី​ល្បីៗ​ជាច្រើន​ត្រៀមខ្លួន​ចេញទៅ​សម្តែង​នៅតាម​បណ្តា​ខេត្ត​នានា ដោយឡែក​សម្រាប់​សិល្បករ​សិល្បការី​នី ល្បីៗ​មួយចំនួន ដែល​នឹង​ចេញទៅ​សម្តែង​នៅក្នុង​ខេត្ត​ព្រះសីហនុ នៅក្នុង​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​រួមមាន តារាចម្រៀង​ល្បីល្បាញ ឪ​ក សុគន្ធ​កញ្ញា , ទេព បូ​ព្រឹក្ស ,​លោក ខេ​ម និង នី រតនា ។​ដោយឡែក​សម្រាប់​ថ្ងៃអាទិត្យ​ដែលជា​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​វិញ​រួមមាន អ្នកនាង ពេជ្រ សោភា អ៊ីវ៉ា វ៉ាន់ នី​ឡា លោក ណុប បា​យ៉​រិ​ទ្ធ និង វង្ស តា​រ៉ា​រតនា ជាដើម​។​ដោយ​ពួកគេ​នឹងធ្វើ​ឲ្យ​កក្រើក​ឆាក​ប្រគុំ​តន្ត្រី នៅ​ឆ្នេរ​អូ​ឈើទាល ។

**​ឳ​ក សុគន្ធ​កញ្ញា

​តារាចម្រៀង​ល្បីល្បាញ​ប្រចាំ​នៅក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ឳ​ក សុគន្ធ​កញ្ញា ពិតជា​មមាញឹក​នៅក្នុង​អាជីព​ខ្លាំងណាស់ សម្រាប់​សប្តាហ៍​នេះ​ទស្សនិកជន​នឹង​បានឃើញ​វត្តមាន​នាង​នៅក្នុង​ឆាក​ប្រគុំ​តន្ត្រី មួយ​នៅក្នុង​ខេត្ត​ព្រះសីហនុ រាល់ពេល​មាន​វត្តមាន​នាង​ម្តងៗ​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​មិត្ត​យុវវ័យ ។ ឳ​ក សុគន្ធ​កញ្ញា បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួប​បងប្អូន​ទស្សនិកជន​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ថ្ងៃ​សៅរ៍​នេះ ។ ក្រៅពី​ច្រៀង​ពិ​រោះ​និង​ពូកែ​រាំ ឳ​ក សុគន្ធ​កញ្ញា ថែមទាំង​ពូកែ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ប្លែក ដ៏​គួរ​ឲ្យ​ទាក់ទាញ ជាពិសេស​នាង​គឺជា​តារាចម្រៀង​មួយរូប​ដែល​ចូលចិត្ត​ភាព​សាម​ញ្ញា​បំផុត សូម្បីតែ​ស្បែកជើង​ដែល​នាង​ចូលចិត្ត​ពាក់​បំផុត​គឺ​ស្បែកជើង ប៉ា​តា ។

តារា​ល្បីៗ​សម្រុក​ចេញទៅ​សម្តែង​នៅ​ខេត្ត​ព្រះសីហនុ ចុង​សប្តាហ៍​នេះ​

**​ទេព បូ​ព្រឹក្ស​

​មួយរយៈ​ពេលនេះ ទេព បូ​ព្រឹក្ស បាន​ពង្រឹង​ប្រជាប្រិយភាព​របស់ខ្លួន​យ៉ាងខ្លាំង​ក្លា​ជាង​មុន​ដើម្បី​ស្ថា​រ​ប្រជាប្រិយភាព​របស់ខ្លួន​មកវិញ បន្ទាប់ពី​បាត់​មុខ​មួយរយៈ​ពេល​មក ។ នៅ​ល្ងាច​នេះ ទេព បូ​ព្រឹក្ស មាន​បទ​ចម្រៀង​ជាច្រើន​ដើម្បី​បង្ហាញ​ទស្សនិកជន​ជាមួយនិង​ក្បាច់​រាំ​ពិសេសៗ​ទៀត ។
ទេព បូ​ព្រឹក្ស មិន​ត្រឹមតែ​បង្ហាញ​វត្តមាន​ថ្មី​ជាមួយ​បទ​ចម្រៀង​ថ្មីៗ​នោះទេ សូម្បីតែ​ក្បាច់​រាំ​របស់​នាង​ក៏​ប្លែក​ជាង​មុន​ដែរ ជាក់ស្តែង​កាលពី​សប្តាហ៍​មុន​នាង​បានបង្ហាញ​ក្បាច់​រាំ​កន្ធែកជើង​១៨០​ដឺ​ក្រេ ធ្វើ​ឲ្យ​កក្រើក​អស់​ឆាក​ប្រគុំ​តន្ត្រី ខា​រ៉ា​បាវ រីឯ Style តុបតែង​ខ្លួន​របស់​នា​ង​ក៏​ខុសប្លែក​ពីមុន​ដែរ ។

តារា​ល្បីៗ​សម្រុក​ចេញទៅ​សម្តែង​នៅ​ខេត្ត​ព្រះសីហនុ ចុង​សប្តាហ៍​នេះ​

តារា​ល្បីៗ​សម្រុក​ចេញទៅ​សម្តែង​នៅ​ខេត្ត​ព្រះសីហនុ ចុង​សប្តាហ៍​នេះ​

**​ខេ​ម

​លោក ខេ​ម គឺជា​តារាចម្រៀង​ដែលមាន​សម្លេង​ស្អក​ប្រចាំ​នៅក្នុង​ផលិតកម្ម ថោ​ន លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​កម្មវិធី​ប្រគុំ​តន្ត្រី​នៅក្នុង​សប្តាហ៍​នេះ​ជាមួយ​មិត្តភក្តិ​សិល្បៈ​ល្បីៗ​ដទៃទៀត ។

តារា​ល្បីៗ​សម្រុក​ចេញទៅ​សម្តែង​នៅ​ខេត្ត​ព្រះសីហនុ ចុង​សប្តាហ៍​នេះ​

**​នី រតនា
​នី រតនា តារា​សម្លេង​ផ្អែម​ដែល​ទើប​ចូល​ច្រៀង​នៅក្នុង​ផលិក​ម្មរ​ស្មី​ហង្ស​មាស បទ​ចម្រៀង​ផ្ទាល់ខ្លួន​របស់លោក​នៅ​មិនទាន់មាន​ចេញលក់​នៅលើ​ទីផ្សារ​នោះទេ ប៉ុន្តែ​ចាប់តាំងពី​ជាប់​ជ័យលាភី​លេខ​១​ក្នុង​កម្មវិធី The Voice Cambodia ‘s រួចមក លោក​ទទួលបាន​ការងា​រ​យ៉ាងច្រើន​។ ជាក់ស្តែង​ក្នុង​មួយ​សប្តាហ៍ លោក​ត្រូវ​ចេញ​សម្តែង​តាម​ខេត្ត​ជាប់​ជាប្រចាំ ។ សម្រាប់​សប្តាហ៍​នេះ នី រតនា នឹងមាន​វត្ត​មាននៅ ខេត្ត​ព្រះសីហនុ ជាមួយ​តារា​ល្បីៗ​ខាងលើ​នេះដែរ ។

តារា​ល្បីៗ​សម្រុក​ចេញទៅ​សម្តែង​នៅ​ខេត្ត​ព្រះសីហនុ ចុង​សប្តាហ៍​នេះ​

**​ពេជ្រ សោភា

​អ្នកនាង ពេជ្រ សោភា វិញ នៅក្នុង​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ក្នុងឆ្នាំនេះ នាង​ត្រូវ​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នៅ​ខេត្ត​ព្រះសីហនុ ដោយ​នាង​មិនបាន​ចំណាយ​ពេលវេលា​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ឬ​ជាមួយ ក្រុមគ្រួសារ​នោះទេ គឺ​នាង​ជាប់រវល់​សម្តែង​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​របស់​ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​ព្រះសីហនុ ។ ទស្សនិកជន​កំពុង​ចាប់អារម្មណ៍ ពេជ្រ សោភា ខ្លាំង​បន្ទាប់ពី​នាង​ចេញ​បទ​ចម្រៀង​ជាច្រើន​បទ​ជាមួយ ដៃគូ​ចម្រៀង​របស់​នាង​គឺ​លោក ដេវីដ​។ ចុងក្រោយ​នេះ​មាន​ពត៌មាន​ជាច្រើន​និយាយថា ពេជ្រ សោភា កំពុង ស្រពិចស្រពិល​នៅក្នុង​រឿង​ចាក​ចេញពី​ផលិតកម្ម រស្មី​ហង្ស​មាស ប៉ុន្តែ​ការពិត​មាន​គេ​ឃើញ ពេជ្រ សោភា ចេញចូល​ហង្ស​មាស​ដូចដើម ថែម​ទាំ​ង​ឃើញ​នាង​ថត​បទ​ចម្រៀង​នៅ​ទីនោះ​ថែមទៀត ទើប​ធ្វើ​ឲ្យ​មាន​ពត៌មាន​ថា ពេជ្រ មិន​ចេញពី​ហង្ស​មាស​នោះទេ ។

តារា​ល្បីៗ​សម្រុក​ចេញទៅ​សម្តែង​នៅ​ខេត្ត​ព្រះសីហនុ ចុង​សប្តាហ៍​នេះ​

**​អ៊ី​វ៉ា
​តារាចម្រៀង​ដែលមាន​រាង​តូច​ច្រឡឹង អី​វ៉ា ក៏​មិន​អន់​ដែរ នាង​មមាញឹក​នៅក្នុង​ការងារ​រកស៊ី​ខ្លាំង​ស្ទើរតែ​គ្មាន​ពេលវេលា​នៅក្នុង​ទីក្រុង ។ នៅក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ នាង​មិនបាន​នៅក្នុង​ទីក្រុង ភ្នំពេញ​ទេ ពីព្រោះ​នាង​ជាប់​សម្តែង​នៅ​ខេត្ត​ព្រះសីហនុ ។ ដោយសារតែ​មួយរយៈ​ពេល​នេះ​មានការ​តាម រំខាន​ពី​បុរស​មួយចំនួន​ធ្វើ​ឲ្យ​នាង​បិទ​ទូរស័ព្ទ​និង​ផ្លាស់ប្តូរ​លេខ​ជា​ញឹកញាប់​បំផុត ។ និយាយ​ដល់​រឿង​ស្នេហា​វិញ នាង​នៅតែ​ព្យាយាម​លាក់បាំង មិន​បង្ហាញ​ប្រាប់​ឲ្យ​គេ​បានដឹង​លឺ​ឡើយ ។

**​វ៉ាន់ នី​ឡា
​ស្រី​ស្អាត វ៉ាន់ នី​ឡា ក៏​មិន​អន់​ប៉ុន្មាន​ដែរ នៅក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ នាង​ត្រូវ​ណាត់ជួប​ជាមួយ​បុរស​កំពូល​ស្នេហ៍ របស់​នាង​នៅក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ការងារ​សំខាន់​ជាង​ការ​ណាត់ជួប ទើប​នាង​ទទួលយក ការសម្តែង​នៅក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​នៅ​ខេត្ត​ព្រះសីហនុ នោះ​។

តារា​ល្បីៗ​សម្រុក​ចេញទៅ​សម្តែង​នៅ​ខេត្ត​ព្រះសីហនុ ចុង​សប្តាហ៍​នេះ​
**​ណុប បា​យ៉ា​រិ​ទ្ធ​
​លោក ណុប បា​យ៉ា​រិ​ទ្ធ នៅតែមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​អាជីព​ចម្រៀង ទោះបី​ជាមាន​អ្នកចម្រៀង​ស្រករ​ក្រោយ​ជាច្រើន​កំពុង​វាយលុក​ទីផ្សារ​ខ្លាំង​យ៉ាងណាក្តី​ក៏​លោក​នៅតែ​មមាញឹក​នៅក្នុង​អាជីព​នេះ​។ សម្រាប់​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​នៅក្នុង​ឆ្នាំនេះ​លោក ត្រូវ​ចេញទៅ​សម្តែង​នៅ​ខេត្ត​ព្រះសីហនុ ដោយ​លោក​មិនបាន​ចំណាយ​ពេលវេលា​ជាមួយ​ក្រុមគ្រួសារ​នោះទេ ។ បទ​ចម្រៀង​របស់លោក​ជាច្រើន​នៅតែ​ចេញលក់​នៅលើ​ទីផ្សារ ជា​បន្តបន្ទាប់ ។

**​វង្ស​តា​រ៉ា​រតនា

​លោក វង្ស តា​រ៉ា​រតនា ក៏​មមាញឹក​នៅក្នុង​ការ​កើប​លុយ​តាម​ខេត្ត​ដែរ នៅក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ លោក​ត្រូវ​ទៅ​សម្តែង​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​នៅ​ខេត្ត​ព្រះសីហនុ​ជាមួយ​តារា​ល្បីៗ​ទាំងអស់​នេះដែរ​៕​អា​លី​ណា