ត្រៀម​ខ្លួន​ថ្ងៃ​១៤-កុម្ភៈ​ហើយ​ឬ​នៅ? ព្រឹត្តិការណ៍​រត់​ជា​គូ​​ចង​ជើង​ចង​ដៃ​ដ៏​ធំ​នៅ​អូឡាំពិក!


ត្រៀម​ខ្លួន​ថ្ងៃ​១៤-កុម្ភៈ​ហើយ​ឬ​នៅ? ព្រឹត្តិការណ៍​រត់​ជា​គូ​​ចង​ជើង​ចង​ដៃ​ដ៏​ធំ​នៅ​អូឡាំពិក!

សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​​ថ្ងៃ​ទី​១៤-កុម្ភៈ​តែ​ម្ដង Couple Run ព្រឹត្តិការណ៍​ដ៏​ធំ​រត់​ជា​គូ​មិន​ធ្លាប់​មាន នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​តាម​រយៈ​ការ​ទិញ​សំបុត្រ​ចូលរួម។

 

ត្រៀម​ខ្លួន​ថ្ងៃ​១៤-កុម្ភៈ​ហើយ​ឬ​នៅ? ព្រឹត្តិការណ៍​រត់​ជា​គូ​​ចង​ជើង​ចង​ដៃ​ដ៏​ធំ​នៅ​អូឡាំពិក!

 

Couple Run ធ្វើ​ឡើង​ដើម្បី (១) បំផុស​សកម្មភាព​កីឡា​តាម​រយៈ​ការ​រត់​ជា​ពិសេស​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ (២) ជួយ​ដល់​សង្គម​ រាល់​ការ​ចំណាយ​ថវិកា​ ៦​$ ក្នុង​នោះ​ ៥០% ត្រូវ​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ និង (៣) បង្កើត​ទំនាក់​ទំនង​ជាមួយ​អ្នក​ចូលរួម​ក្នុង​កម្មវិធី ហើយ​ក៏​អាច​បង្ហាញ​ក្តី​ស្រលាញ់​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​ដូចជា​គ្រួសារ មិត្តភ័ក្ដិ​ និង​ដៃ​គូ​សង្សារ​ជាដើម។

 

ថ្ងៃ​ Couple Run វិញ្ញាសា​​មាន​រត់​៣គីឡូម៉ែត្រ​ដោយ​ចង​ដៃ​គ្នា​ជាមួយ​ដៃគូ​ជុំវិញ​បរិវេណ​ស្តាត​អូឡាំពិក​ និង​រត់​១០០ម៉ែត្រ​ ចង​ជើង​គ្នា​នៅមុខ​ឆាក​ការ​ប្រគំ​តន្ត្រី​ ហើយ​ចំពោះ​ការ​រត់​មិន​មាន​យក​ចាញ់​ឈ្នះ​អ្វី​នោះ​ទេ គឺ​រត់​ដើម្បី​សប្បាយ​​ទាំងអស់​គ្នា​និង​អ្វី​ដែល​សំខាន់​នោះ​គឺ​យក​ថវិកា​ជួយ​ពេទ្យ​គន្ធបុប្ផា​។

 

ត្រៀម​ខ្លួន​ថ្ងៃ​១៤-កុម្ភៈ​ហើយ​ឬ​នៅ? ព្រឹត្តិការណ៍​រត់​ជា​គូ​​ចង​ជើង​ចង​ដៃ​ដ៏​ធំ​នៅ​អូឡាំពិក!

 

តារា​ចម្រៀង​ល្បី​ឈ្មោះ មាស សុខសោភា លោក​ ហេង ពិទូ លោក Jimmy Kiss និង​តារា​ផ្សេងៗ​ជា​ច្រើន​ទៀត ក៏​នឹង​បង្ហាញ​វត្តមាន​នៅ​ទីនោះ​ផង ដើម្បី​ប្រគំតន្ត្រី​សប្បុរធម៌។

 

Couple Run#CoupleRun »»»» រត់ដើម្បីការរិច្ចាគ រត់ដើម្បីក្តីស្រលាញ់ »»»»សូមប្រញាប់ឡើង ដើម្បីទិញសំបុ្រតចូលរួមអោយបានមុនគេ ។ សំបុត្រអាចរកទិញបាននៅ ៖ _ សាខា ICE WATCH ផ្លូវមុនីវង្ស Tel: 077 751000_ សាខា ICE WATCH នៅ AEON MALL Tel: 077 851000_ ICE Park AEON MALL ជាន់ទី4 Tel: 081 517555_ ហាង Deluxe Chicken មាត់ទន្លេនៅជិត Khmer Royal Tel: 016 585883_ ពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៤ រសៀល _ សាកលវិទ្យាល័យមួយចំនួនដែលមានក្រុមនិស្សិតស្ម័គ្រចិត្តរបស់ ICE WATCH

Posted by Watch Empire on Sunday, February 7, 2016

 

ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ Ice Watch ហើយ​ធ្វើ​ឡើង​នៅ​ថ្ងៃ​១៤-កុម្ភៈ ចាប់​ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង ៨:៣០ ​យប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

 

ប្រិយមិត្ត​អាច​រក​ទិញ​សំបុត្រ​បាន​ក្នុង​តម្លៃ ៦ ដុល្លារ​នៅ​តាម​ទីតាំង​៖

១. សាខា ice-watch ​ព្រះ​មុនីវង្ស (០៧៧ ៧៥ ១០០០)

២. Ice Park ផ្សារ​ទំនើប​អ៊ីអន​ជាន់​ទី​៤ (០៨១ ៥១៧ ៥៥៥)

៣. ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក

៤. ហាង Deluxe Chicken មាត់​ទន្លេ​ជិត​ Khmer Royal (០១៦ ៥៨ ៥៨ ៨៣)

៥. តាម​សាលា និង​សាកលវិទ្យាល័យ​មួយ​ចំនួន​ដែល​មាន​ក្រុម​ស្ម័គ្រចិត្ត​របស់ ice-watch ។

 

កុំ​ភ្លេច​ចូលរួម​ណា៎! សប្បាយ​ជា​មួយ​មនុស្ស​ជា​ទី​ស្រលាញ់ ហើយ​បាន​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទៀត!

 

ត្រៀម​ខ្លួន​ថ្ងៃ​១៤-កុម្ភៈ​ហើយ​ឬ​នៅ? ព្រឹត្តិការណ៍​រត់​ជា​គូ​​ចង​ជើង​ចង​ដៃ​ដ៏​ធំ​នៅ​អូឡាំពិក!

 

អត្ថបទ៖ សុផាត