តុលាការ សម្រេច​​​ឃុំខ្លួន​​​មន្ត្រីយោធា​​និង​​បក្ខពួក​​ ពីរ​នាក់​ ក្នុង​ករណី​ប្លន់​កក្រើក​ នៅ​ស្រុក​ពញាឮ​

កណ្ដាល៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល លោកចៅក្រម អ៊ី ម៉ាណូកា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានសម្រេចឃុំខ្លួន  មន្ត្រីយោធា បម្រើការងារ នៅតំបន់ប្រតិបត្ដិការសឹករង ខេត្ដកំពង់ស្ពឺមានតួនាទី ជាជំនួយការ ការិយាល័យឋានន្ដរស័ក្ដិ អនុសេនីយ៍ទោ និងបក្ខពួកពីរនាក់ ដាក់ពន្ធនាគារ បណ្តោះអាសន្ន ដើម្បីស៊ើបអង្កេតករណី ប្លន់ម្តាយកូនពីរនាក់ នៅស្រុកពញាឮ យកអស់ទ្រព្យសម្បត្តិ មួយចំនួន។

មន្រ្តីសាលាដំបូងខេត្តកណ្តាល បានថ្លែងថា ជនសង្ស័យទាំងបីនាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តហិង្សា តាមមាត្រា ៣៥៣ និង មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ បទល្មើសនេះកំណត់ការផ្តន្ទាទោសពី៣ឆ្នាំ ទៅ១០ឆ្នាំ។

បើតាមលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ទ្រី សុ ឃីម ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរជាព្រូឡាន ត្រូវបាន ឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦, ទី២.ឈ្មោះ សេង ដា អាយុ ២៣ឆ្នាំ មុខរបរ ជា កម្មករសំណង់ និងជាជាងពិតាន  ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែកុម្ភៈ និងទី៣.ឈ្មោះ មាន វាសនា ហៅ ជៀស អាយុ ២៦ឆ្នាំ មុខរបរ ជា មន្ដ្រី យោធាបម្រើការងារ នៅតំបន់ ប្រតិបត្ដិការសឹករង ខេត្ដកំពង់ស្ពឺ មានតួនាទី ជាជំនួយការ ការិយាល័យ មានឋានន្ដរស័ក្ដិ អនុសេនីយ៍ទោ ត្រូវបានចាប់ខ្លួននៅ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។
 
លោកស្នងការ អ៊ាវ ចំរើន បានថ្លែងបញ្ជាក់ទៀតថា ក្នុងប្រតិបត្ដិការបង្ក្រាប និងឃាត់ខ្លួន ក្រុមចោរទាំង ៣នាក់ នេះ សមត្ថកិច្ច បានដកហូត  កាំភ្លើងខ្លី ២ដើម កាំភ្លើងអាការស្វ័យបត់ ១ដើម គ្រាប់កាំភ្លើង ជាច្រើនគ្រាប់ និងវត្ថុតាង ជាច្រើនទៀត ដែលជា របស់ក្រុមចោរ និងជា របស់ ជនរងគ្រោះដែលប្លន់បាន។

គួររំលឹកថា កាលពីវេលាម៉ោង ១៩៖៤០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ មានករណី ក្រុមចោរប្លន់ ប្រដាប់អាវុធ ធ្វើសកម្មភាពប្លន់ ផ្ទះលក់ ចាប់ហួយមួយកន្លែង ស្ថិតក្នុងភូមិតាគោក ឃុំឈ្វាំង ស្រុកពញឮ ខេត្ដកណ្ដាល យកអស់ទ្រព្យសម្បត្ដិមួយចំនួន។ ជនរងគ្រោះជា ម្ចាស់ផ្ទះ មាន គ្នា ២នាក់ ទី១.ឈ្មោះ ព្រីង ស៊ិន ភេទស្រី អាយុ ៤៥ឆ្នាំ  មុខរបរលក់ដូរ និងទី២.ឈ្មោះ សេង វ៉ាន់ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរជាកម្មការិនី រោងចក្រ កាត់ដេរ ស្ដ្រី រងគ្រោះទាំង២នាក់ ត្រូវជាម្ដាយ និងកូន៕