លោកញឹក ប៊ុនឆៃ ដើរចេញពី ហ៊្វុនស៊ិនប៉ិច ទៅបង្កើតបក្សថ្មី ដោយសារ សម្ដេចក្រុមព្រះ មិនឲ្យតម្លៃអ្នកតស៊ូ

កំពង់ឆ្នាំង៖ លោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២ គណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០០១៦ បានថ្លែងថា លោក សម្រេចចិត្តចាកចេញ ពីគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយសារតែសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច មិនដែលឲ្យតម្លៃដល់អ្នកតស៊ូជំនាន់មុន ដោយចាត់ទុកពួកគាត់ទាំងនោះ ជាឈើពុកផុយ គ្មានបានការអ្វីទាំងអស់។

លោក ញឹក ប៊ុនឆៃ ប្រធានស្ថាបនិក គណបក្សខ្មែររួបរួមជាតិ បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក ក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ប្រមាណជា ២០០នាក់ថា លោកបានស្នើទៅសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បីឲ្យតែងតាំងអតីត សមាសភាពរចនាសម្ព័ន្ធ គណបក្សហ្វ៊ុនស៊ិនប៉ិចចាស់មានដូចជា គណៈកម្មការអចិន្ត្រៃយ៍ គណៈកម្មការនាយក ក្រុមប្រឹក្សាជាតិ ក្រុមការងារបោះឆ្នោតបក្សខេត្ត ស្រុក ឡើងវិញ នៅកន្លែងណា ដែលទំនេរមិនទាន់មានតែងតាំងអ្នកណា ក្រោយពេលដែលបាន បង្រួបបង្រួមគ្នាតែសម្ដេចក្រុមព្រះ បដិសេធថាហួសពេលហើយ។

លោក ញឹក ប៊ុនឆៃ បានថ្លែងបន្ថែមថា  " ខ្ញុំបានដាក់ពាក្យសុំមួយទៀត ថាសុំពិចារណាឆ្នាំថ្មីហើយ ដាក់បញ្ជីឲឲ្យទាំងអស់ថា ដើម្បីបញ្ចូល សមាសភាពរចនាសម្ព័ន្ធ គណបក្សហ្វ៊ុនស៊ិនប៉ិចចាស់ មានគណៈអចិន្ត្រៃយ៍ គណៈនាយក ក្រុមប្រឹក្សាជាតិ ក្រុមការងារបោះឆ្នោតខេត្ត គណៈកម្មការប្រតិបត្តិខេត្ត-ស្រុក ភូមិ ឃុំទាំងអស់ បងប្អូនខ្លះត្រូវគេដកតំណែងអស់ លុបតំណែងអស់ សុំពិចារណាទៅដាក់តែងតាំងវិញ ព្រោះយើងបង្រួបបង្រួមគ្នា សម្ដេចក្រុមព្រះលោកផ្ញើលិខិតមកខ្ញុំវិញថា យឺតពេលហើយ "។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈនេះ លោក ញឹក ប៊ុនឆៃ ស្ថាបនិកគណបក្សខ្មែរ រួបរួមជាតិ បានប្រកាសថា នឹងរៀបចំសមាជ គណបក្សលើកដំបូងជាផ្លូវការ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ ដែលមានសមាជិកចូលរួម នៅទូទាំងប្រទេសប្រមាណជាង៤ពាននាក់ ដោយពិភាក្សា ទៅលើរបៀបវារៈធំៗចំនួនបីរួមមាន៖ អនុម័តលក្ខន្តិកៈគណបក្ស ជ្រើសរើសក្រុមប្រឹក្សាជាតិ គឺមានតំណាងមកពីមូលដ្ឋាន ទាំងអស់ និងជ្រើសរើសប្រធាន អនុប្រធាន ប្រធានកិត្តិយសគណបក្ស។ តាមគម្រោងបេក្ខភាព ប្រធានគណបក្សខ្មែររួបរួមជាតិ គឺរូបលោក ញឹក ប៊ុនឆៃផ្ទាល់ អនុប្រធានគណបក្ស គឺលោក ខាន់ សាវឿន អតីតរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងប្រធានកិត្តិយសគណបក្ស គឺលោក ទា ចំរ៉ាត់ អតីតនាយអគ្គសេនាធិការកងទ័ពជាតិ សីហនុនិយម សម័យតស៊ូ និងជាអតីតអគ្គលេធិការ គណបក្ស ហ៊្វុនស៊ិនប៉ិច កាលពីឆ្នាំ១៩៩២-៩៣ ដែលគ្រានោះ គណបក្សហ៊្វុនស៊ិនប៉ិចឈ្នះឆ្នោត។ គណបក្សខ្មែររួបរួមជាតិ ដែលទើបតែបំបែកខ្លួន ចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយសម្តេចក្រុមព្រះនេះ កំពុងទទួលបាននូវការគាំទ្រ ពីសំណាក់ខ្សែរាជវង្ស សានុវង្ស និងសមាជិក សមាជិកា មួយចំនួនធំ របស់គណបក្សហ៊្វុនស៊ិនប៉ិចចាស់៕

លោកញឹក ប៊ុនឆៃ ដើរចេញពី ហ៊្វុនស៊ិនប៉ិច ទៅបង្កើតបក្សថ្មី ដោយសារ សម្ដេចក្រុមព្រះ មិនឲ្យតម្លៃអ្នកតស៊ូ

លោកញឹក ប៊ុនឆៃ ដើរចេញពី ហ៊្វុនស៊ិនប៉ិច ទៅបង្កើតបក្សថ្មី ដោយសារ សម្ដេចក្រុមព្រះ មិនឲ្យតម្លៃអ្នកតស៊ូ

លោកញឹក ប៊ុនឆៃ ដើរចេញពី ហ៊្វុនស៊ិនប៉ិច ទៅបង្កើតបក្សថ្មី ដោយសារ សម្ដេចក្រុមព្រះ មិនឲ្យតម្លៃអ្នកតស៊ូ