គូ​ស្នេហ៍​១​គូ ​ដើរ​ជុំ​វិញ​ពិភពលោក ​ទៅ​តែ​កន្លែង​ថោកៗតែ​ លទ្ធផល​មិន​នឹក​ស្មាន

គូស្នេហ៍មួយគូ មកពីឆ្នេរសមុទ្រភាគខាងជើងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានធ្វើដំណើរជាច្រើនប្រទេសជុំវិញពិភពលោក និងទៅតែកន្លែងណាដែលចំណាយលុយតិចបំផុត ញាំតែអាហារតាមដងផ្លូវ ប៉ុន្តែពួកគេបញ្ជាក់ថា កាន់តែស្រលាញ់គ្នាខ្លាំងឡើង។

Jourdan Bowen និងមិត្តស្រី Madeline Relph បានស្គាល់គ្នាតាំងពីលោកនៅវ័យ១៤ឆ្នាំ ខណៈដែលអ្នកទាំងពីរបានបង្កើតភាពស្និទ្ធស្នាលរ៉ូមែនទិកជាមួយគ្នា ជាង១០ឆ្នាំហើយមកទល់ពេលនេះ ដោយធ្វើដំណើរទៅផ្ដិតយករូបភាពជុំវិញពិភពលោកជាមួយគ្នា នៅតាមឆ្នេរសមុទ្រ លើភ្នំ វាលខ្សាច់ សួនសត្វ និងតំបន់ទេសចរណ៍បូរាណនានាច្រើនទៀត នៅប្រទេសឥណ្ឌា ម៉ារ៉ុក ទួរគី និងប្រទេសមួយចំនួនទៀត។

Bowen ពេលនេះវ័យ២៦ឆ្នាំ បានប្រាប់ដល់ Manly Daily ថាការធ្វើដំណើរផ្សងព្រេងនេះ បានធ្វើឲ្យលោកនិងមិត្តស្រីកាន់តែមានអារម្មណ៍ស្និទ្ធស្នាល និងកាន់តែស្រលាញ់គ្នាខ្លាំង ហើយពុំបានចំណាយលុយច្រើននោះទេ។

“យើងធ្វើដំណើរដើម្បីជួបរឿងថ្មីៗ និងជួបមនុស្សថ្មីៗ។ យើងគេងតែនៅតាមព្រលានយន្តហោះ លើឡានក្រុង និងលើរទេះភ្លើង ហើយយើងញាំតែអាហារតាមដងផ្លូវ និងញាំរួមគ្នា។ យើងធ្វើអ្វីៗ ដែលមានតម្លៃថោកៗប៉ុណ្ណោះ ហើយជីវិតរបស់ពួកយើងរីករាយបំផុត”។ Bowen បានបញ្ជាក់។

Bowen និងមិត្តស្រីមានគណនី Instagram រួមគ្នាមួយ ដែលមានចំនួនអ្នក Followers ជិត៨ម៉ឺននាក់ ខណៈដែលរូបភាព ដែលពួកគេបង្ហោះលើបណ្ដាញសង្គម ទទួលបានការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងច្រើន៕

ប្រភព៖sabay