ពិតជា​សាហាវ​ខ្លាំងណាស់ នារី​ម្នាក់​ត្រូវគេ​សម្លាប់​កាត់​ក្បាល​

Doliprane TVC

ថ្ងៃ​នៈ នៅក្នុង​ទឹកដី​ខេត្តសៀមរាប ឯណោះ មាន​រឿងរ៉ាវ​ឃាតកម្ម ដ៏​សាហាវព្រៃផ្សៃ​មួយ បានកើត​ឡើង​ទៅលើ​នារី​ម្នាក់ ដែល​ត្រូវបាន​ឃាតករ​សម្លាប់ ដោយ​កាត់​ក្បាល​ផ្តាច់​ចេញពី​ខ្លួន ហើយ​យក​ក្បាល​របស់​នាង​ទៅ​បាត់​។​អំពើ​ឃាត​កម្មនៈ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​១៣ ខែកុម្ភ​: ឆ្នាំ ២០១៦ ស្ថិតនៅ​ផ្លូវ​ផ្សា​រញ៉ែ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប នៅ​ចំណុច ផ្ទះសំណាក់​យីហោ ប្រាសាទកែវ​។​

ពិតជា​សាហាវ​ខ្លាំងណាស់ នារី​ម្នាក់​ត្រូវគេ​សម្លាប់​កាត់​ក្បាល​

​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ហើយក៏​បានធ្វើការ​សន្និដ្ឋាន​ថា សាកសព​នារី​រងគ្រោះ អាច​ត្រូវ​ឃាតក​សម្លាប់​នៅវេលា​ម៉ោង ៤​ទៀបភ្លឺ ថ្ងៃទី ១៣ ខែកុម្ភៈ នេះ ដោយ​ឃាតក​ជា​ជនដៃដល់ បានសម្លាប់​នារី​រងគ្រោះ​យ៉ាង​សាហាវព្រៃផ្សៃ ដោយ​កាត់​ក្បាល​នាង​យកទៅ​បាត់​នៅសល់តែ​ដងខ្លួន ហើយ​គេ​ក៏​មិនបាន​ដឹងថា ឃាតក​កាត់​យក​ក្បាល​របស់​នារី​រងគ្រោះ​ទៅណា​ឡើយ​។​

ពិតជា​សាហាវ​ខ្លាំងណាស់ នារី​ម្នាក់​ត្រូវគេ​សម្លាប់​កាត់​ក្បាល​

​ឥឡូវនេះ​សមត្ថកិច្ច​ខេត្តសៀមរាប​កំពុង​ដុតដៃ ដុតជើង ដើម្បី​តាម​ប្រមាញ់​រក​ឃាតក​ដៃដល់ យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕
ហេង ចំណូល​