ផ្ទុះ​កំប៉ុង​ហ្គាស បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន ៩ ខ្នងនៅ​ច្បារអំពៅ​

Doliprane TVC

ករណី​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន ៩ ខ្នង​ទាំងស្រុង ដោយសារតែ​ផ្ទុះ​កំប៉ុង​ហ្គាស នៅពេលដែល​កំពុងតែ​ដាំបាយ និង មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចុះមក​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​ទឹក​ចំនួន ១០ គ្រឿង​ផងដែរ ទើបបាន​ភ្លើង​រលត់ ។ ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​ព្រឹក ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅក្បែរ​វត្ត​ឬ​ស្សី​ស្រស់ ក្នុងភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌមានជ័យ ។

ផ្ទុះ​កំប៉ុង​ហ្គាស បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន ៩ ខ្នងនៅ​ច្បារអំពៅ​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យ​ថា មុនពេល​កើតហេតុ គេ​បានឮ​សំឡេង​ផ្ទុះ​កំប៉ុង​ហ្គាស​លាន់ឮ​ដូច​គ្រាប់បែក​ចេញពីផ្ទះ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ដែល​នៅ​ខាងក្នុង​ចំនួន​ពីរដង ដោយ​លើកទីមួយ​មិនមាន​អណ្តាតភ្លើង ឬ​ផ្សែង​ឡើយ លុះដល់​ឭ​សំឡេង​ផ្ទុះ​កំប៉ុង​ហ្គាស​ជា​លើក​ទី​ពីរ ក៏បាន​ឃើញ​មាន​អណ្តាត ភ្លើង​ឆាបឆេះ និង ផ្សែងខ្មៅ​ហុយ​ទ្រលោម​តែម្តង ។

លុះដល់​ពេលដែល​មាន​អណ្តាតភ្លើង និង ផ្សេង​ខ្មៅ​ហុយ​ទ្រលោម និង បង្ក​ជា​អគ្គិភ័យ​ចេញពីផ្ទះ​ខាងលើ​នោះ​ហើយ ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ទៅដល់​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​ក្បែរ​នោះ ក៏​នាំគ្នា​ស្រ​វ៉េ​ស្រា​វ៉ា​យក​បំពង់​ពន្លត់អគ្គីភ័យ និង ទឹក​ទៅ​បាញ់​ពន្លត់ តែ​ពន្លត់ភ្លើង​មិនបាន​ឡើយ ។

ផ្ទុះ​កំប៉ុង​ហ្គាស បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន ៩ ខ្នងនៅ​ច្បារអំពៅ​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្តទៀតថា ក្រោយ​ពេលដែល​អណ្តាតភ្លើង​ឆាបឆេះ​កាន់តែខ្លាំង​ឡើង​នោះ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់ក​ម្លាំ​ង​អាជ្ញាធរ​មូល​ដ្ឋា​ចុះមក​ដល់ និង ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ១០ គ្រឿង​ចុះមក​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទើបបាន​ភ្លើង​នោះ​រលត់​ទៅបាន និង មិន​ឆេះ​រាលដាល​ទៅដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​ទៀត​បាន។

ក្នុងករណី​អគ្គិភ័យ​នេះដែរ បាន​ឆេះ​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន ៩ ខ្នង (​ធំ​ចំនួន ៣ ខ្នង និង តូច ៦ ខ្នង​) និង បាន​ឆេះ​បំផ្លាញ​អស់ទ្រព្យ​សម្បត្តិ​អស់​មួយចំនួនធំ ដោយបាន​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ទឹក​ចំនួន ១០ គ្រឿង និង មិនបាន​បង្ក​ឱ្យ​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ៕ ភី ផល

ផ្ទុះ​កំប៉ុង​ហ្គាស បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន ៩ ខ្នងនៅ​ច្បារអំពៅ​