មន្ត្រី​យោធា​បើករថយន្ត​ឡិច​ស៊ី​ស​បុក​ជាមួយ​ម៉ូតូ​មន្ត្រី​កងរាជអាវុធហត្ថ​ស្លាប់​ម្នាក់​នៅ​ក្រុងប៉ៃលិន

Doliprane TVC

​ខេត្ត​ប៉ៃលិន​៖ មន្ត្រី​យោធា​ម្នាក់​ស្រវឹង​ជោគជាំ​បើកបរ​រថយន្ត​ស៊េរី​ទំនើប​បុក​ជាមួយ​ម៉ូតូ​ឌ្រី​ម​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដែល​ស្រវឹង​ជោគជាំ​ដូចគ្នា ខណៈ​បត់​ឆ្វេង ត្រង់ចំណុច​ផ្លូវ​កោង​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​ខ្ទាត​ចំងាយ​ជាង ៣០ ម៉ែត្រ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង​តែម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ០៥ នាទី​រសៀល​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ​លេខ ៥៧ ត្រង់ចំណុច​ផ្លូវ​ចូល វិទ្យាល័យ​ហ៊ុនសែន​ក្រុង​ទេពនិម្មិត ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

មន្ត្រី​យោធា​បើករថយន្ត​ឡិច​ស៊ី​ស​បុក​ជាមួយ​ម៉ូតូ​មន្ត្រី​កងរាជអាវុធហត្ថ​ស្លាប់​ម្នាក់​នៅ​ក្រុងប៉ៃលិន

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ឡី សុផល ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ​ជា​លេខាធិការ​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ ២០០៧ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-1329 រង​ការខូចខាត​ទាំងស្រុង រស់នៅ​ភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ចំណែក​អ្នកបើកប​រថយន្ត​មាន ឈ្មោះ ដា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជា​មន្ត្រី​យោធា ពាក់​សក្តិ ២ នៃ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ ៥០៧ ដោយ​បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២V-៣៩២៤ រង​ការខូចខាត​ផ្នែក​ខាងមុខ និង អ្នករួមដំណើរ​ស្រីក្មេង​ម្នាក់ និង ក្មេងប្រុស​ម្នាក់​អត់​រងរបួស ។

មន្ត្រី​យោធា​បើករថយន្ត​ឡិច​ស៊ី​ស​បុក​ជាមួយ​ម៉ូតូ​មន្ត្រី​កងរាជអាវុធហត្ថ​ស្លាប់​ម្នាក់​នៅ​ក្រុងប៉ៃលិន

ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​មន្ត្រី​ប៉េអឹម​ម្នាក់​ចេញពី​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ បាន​ស្រវឹង​ជោគជាំ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​កន្លែងកើតហេតុ ក៏​បត់​ឆ្វេង​ត្រង់​ផ្លូវ​មុខ​វិទ្យាល័យ ប​ម្រុ ង​នឹង​ចូល​ផ្ទះ លុះ​ជិត​ផុត​ទៅហើយ​ស្រាប់​តែមាន បុរស​ម្នាក់ទៀត​ស្រវឹង​ជោគជាំ​ដែរ បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ក្នុង​ល្បឿន​លឿន ត្រង់ចំណុច​ផ្លូវ​កោង បណ្តាលឱ្យ​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ខ្ទាត​ទៅក្រោយ​ជាង ៥០ ម៉ែត្រ​តែម្តង ។

ប្រភព​បន្តទៀតថា ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​សបាន​បន្ថែម​ល្បឿន​ទៅ​ទិសខាងកើត​ដើម្បី​រត់គេចខ្លួន ហើយ​ដឹងថា​ខ្លួន ទៅណា​មិន​រួច​ក៏​ចត​ចោល​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​លេខ ៥៧ ក្បែរ​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី​រួច​រត់គេចខ្លួន​បាត់ស្រមោល ។ សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា ក្រោយពី​ធ្វើការ​វាស់វែង​រថយន្ត និង ម៉ូតូ យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ភាគី​ទាំងសងខាង​ចូលមក​ធ្វើការ​ដោះស្រាយ​នៅ​តុលាការខេត្ត ។ ចំណែក​សព​ជនរងគ្រោះ ដែល​ស្លាប់បាត់​បង់ជីវិត​ត្រូវ​អង្គភាព​យកទៅ​ធ្វើបុណ្យ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​តាម​ប្រពៃណី ។

មន្ត្រី​យោធា​បើករថយន្ត​ឡិច​ស៊ី​ស​បុក​ជាមួយ​ម៉ូតូ​មន្ត្រី​កងរាជអាវុធហត្ថ​ស្លាប់​ម្នាក់​នៅ​ក្រុងប៉ៃលិន

សូមបញ្ជាក់​ផងដែរ​ថា នៅ​រដូវចូលឆ្នាំ​ចិន​វៀតណាម ២០១៦ នេះ ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី របួសធ្ងន់​ស្រាល​ជាច្រើន​នាក់ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​បើកបរ​ម៉ូតូ និង រថយន្ត​ពេល​ស្រវឹងធ្លាក់ភ្នែក​បុក និង ប៉ះគ្នា ៕ អត្ថបទ នី​យ៉ា​