ក្មេងស្រី​ម្នាក់​ត្រូវ​ឃាតក​សម្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​«​ប្រាសាទកែវ​» កាត់​ក្បាល​ដាច់​ពី​ដងខ្លួន​ញាត់​ចូល​ក្រោម​គ្រែ ហើយ​សមត្ថកិច្ច​រក​មិនឃើញ​ក្បាល


​ខេត្តសៀមរាប​៖ ក្មេងស្រី​ម្នាក់​ត្រូវ​ឃាតក​មិន​ស្គាល់មុខ​សម្លាប់​កាត់​ក្បាល​បាត់​ពី​ដងខ្លួន​យ៉ាង​ព្រៃផ្សៃ​បំផុត​នៅក្នុង​បន្ទប់ ផ្ទះសំណាក់​មួយកន្លែង​មាន​យីហោ​ឈ្មោះ «​ប្រាសាទកែវ​» ស្ថិតក្នុង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ករណីនេះ​ត្រូវបាន​គេ​ដឹង​កាលពី​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ទី​១៣ ខែ​កម្ភៈ ឆ្នាំ​២០១៦​នេះ ។ សមត្ថកិច្ច​ចម្រុះ​បាន​ចុះទៅពិនិត្យ​ត្រួតពិនិត្យ​សាកសព ហើយ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ត្រូវ​ឃាតក​សម្លាប់​នៅវេលា​ម៉ោង ទៀបភ្លឺ ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​

​សមត្ថកិច្ច​ចម្រុះ ដោយមាន​ការចូលរួម​ពី​លោក សំរិទ្ធ សាខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ត សៀមរាប បាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​សា​សព ហើយ​បាន​បញ្ជាក់ថា សាកសព​ក្មេងស្រី​នោះ មាន​អាយុ​មិន​លើសពី​២០​ឆ្នាំ​នោះទេ ស្លៀកខោ​ខូវប៊យ ជើងវែង សម្បុ​ស ប៉ុន្តែ​ពុំទាន់​ដឹង​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​សមត្ថកិច្ច​ចម្រុះ​បាន​បញ្ជាក់ថា​៖ សាកសព​ត្រូវបាន ប្រទះឃើញ រ៉ុំ​កន្សែងពោះគោ​ពណ៌​ផ្កាឈូក ហើយ​ញាត់​ចូល​ក្រោម​គ្រែ​នៅ​បន្ទប់​លេខ​៣០១ នៃ​ផ្ទះសំណាក់ នេះ​។ សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​ថា​សាកសព​ត្រូវ​ឃាតក​កាត់​ក្បាល​ដាច់ចេញពី​ដងខ្លួន ហើយ​នៅក្នុង​បន្ទាប់​នោះ​មិនឃើញ​ក្បាល​សព​ជនរងគ្រោះ​នៅ​ទៅនោះ​ទេ ដែល​សមត្ថកិច្ច​កំពុង​ឆែកឆេរ​រុករក​ផ្ទះសំណាក់​«​ប្រាសាទកែវ​» នោះ​។ ទោះយ៉ាងណា​សមត្ថកិច្ច​ចម្រុះ​កំពុង​ដុតដៃដុតជើង​ដើម្បី​វែកមុខ​រក​ជនឃោរឃៅ​ចាប់ខ្លួន​មក​ផ្តន្ទាទោស​ឲ្យ​ខាងតែបាន​៕

KA-13-02-2016-01 KA-13-02-2016-05 (2) KA-13-02-2016-03 KA-13-02-2016-04