ឃាតកម្ម​ដ៏​ព្រៃផ្សៃ​ ៖​ ឃាតក​កាត់​ក្បាល​នារី​វ័យក្មេង​ម្នាក់​យក​ទៅ​បាត់​ក្នុងផ្ទះ​សំណាក់​យីហោ​ ប្រាសាទកែវ​ ខេត្តសៀមរាប​

​វេលា​ម៉ោង​០៩​និង​១៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​រន្ធត់​មួយ​កើតឡើង​ ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​កម្រ​ជួប​ប្រទះ​ ដោយ​ឃាតក​ដៃដល់​បាន​កាត់​ក្បាល​នារី​វ័យក្មេង​អាយុប្រមាណ​ក្រោម​២០​ឆ្នាំ​ម្នាក់​ដាច់​ត្រឹម​.​ក​យក​ទៅ​បាត់​ ក្នុង​បន្ទប់​លេខ​៣០១​នៃ​ផ្ទះសំណាក់​យីហោ​ ប្រាសាទកែវ​ ឋិត​នៅ​ផ្លូវ​ផ្សា​រញ៉ែ​ ភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ខណៈ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា​ ករណី​អំពើ​ឃាតកម្ម​សម្លាប់​មនុស្ស​នេះ​ អាច​កើតឡើង​នៅ​វេលា​ទៀប​ភ្លឺ​ នា​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ជាបឋម​ឲ្យ​ដឹង​ថា​ តាម​សភាព​សាកសព​ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ ដែល​ប្រទះ​ឃើញ​បាត់​ក្បាល​ និង​ដកខ្លួន​រុំ​ជាមួយនឹង​កន្លែង​ពណ៌​ផ្កាឈូក​ ញាត់​ចូល​ក្រោម​គ្រែ​ នៅ​ក្នុង​បន្ទប់​លេខ​៣០១​នៃ​ផ្ទះសំណាក់​យីហោ​ ប្រាសាទកែវ​ ឋិត​ក្នុង​សង្កាត់​ស្វាយស​ង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​នោះ​ គឺជា​ស្ត្រី​ដែល​មាន​អាយុប្រមាណ​ក្រោម​២០​ឆ្នាំ​ និង​មាន​សម្បុរ​ស​ ។​

​បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ច​កំពុង​ស្វែងរក​ក្បាល​ស្ត្រី​រង​គ្រោះ​ និង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ឃាតក​ជា​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

ឃាតកម្ម​ដ៏​ព្រៃផ្សៃ​ ៖​ ឃាតក​កាត់​ក្បាល​នារី​វ័យក្មេង​ម្នាក់​យក​ទៅ​បាត់​ក្នុងផ្ទះ​សំណាក់​យីហោ​ ប្រាសាទកែវ​ ខេត្តសៀមរាប​ ឃាតកម្ម​ដ៏​ព្រៃផ្សៃ​ ៖​ ឃាតក​កាត់​ក្បាល​នារី​វ័យក្មេង​ម្នាក់​យក​ទៅ​បាត់​ក្នុងផ្ទះ​សំណាក់​យីហោ​ ប្រាសាទកែវ​ ខេត្តសៀមរាប​

Related