ម៉ូតូ​ធំ​ម៉ាក CBR បោះពួយ​ទៅបុក​ពីក្រោយ​រថយន្ត​ស៊ាំ​យ៉ុង​ពេញទំហឹង រងរបួស​ធ្ងន់ ២ នាក់​

Doliprane TVC

​ភ្នំពេញ​៖ បុរស ២ នាក់​បាន​រងរបួស​ធ្ងន់​ដោយសារតែ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​ពេក បាន​ជ្រុល​មក​បុក​ពីក្រោយ​រថយន្ត​ស៊ាំ​យ៉ុង​យ៉ាង​ពេញទំហឹងខណៈ​´​ដែល​រថយន្ត​កំពុង​បង្អង់​ល្បឿន​ដើម្បី​ឈប់​ស្តុ​ប ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​យប់​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្សី ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​ធំ​ម៉ាក CBR បោះពួយ​ទៅបុក​ពីក្រោយ​រថយន្ត​ស៊ាំ​យ៉ុង​ពេញទំហឹង រងរបួស​ធ្ងន់ ២ នាក់​

តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ស៊ាំ​យ៉ុង​មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-5790 បើក​ដោយ​បុរស​ម្នាក់ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្សី ទិសដៅ​ពី​កើ​តទៅ​លិច ខណៈពេល​បើក​ជិត​មកដល់​ចំណុចកើតហេតុ​ដែលជា​ក​ន្លែ​ង​ឈប់​ស្តុ​ប​នោះ រថយន្ត​ក៏បាន​បង្អង់​ល្បឿន ភ្លាមៗ​នោះដែរ ក៏​ស្រាប់​តែមាន​ម៉ូតូ​ធន់​ធំ​មួយគ្រឿង​ម៉ាក​ហុងដា CBR ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CJ-6665 ជិះ​ដោយ​បុរស ២ នាក់​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ជិះ​តាមផ្លូវ​សហ​ព័​ន្ឋ​រុស្សី ទិសដៅ​ពី​កើ​តទៅ​លិច ស្របគ្នា​មកពី​ក្រោយ វ៉ា​ក់​អឺ​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​មក​បុក​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​បុរស​ម្នាក់​ជា​អ្នក​ឌុប​ហោះ​ទៅបុក និង កញ្ចក់​ក្រោយ​រថយន្ត រងរបួស​ធ្ងន់​ដេក​ស្តូក​នៅនឹងកន្លែង និង ម្នាក់ទៀត​រងរបួស​បែ​ក​ក្បាល​ហូរឈាម​ស្រោច​ខ្លួន ។ ចំណែក​ម៉ូតូ និង រថយន្ត​រង​ការខូចខាត​ទាំងសងខាង ។

ក្រោយពេល​កើតហេតុ​បុរស​រងរបួស​ទាំង ២ នាក់​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត និង ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​កា​កាប ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ៕ វិជ្ជា​