ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៦ នេះ ករណី​ឃាត​កម្ម​សម្លាប់​នារី​ម្នាក់​កាត់​ក្បាល​នៅ​ក្នុងផ្ទះ​សំណាក់ «​ប្រាសាទកែវ​» ជាន់​ទី​៣ ក្នុង​បន្ទប់​លេខ​៣០១ ក្នុង​ក្រុម​ទី​៩ ឃុំ​តា​ផុល សង្កាត់​​ស្វាយ​ដង្គំ ក្រុង​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​អត្តសញ្ញាណ​ហើយ ។ ឃាតកម្មលាក់មុខ កាត់​ក្បាលយកទៅ ទុកនៅ​តែ​ខ្លួន​ក្នុងផ្ទះសំណាក់​

នារី​រង​គ្រោះ​គឺ​ឈ្មោះ​ឡេ​ន សិលា អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ភូមិ​វប្បធម៌ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀម​រាប មាន​ម្តាយ​ឈ្មោះ​កេង ធីតា ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាយ​ជ្រាវ​យ៉ាង​ដុតដៃដុតជើង ដើម្បី​កំណត់​មុខសញ្ញា​ចាប់​ជន​ដៃដល់​សាហាវព្រៃផ្សៃ​នេះ ដោយ​សមត្ថកិច្ច​ដឹង​ពី​តម្រុយ​ខ្លះ​ៗ​ហើយ ។