មាន សូ​នី​តា ធ្វើ​កម្មវិធី​សប្បុរស ព្រមជាមួយ​… (​មាន​វីដេអូ​)

Doliprane TVC

​ដូច​ការគ្រោងទុក តារា​សម្ដែង​ស្រី​វ័យក្មេង និង គួរ​ឲ្យ​ស្រឡាញ់ មាន សូ​នី​តា បាន​នាំ​ក្រុមការងារ ចលនា​ស្រឡាញ់​របស់​នាង ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ចែករំលែក​នូវ​ក្ដី​ស្រឡាញ់ ដែល នាង​បាន​ហៅថា «​ចលនា​ស្រឡាញ់​» ។​ ​បើតាម​ការ​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​ស្រី​ដ៏​ពូកែ​រូបនេះ បាន​សរសេរ​យ៉ាង ច្រើន​ពី​សកម្មភាព ក៏ដូចជា​ការបញ្ជាក់​ពី​កាល​បរិ​ចេ្ឆ​ទ និង​ទីតាំង​នៃ​ការរៀបចំ​កម្មវិធី​រប​ស់​នាង​ថែម ទៀតផង ។

មាន សូ​នី​តា ធ្វើ​កម្មវិធី​សប្បុរស ព្រមជាមួយ​… (​មាន​វីដេអូ​)

ទិដ្ឋភាព​ក្នុងឱកាស​កម្មវិធី «​ចលនា​ស្រឡាញ់​» របស់ សូ​នី​តា ពិតជា​ទទួលបាន ជោគជ័យ​យ៉ាងខ្លាំង ក៏​ព្រោះតែ​ស្នាមញញឹម​នៃ​ក្មេងៗ​ជាច្រើន​បានបង្ហាញ​ឡើង ។ ទន្ទឹមនឹង​ការ ផ្ដល់នូវ​ក្ដី​ស្រឡាញ់​ដល់​ក្មេងៗ​នេះ សូ​នី​តា ក៏​រីករាយ​ក្ដុក​ក្ដួ​ត​យ៉ាងខ្លាំង​ថែមទៀត នៅពេលដែល នាង​ត្រូវបាន​ក្មេង ធ្វើ​កម្មវិធី​អបអរសាទរ​ខួបកំណើត​ឈានចូល​វ័យ ២៦ ឆ្នាំ​របស់​នាង ។​

មាន សូ​នី​តា ធ្វើ​កម្មវិធី​សប្បុរស ព្រមជាមួយ​… (​មាន​វីដេអូ​)

​តារា​រូប​ស្រស់ សូ​នី​តា បាន​សរសេរ​សារ​បង្ហាញ​ពី​អារម្មណ៍​រីករាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាង​ថា «​ខ្ញុំ​មិនអាច​ទប់​ស្នាមញញឹម និង​ភាពសប្បាយ​រីករាយ​រប​ស់​នាង​ខ្ញុំ​បានទេ នៅពេល​ឃើញ​ពួកគេ​រួប រួមគ្នា​ធ្វើការ​ងារ​ជា​ក្រុម ដើម្បី​ចែករំលែក​ក្តី​ស្រលាញ់ ភាពកក់ក្តៅ​ក្នុង​ថ្ងៃ​ស្រលាញ់ អរគុណ​អ្នក ទាំងអស់គ្នា​ដែល​បានធ្វើ​ឲ្យ​នាង​ខ្ញុំ​មាន​ថ្ងៃនេះ​» ។ សូ​នី​តា បាន​បន្ថែមទៀតថា «​ថ្ងៃ​ស្រលាញ់ ថ្ងៃ​ខ្ញុំ ថ្ងៃ ១០ កុម្ភៈ ថ្ងៃនេះ​ហ្នឹងឯង ហើយ​គេ​អាយុ ២៦ ឆ្នាំ​ហើយ មុខ​ចាស់​ជាង​មុន​បន្តិច សំខាន់​សប្បាយ ចិត្ត មែន​អត់​?» ។​

មាន សូ​នី​តា ធ្វើ​កម្មវិធី​សប្បុរស ព្រមជាមួយ​… (​មាន​វីដេអូ​)

​សូមបញ្ជាក់ថា ចលនា​ស្រឡាញ់​របស់​តារា​សម្ដែង​ស្រី​រូប​ស្រស់ មាន សូ​នី​តា បានធ្វើ​ឡើង​នៅ​ថ្ងៃទី ១០ ខែកុម្ភៈ ដោយ​ឆ្នាំនេះ សូ​នី​តា បានធ្វើ​ឡើង​នៅ​ខេត្តសៀមរាប ក្នុង​បរិវេណ​នៃ​សាលា​បឋម សិក្សា​វត្ត​ពោធិ​លង្កា ដោយ​កម្មវិធី​ទាំងមូល ធ្វើឡើង​ដើម្បី​ផ្ដល់នូវ​ស្នាមញញឹម និង​ក្ដី​ស្រឡាញ់​ជូន ដល់​កុមារ​តូចៗ​ដែល​រៀន​នៅ​ទីនោះ ហើយ​អ្វីដែល​ពិសេស​នោះ សាលាបឋមសិក្សា​នេះ​ជា​សាលា ដែល​តារា​សម្ដែង មាន សូ​នី​តា ធ្លាប់បាន​រៀន​កាលពី​នៅ​តូច ហើយ​សាលា​នេះ​ជា​កន្លែង​ដែល​ផ្ដល់ នូវ​អនុស្សាវរីយ៍​យ៉ាងច្រើន​ដល់​ជិវិត​របស់​នាង ៕ ខេមរា​

មាន សូ​នី​តា ធ្វើ​កម្មវិធី​សប្បុរស ព្រមជាមួយ​… (​មាន​វីដេអូ​)មាន សូ​នី​តា ធ្វើ​កម្មវិធី​សប្បុរស ព្រមជាមួយ​… (​មាន​វីដេអូ​)មាន សូ​នី​តា ធ្វើ​កម្មវិធី​សប្បុរស ព្រមជាមួយ​… (​មាន​វីដេអូ​)មាន សូ​នី​តា ធ្វើ​កម្មវិធី​សប្បុរស ព្រមជាមួយ​… (​មាន​វីដេអូ​)មាន សូ​នី​តា ធ្វើ​កម្មវិធី​សប្បុរស ព្រមជាមួយ​… (​មាន​វីដេអូ​)មាន សូ​នី​តា ធ្វើ​កម្មវិធី​សប្បុរស ព្រមជាមួយ​… (​មាន​វីដេអូ​)មាន សូ​នី​តា ធ្វើ​កម្មវិធី​សប្បុរស ព្រមជាមួយ​… (​មាន​វីដេអូ​)

គេអាយុ២៦ឆ្នាំហើយចា៎ថ្ងៃស្រលាញ់ថ្ងៃខ្ញុំ ថ្ងៃ១០កុម្ភៈ ថ្ងៃនេះហ្នឹងឯង ហើយគេអាយុ២៦ឆ្នាំហើយ :)មុខចាស់ជាងមុនបន្តិច សំខាន់សប្បាយចិត្ត មែនអត់?—អរគុណដល់ម្ចាស់ឧបត្ថម្ភទាំងអស់ ដែលបានគាំទ្រអោយកម្មវិធីមួយនេះដំណើរការទៅបាន <3Elite Travel & Tours – ក្រុមហ៊ុនទេសចរណ៍ អេលីត NOIR mart and coffee Lotus Blanc Resort Giant Ibis Transport Pepsi Angkor Pearl Hotel MYTV#SlanhDay #SlanhSonyta Tour Les Jour

Posted by Mean Sonyta on Tuesday, February 9, 2016

ថ្ងៃស្រលាញ់ ១០កុម្ភៈវាមិនខាតទេ បើគ្រាន់តែចំណាយពេលក្រលេកទៅអតីតកាលបន្តិចនោះ។ បើទោះបីជាវាបានកើតឡើងហើយក៏ដោយ។ ឆ្នាំនេះ នាងខ្ញុំនឹក អនុស្សាវរីយ៍កាលពេលក្មេង នៅរៀនខេត្តសៀមរាបបានប្រហែលជា២ឆ្នាំ ក៏ផ្លាស់ទៅកំពង់ចាម។ ចាំបានថា មានម្តងនោះ ម៉ាក់អត់អោយលុយមករៀនទេ ប៉ុន្តែមានតែបង្អែមមួយកញ្ចប់នៅក្នុងដៃ។ ពេលចេញលេង គេទៅញាុំអីលាន់ សូនីតាខ្ញុំ អង្អុយក្រោមដើមឈើញាុំបង្អែមម៉ាក់ធ្វើអោយ។ គឺថាអត់ខ្វល់ គេចង់និយាយអី និយាយទៅ ថាខ្ញុំក្រម៉េច ក៏ថាទៅ សំខាន់ខ្ញុំសប្បាយចិត្តនូវអ្វីដែលខ្ញុំមាន។ ម្ល៉ោះហើយ ក្នុងវ័យ២៦ឆ្នាំនេះ នាងខ្ញុំ អោយកាដូមួយ គឺកាដូនៃភាពសប្បាយចិត្តនូវអ្វីដែលយើងមាន និងការដែលមិនបំភ្លេចកន្លែងដែលយើងមានកំណើត។អរគុណសំរាប់ការជូនពរ របស់អ្នករាល់គ្នា។ បើមានពេល មកលេងសាលាវត្តពោធិលង្កាថ្ងៃនេះ គឺថាមានការីនំប័ុង :)#ថ្ងៃស្រលាញ់#SlanhDay #SlanhSonyta

Posted by Mean Sonyta on Tuesday, February 9, 2016