ប្រពៃណី​ឃោរឃៅ !! ដុត​សុដន់​ក្មេងស្រី ដើម្បី​កុំឱ្យ​មានអារម្មណ៍​កាមតណ្ហា និង ការចាប់រំលោភ​

Doliprane TVC

​ជា​ប្រពៃណី​ដ៏​ឃោរឃៅ គួរឱ្យ​ព្រឺ​ខ្លាច នៅក្នុង​ទ្វីបអាហ្វ្រិក ដែល​ម្តាយ ឱ្យ​កូនស្រី​ចូល​វ័យ​ជំទង់ រឹត​សុដន់ ឬ ដុត ដើម្បី​កុំឱ្យ​សុដន់​ធំ នាំ​តែមាន​អារម្មណ៍​បង្កើន​កាមតណ្ហា និង ការពារ​ពី​ការចាប់​គំរាម​ចាប់រំលោភ​ផងដែរ ។

ប្រពៃណី​ឃោរឃៅ !! ដុត​សុដន់​ក្មេងស្រី ដើម្បី​កុំឱ្យ​មានអារម្មណ៍​កាមតណ្ហា និង ការចាប់រំលោភ​

​រឿងរ៉ាវ​នេះ​វា​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​សាសនា របស់​ប្រជាជន​នៅ​បណ្តា​ប្រទេស​ទ្វីបអាហ្វ្រិក ដែល​ជឿ​តៗ​គ្នា​ថា ការដុត​ពង្រាប​សុដន់ និង រឹត​មិនឱ្យ​ធំ របស់​ក្មេងស្រី​ជំទង់ នឹង​ធ្វើឱ្យ​ពួកនាង​រួច​ផុតពី​គ្រោះថ្នាក់ ក្នុងការ​បំពាន​ខាង​ផ្លូវភេទ ពីព្រោះ​វា​នឹង​បំបាត់​ការដុត​អារម្មណ៍​ចំណង់​កាមតណ្ហា​បាន ។ ជំនឿ​នេះ​បណ្តាលឱ្យ​ឪពុកម្តាយ​ភាគច្រើន សម្រេចចិត្ត​ឱ្យ​កូនស្រី ចូលក្នុង​ពិធី​ដុត​សុដន់ ។​

ប្រពៃណី​ឃោរឃៅ !! ដុត​សុដន់​ក្មេងស្រី ដើម្បី​កុំឱ្យ​មានអារម្មណ៍​កាមតណ្ហា និង ការចាប់រំលោភ​

​ឧបករណ៍​ដែល​ត្រូវ​ដុត​ពង្រាប​សុដន់ គឺ​ឪពុកម្តាយ ឬ អាណាព្យាបាល​ក្មេងស្រី តែង​យក​ឈើ ថ្ម​ដុត​ឱ​ក្តៅ ចប ឬ ពេលខ្លះ​ត្រូវ​ប្រើ​ដែក​ក្តៅ ដែលមាន​កម្តៅ​ខ្ពស់ ខ្លះ​ប្រើ​ខ្សែក្រវាត់ ក្រណាត់ សម្រាប់​រឹត កុំឱ្យ​សាច់ សុដន់​លៀន​ចេញ ដែល​គោលបំណង​គឺ​មិនឱ្យ​សុដន់​របស់​ពួកក្មេង​ស្រីៗ​រីក​ធំ​បាន ។ ក្នុង​ពិធី​ដុត​សុដន់​នោះ ក្មេងស្រីៗ​ត្រូវ​ឈឺផ្សា​គ្មានអ្វី​ប្រៀបផ្ទឹម​បាន ។​

ប្រពៃណី​ឃោរឃៅ !! ដុត​សុដន់​ក្មេងស្រី ដើម្បី​កុំឱ្យ​មានអារម្មណ៍​កាមតណ្ហា និង ការចាប់រំលោភ​

​ពិធី​នេះ​បាន​រាលដាល​យ៉ាងច្រើន​នៅ​ប្រទេស កា​មឺ​រូ​ន នី​ហ្សេ​រី​យ៉ា និង អាហ្វ្រិក​ខាងត្បូង ដែល​ស្រី្ត​វ័យ​ជំទង់​ចំនួន 3,8 លាន​នាក់​ទូទាំង​ពិភពលោក បានទទួល​ឥទ្ធិពល​ដុត​សុដន់​នេះ ។​ ​ស្រប​ពេលដែល​អង្គការ Cawogido ក្នុង​ទីក្រុង​ឡុ​ន​ដុន​ដ្រ៍ ប្រទេស​អង់គ្លេស បាន​ជំទាស់​ទៅនឹង​ជំនឿ​នេះ ដោយ​អះអាងថា ការដុត​សុដន់​ពង្រាប​នេះ អាច​បណ្តាលឱ្យ​កើត​ជំងឺមហារីក ៕ សូរ្យកាន្ត