​តារា​សម្តែង ចូ​វ ឈូ​មីង មាន​ប្រវត្តិ​ល្បីឈ្មោះ​តាំងពី​កុមារភាព​

Doliprane TVC

​លោក ចូ​វ ឈូ​មីង ជា​តារា​សម្តែង​ជើងចាស់​សិង្ហ​បុរី​បាន​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​អស់​រយៈពេល​ ២៥ ឆ្នាំ​កន្លងមកហើយ គឺ​តាំងពី​លោក​នៅ​វ័យ​កុមារ​ម្ល៉េះ ។ កាល​អាយុ ១៥ ឆ្នាំ​ក្នុង​វ័យ​កំពុងតែ​ជាប់​សិក្សា​នៅ កម្រិត​មធ្យមសិក្សា​នោះ​យុវជន ចូ​វ ឈូ​មីង មានចិត្ត​អង់អាច​ក្លាហាន​ដោយ​ចូល​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់ ផលិតកម្ម​ភាពយន្ត​ស៊ី​ង គួ​ន ដែលជា​ផលិតកម្ម​ភាពយន្ត​ដ៏​ល្បីល្បាញ​របស់​ប្រទេស​សិង្ហ​បុរី ។​

​តារា​សម្តែង ចូ​វ ឈូ​មីង មាន​ប្រវត្តិ​ល្បីឈ្មោះ​តាំងពី​កុមារភាព​

​នៅក្នុង​សាច់រឿង​យុវជន ចូ​វ សម្តែង​ជា​តួអង្គ​កំ​បិុ​ក​កំពុង គឺ​ធ្វើជា​ក្មេង​បម្រើ​គេ​រត់​ចុះ​រត់ឡើង​នៅក្នុង​ជំរុំ​ជនភៀសខ្លួន​មួយ​ក្នុងប្រទេស​ហ្វីលីពីន ។ ពេល​សម្តែង​បណ្តើរ ចូ​វ តាំងតែ​បាន​ក្រេប​យក​នូវ​ទេពកោសល្យ សម្តែង​ពី​តារា​សម្តែង​រៀមច្បង​បណ្តើរ ។​ ​ឆ្នាំ ១៩៩០ ចូ​វ ឈូ​មីង ដែល​ទើប​តែមាន​អាយុ ២១ ឆ្នាំ និង មិនទាន់​ចប់​កាត្ត​ព្វ​កិច្ច​បម្រើកងទ័ព​ផង​នោះ បាន​ទៅ​ចុះឈ្មោះ​ប្រកួតប្រជែង​ជ្រើសរើស​តារា​សម្តែង​ជើង​ថ្មី ។

​តារា​សម្តែង ចូ​វ ឈូ​មីង មាន​ប្រវត្តិ​ល្បីឈ្មោះ​តាំងពី​កុមារភាព​

ដោយមាន​រូបរាង​ស្រស់​សង្ហារ​ស្រាប់ និង ធ្លាប់មាន​បទពិសោធ​ពីមុន​ខ្លះៗ​ផង​នោះ ទើប​នៅ​ទីបំផុត​លោក ចូ​វ ទទួលបាន​ពានរង្វាន់​លេខ ១ ហើយ​បន្ទាប់មក បាន​ចុះ​កុងត្រា​ជាមួយនឹង​ផលិតកម្ម​ភាពយន្ត ស៊ី​ង គួ​ន និង បាន​ក្លាយជា​តារា​សម្តែង​ជា​រៀងរហូត​មកទល់​សព្វ ថ្ងៃនេះ ។​ ​ចាប់តាំងពី​ឆ្នាំ ១៩៩៤ មក គឺ​រៀងរាល់ឆ្នាំ​លោក ចូ​វ ឈូ​មីង តែងតែ​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​តារា​សម្តែង ប្រុស​ឆ្នើម​ទាំង ១០ រូប​ដែល​ទទួលបាន​ការស្វាគមន៍​ខ្លាំង​បំផុត ។

​តារា​សម្តែង ចូ​វ ឈូ​មីង មាន​ប្រវត្តិ​ល្បីឈ្មោះ​តាំងពី​កុមារភាព​

ឆ្នាំ ២០០៤ លោក ចូ​វ ព្រមទាំង​តារា​សម្តែង ប្រុស​ស្រី ២ រូប​ទៀត​បាន​ក្លាយជា​កំពូល​តារា​សម្តែង​ប្រចាំ​នៅ​ប្រទេស​សិង្ហ​បុរី ។ ឆ្នាំ ២០១៥ គឺជា​ឆ្នាំ​ដែល​កំពូល តារា​សម្តែង​សិង្ហ​បុរី​រូបនេះ​ប្រារព្ធ​ខួប​គម្រប់ ២៥ ឆ្នាំ​របស់​ខ្លូន​ដែល​បាន​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ ។ ដើម្បី រំលឹក​ដល់​អនុស្សាវរីយ៍​នោះ គឺ​កាលពី​ចុងឆ្នាំ ២០១៥ លោក ចូ​វ បាន​ថត​ខ្សែភាពយន្ត​ឯកសារ​មួយ ក្រោម​ចំណង ជើង​ថា «Stages Of Life» ដែល​រៀបរាប់​ពី​ឆាកជីវិត​ក្នុង​វ័យ​កុមារ​រហូតមកទល់​ស​ព្វ​ថ្ងៃនេះ ៕ គ ឡេង​

​តារា​សម្តែង ចូ​វ ឈូ​មីង មាន​ប្រវត្តិ​ល្បីឈ្មោះ​តាំងពី​កុមារភាព​​តារា​សម្តែង ចូ​វ ឈូ​មីង មាន​ប្រវត្តិ​ល្បីឈ្មោះ​តាំងពី​កុមារភាព​​តារា​សម្តែង ចូ​វ ឈូ​មីង មាន​ប្រវត្តិ​ល្បីឈ្មោះ​តាំងពី​កុមារភាព​​តារា​សម្តែង ចូ​វ ឈូ​មីង មាន​ប្រវត្តិ​ល្បីឈ្មោះ​តាំងពី​កុមារភាព​​តារា​សម្តែង ចូ​វ ឈូ​មីង មាន​ប្រវត្តិ​ល្បីឈ្មោះ​តាំងពី​កុមារភាព​​តារា​សម្តែង ចូ​វ ឈូ​មីង មាន​ប្រវត្តិ​ល្បីឈ្មោះ​តាំងពី​កុមារភាព​