ដឹង​ទេ​ថា យន្តហោះ​យោធា​អាមេរិក C-17 មាន​អ្វី​ពិសេស​ខ្លះ​?

​ហូ​ណូ​លូ​លូ​៖ យន្តហោះ​ដឹកជញ្ជូន C-17 ត្រូវបាន​គេ​ចាត់ទុកជា​យន្តហោះ​ល្បីល្បាញ​មួយ​ក្នុង​ជួរ​កងទ័ព​អាមេរិក​ព្រោះតែ​សមត្ថភាព​និង​ចំណុច​ពិសេស​របស់​វា​។ យន្តហោះ​នេះ​បាន​ចូល​បម្រើ​ជួរ​កងទ័ព​និង​បំពេញ​បេសកម្ម​នៅ​ដើមឆ្នាំ ២០០0 ហើយ​មកទល់​ពេល​ប​ច្ចប្ប​ន្ន​នេះ​គេ​មិនទាន់មាន​គម្រោង​ផ្លាស់ប្តូរ​ឬ​ដាក់​ឲ្យ​យន្តហោះ​នេះ​ចូល​និវត្ត​នៅឡើយ​ទេ​។

​តាមពិត យន្តហោះ​ជា​យន្តហោះ​សម្រាប់​ដឹកជញ្ជូន​ប៉ុណ្ណោះ តែ​វា​មាន​លក្ខណៈពិសេស​ច្រើន ហើយ​ម្យ៉ាងទៀត​វា​ក៏​ធ្លាប់​បំពេញ​បេសកម្ម​សំខាន់ៗ​ជាច្រើន​។ ក្នុងនោះ​មាន​ដឹក និង​ទម្លាក់​ស្បៀង ដឹក​ទ័ព អាវុធ និង​ជា​មន្ទីរពេទ្យ​សង្គ្រោះ​ជនរងគ្រោះ​ក្នុងពេល​មាន​សង្គ្រាម​និង​ពេល​មាន​គ្រោះមហន្តរាយធម្មជាតិ​ផង​។ ក្រៅពីនេះ វា​ជា​យន្តហោះ​តែមួយគត់​ដែលមាន​តួនាទី​ដឹកជញ្ជូន​រថយន្ត​និង​យន្តហោះ​របស់​ប្រធានាធិបតី​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​អាស៊ាន ទៅកាន់​មូលដ្ឋានទ័ព​ជើង​អាកាស Hickam នៅ​ហា​វ៉ៃ កងទ័ព​ជើង​អាកាស​អាមេរិក​បាន​រៀបរាប់​ពី​សារសំខាន់​និង​ចំណុច​ពិសេស​មួយចំនួន​នៃ​យន្តហោះ និង​រូបភាព​យន្តហោះ​ស្ថិតនៅ​កំពង់ផែ Pearl Harbor នេះ​ដូចខាងក្រោម​៖

១. យន្តហោះ​នេះ​អាច​ផ្ទុក​ទម្ងន់​បាន​រហូតដល់ ៨០​តោន ហើយ​វា​អាចបំពេញ​ប្រតិបត្តិការ​ដឹកជញ្ជូន​និង​ទម្លាក់​ស្បៀង​សម្រាប់​សង្គ្រោះ​ក្នុងពេល​គ្រោះធម្មជាតិ ជញ្ជូន​សម្ភារៈ​យោធា និង​សព្វាវុធ និង​ពង្រាយ​រថក្រោះ រថយន្ត និង​កងទ័ព​ផង​។​

២.​យន្តហោះ​នេះ​អាច​ប្រែ​ក្លាយទៅជា​មន្ទី​ពេទ្យ​ធុន​តូច​មួយ​សម្រាប់​សង្គ្រោះ​អ្នកជំងឺ និង​ជនរងគ្រោះ​ជាដើម​ក្នុងករណី​ចាំបាច់​។ និយាយ​ទៅ​យន្តហោះ​នេះ​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជាច្រើន​ដែល​ភាគច្រើន​ប្រតិបត្តិ​ការឆ្លើយតប​គ្រោះមហន្តរាយ និង​សង្គ្រោះ​ប្រជាជន​ជាដើម​។ យន្តហោះ​នេះ​ក៏បាន​បំពេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ​និង​ផ្តល់ជំនួយ​ដល់​ប្រជាជន​ណេ​ប៉ាល់​ក្រោយ​គ្រោះ​រញ្ជួយ​ដី ឆ្នាំមុន​ផងដែរ​។​

៣.​យន្តហោះ​នេះ​ខ្លួន​ធំ តែ​មិន​ត្រូវការ​ព្រលានយន្តហោះ​ដែលមាន​ផ្លូវ​វែង​សម្រាប់​ចុះចត​ឡើយ​។ យន្តហោះ​នេះ​ត្រូវការ​ផ្លូវ​ដែលមាន​ចម្ងាយ ១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ដើម្បី​រត់​និង​ហោះ​ឡើង​។​

៤. យន្តហោះ​នេះ​អាច​ហោះ​បាន​ល្បឿន​ជាង ៨០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង  ហោះហើរ​មិនបាច់​ចុះចត​ដើម្បី​ចាក់​ប្រេង​ឡើយ ព្រោះ​វា​អាច​ចាក់​ប្រេង​លើ​អាកា​សបាន​។ ហើយ​វា​ក៏មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់ និង​ងាយ​គេច​ផុតពី​គ្រាប់​មី​ស៊ី​ល​ថែម​ទៀតផង​។​

៥.​យន្តហោះ​ដ៏​ធំ​នេះ​មិន​ត្រូវការ​មនុស្ស​ច្រើន​ឡើយ ពោលគឺ​មានតែ​អ្នកបើក ២​នាក់ និង​ម្នាក់ទៀត​ជា​អ្នកទទួលខុសត្រូវ​បច្ចេកទេស​លើក​និង​ដាក់​សម្ភា​រៈលើ​យន្តហោះ​ប៉ុណ្ណោះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​