តើ​អ្នកដឹង​ទេ​ថា​ការ​ទុក​ឲ្យ​កុមារ​យំ​យូរ​ពេក​អាច​បំផ្លាញ​ដល់​ខួរក្បាល​របស់​ពួកគេ​?

តើ​អ្នកដឹង​ទេ​ថា​ការ​ទុក​ឲ្យ​កុមារ​យំ​យូរ​ពេក​អាច​បំផ្លាញ​ដល់​ខួរក្បាល​របស់​ពួកគេ​?

​មាន​ឳ​ពុក​ម្តាយ​មួយចំនួន បាន​ទុក​ចោល​ឲ្យ​កូន​របស់​ពួកគេ​យំ រហូត​ដល់​គេង​លក់​។ មាន​សៀវភៅ​ណែនាំ​អប់រំ​ម្តាយ​ឳ​ពុក​ខ្លះ​បាន​និយាយថា វា​មិន​មាន​ផលប៉ះពាល់​អ្វី​នោះទេ តែ​ជា​ការពិត​លទ្ធផល​រប​ស់វា​គឺ​ផ្ទុយ​ទាំងស្រុង​ពីនេះ ។​

​អ្នក​មិន​ត្រូវ​ទុក​ឲ្យ​កូន​របស់​អ្នក​យំ​យូរពេក​នោះទេ​!
​បើ​ទោះ​ជា​ធម្មតា ការ​យំ​គឺជា​រឿង​ធម្មតា​របស់​ទារក​ទើប​នឹង​កើត តែ​អ្នក​ត្រូវ​ដឹង​ថា​មាន​ទារក មួយចំនួនទៀត អាច​នឹង​យំ​ច្រើន​ជាង​ក្មេង​ធម្មតា​។ មាន​ឳ​ពុក​ម្តាយ​ខ្លះ​បាន​គិត​ខុស​ថា ការ​ទុក​ឲ្យ​ទារក​យំ​រហូតដល់​ពួកគេ​ហត់ នោះ​គេ​គង់តែ​នឹង​គេង​លក់​ដោយ​ខ្លួនឯង​មិន​ខាន ដោយ​យើង​មិនចាំបាច់​ខ្វល់​ទៅ​លួង​ច្រើន​ពេក​នោះ​ទេ ។ ប៉ុន្តែ​តាម​ការណែនាំ​ថ្មី របស់​សៀវភៅ​អប់រំ ក្នុងការ​ចិញ្ចឹម​បីបាច់​កូន​មួយ បាន​និយាយថា​អ្នក​មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ ព្រោះថា​ក្នុង​រយៈពេល មួយ​ឆ្នាំ​ដំបូង ឬ​ពេល​ក្រោយៗ​មក​ទៀត​នេះ ទារក​គឺ​ត្រូវការ ការឆ្លើយតប​។ ប្រសិន​បើ​ពួកគេ មិន​ទទួលបាន​វា​នោះ​ទេ នោះ​ថ្ងៃក្រោយ​គេ​នឹង​មាន​បញ្ហា​ផ្លូវចិត្ត​។​

​មូលហេតុ​មួយ​ផ្សេង​ទៀត​នោះ​គឺ ស្ថិត​ក្នុង​ដំណាក់កាល​នេះ​ខួរក្បាល​គេ​កំពុង​ធ្វើ​ការលូតលាស់​។ ការ​យំ​គឺ​អាច​បង្កើន​នូវ​អរ​ម៉ូ​ន គ័​រទី​សូ (CORTISOL)  ដែល​អាច​ធ្វើឲ្យ​ទា​រកមាន​ស្ត្រេ​ស ។​ប្រសិនបើ​បញ្ហា​នេះ​ឧស្សាហ៍​កើតមាន នោះ​វា​អាច​នឹង​លេចចេញ​នូវ​រោគសញ្ញា​ដំបូង ដូចជា​ថប់​បារម្ភ ដែល​នឹង​កើតមាន​ជា​មួយ​ពួកគេ​រហូត​ដល់​ពេញវ័យ​។​

​មាន​មនុស្ស​ខ្លះ​ទៀត​យល់​ថា ការ​ទុក​ឲ្យ​ទារកឬ​ក្មេង​យំ​ច្រើន គឺ​ល្អ​ចំពោះ​សុខភាព​សួត ប៉ុន្តែ​មតិ​ក្នុង​សៀវភៅ​នោះ​បាន​លើកឡើង​ថា ជាធម្មតា​ទារក​យំ​តែងមាន​មូលហេតុ​របស់គេ ។​គេ​ជឿ​ទៀតថា ទារក​តូច​មិនទាន់​មាន​ភាព​ពេញវ័យ​ក្នុង​ការ​យល់​ថា តើ​ពេល​ណា​ដែល​ពួកគេ​ត្រូវ​គេង​វិញ​នោះទេ ដូច្នេះ​ការ​បបោសអង្អែល​លួងលោម​ពី​ឳ​ពុក​ម្តាយ​គឺ​ពិត​ជា​សំខាន់ ដែល​វា​មិន​ត្រឹមតែ​អាច ផ្តល់​ភាព​កក់ក្តៅ​ដល់​ពួកគេ​នោះទេ តែ​ថែមទាំង​អាច​ផ្សាភ្ជាប់​ទំនាក់ទំនង​អោយ​កាន់តែ​ជិតស្និទ្ធ​រវាង​កូន​នឹង​អ្នក​ម្តាយ ឬ​ឳ​ពុក​បាន​ទៀត​ផង ៕

​ប្រែ​សម្រួល​​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។