តើ​នឹង​អ្វី​កើត​មាន​នៅ​ពេល​ដែល​អ្នក​ផឹក​កាហ្វេ​ពោះ​ទទេ?

តើ​នឹង​អ្វី​កើត​មាន​នៅ​ពេល​ដែល​អ្នក​ផឹក​កាហ្វេ​ពោះ​ទទេ?

​ជា​ការពិត ការ​ផឹក​កាហ្វេ​ដែល​មាន​គុណភាព​ល្អ អាច​ផ្តល់​ឲ្យ​អ្នក​នូវ​គុណសម្បត្តិ​មួយចំនួន ចំពោះ​សុខភាព​។ ប៉ុន្តែ​ការផឹក​វា​នៅក្នុង​ពេល​ព្រឹក​ព្រលឹម​ភ្លាមៗ ដោយ​ពោះ​អ្នក​មិន​ទាន់​បរិភោគ​អ្វី នោះ វា​មិនមែន​ជា​រឿង​ល្អ​នោះទេ​។ វា​ត្រូវ​បាន​គេ​ណែនាំ​ថា យ៉ាងហោចណាស់ អ្នក​គួរ​រង់ចាំ​ឲ្យបាន​រយៈពេល ១​ម៉ោង ឬ​កន្លះ​ម៉ោង បន្ទាប់​ពី​អ្នក​ក្រោក​ពី​គេង​រួច មុន​នឹង​អ្នក​ចង់​ផឹក កាហ្វេ​។​

​ខាងក្រោម​នេះ​គឺ​លទ្ធផល​ដែល​អ្នក​នឹង​ទទួលបាន​ពី​ការផឹក​កាហ្វេ​នៅក្នុង​ពេល​ព្រឹក​ដោយ ពោះ​ទទេរ​៖

១. សេរ៉ូ​តូនី​ន ( SEROTONIN) មាន​ក្នុង​កម្រិត​ទាប​
​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ដឹង​ពី​រឿង​នេះ ប៉ុន្តែ​កាហ្វេ​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការទប់ស្កាត់​នូវ​ចំណង់​ឃ្លាន​អាហារ​។ មនុស្ស​ដែល​បាន​ផឹក​កាហ្វេ​នៅក្នុង​ពេល​ព្រឹក គឺ​ភាគច្រើន តែង​មិនសូវ​ឃ្លាន ឬ​មិន​ចង់​ញាំ​អាហារ​ពេលព្រឹក ។​

​ការ​មិន​ញាំ​អាហារ​សំខាន់​ដំបូង នៅក្នុង​ពេល​ព្រឹក​អាច​ជះឥទ្ធិពល​ទៅលើ សមត្ថភាព​រាងកាយ ក្នុង​ការបង្កើត​សេរ៉ូ​តូនី​ន ( វា​គឺជា​អ្នក​បញ្ជូន​ផ្នែក​ប្រព័ន្ធ​ប្រសាទ ( NEROTRANSMITTER ) ដែល​ទទួលខុសត្រូវ ក្នុងការ​ធ្វើឲ្យ​យើង​មានអារម្មណ៍​រីករាយ និង​ស្ងប់​សុខ​) ។​

​លើសពីនេះទៅទៀត សេរ៉ូ​តូនី​ន ក៏​មាន​អត្ថប្រយោជន៍​ក្នុង​ការជួយ​ឲ្យ​អ្នកគេង​បាន​ស្កប់ស្កល់ នៅក្នុង​ពេល​យប់​ផងដែរ ។ រាងកាយ​របស់​អ្នក បាន​ផ្លាស់ប្តូរ​សេរ៉ូ​តូនី​ន អោយទៅ​ជា​មេ​ឡា​តូ​នី​ន នៅពេល​ព្រលប់ ហើយ​កម្រិត​មេ​ឡា​តូ​នី​ន​ទាប ជាធម្មតា​នឹង​ធ្វើឲ្យ​អ្នក​មាន​បញ្ហា​ជាមួយនឹង អាកា​រៈគេង​មិន​លក់ ។​

២. ការរំលាយ​អាហារ​មិនបាន​ល្អ​

​សារជាតិ​កាហ្វេ​អ៊ី​ន ដែល​មាន​នៅក្នុង​ពោះ​ទទេរ នឹង​រំខាន​ដល់​ការរំលាយ​អាហារ ដែល​នាំឲ្យ អ្នក​មាន​អារម្មណ៍​ហើម​ពោះ និង​រោគសញ្ញា​រំខាន​ផ្សេងទៀត​គឺ រោគសញ្ញា​ពោះវៀន ដែល​ធ្វើ ឲ្យ​អ្នក​ឈឺចាប់ មិន​ទៀងទាត់​។

​តើ​អាការៈ​នេះ​កើតបាន​ដោយ​របៀបណា​?
​ជាតិ​កាហ្វេ​អ៊ី​ន ធ្វើ​ការភ្ញោ​ច​ទៅលើ​ក្រពេញ​អាដ្រេ​ណាល់ ដែលជា​អ្នក​បង្កើត​អរ​ម៉ូ​ន​ស្ត្រេ​ស ដែល​ត្រូវបាន​គេ​ហៅថា គ័​រទី​សូ (CORTISOL) និង អាដ្រេ​ណាលីន (ADRENALIN) ។​
​អរ​ម៉ូ​ន​ទាំងនេះ គឺជា​មូលហេតុ​នាំអោយ អ្នក​មាន​អារម្មណ៍​ថា​ចង់​វាយប្រហារ ឬ ឆ្លើយតប​ជា ខ្លាំង​ទៅ​នឹង​អ្វីមួយ ដូចជា​នៅពេល​ដែល​អ្នក​ត្រូវ​បាន​ដេញ​ដោយ​សត្វព្រៃ​កាច​សាហាវ ប៉ុន្តែ​វា​មិនចាំបាច់​កើតមាន​នោះទេ នៅពេល​ដែល​អ្នក​គ្រាន់តែ​អង្គុយ​ធ្វើការ ឬ​បរិភោគ​អាហារ​ពេលព្រឹក​នោះ ។​

​នៅពេល​ដែល​អរ​ម៉ូ​ន​ទាំងនេះ ស្ថិត​នៅ​ពេញ​ក្នុង​ឈាម​អ្នក​នោះ​វា​នឹង​បង្កើន​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម ហើយ​ថ្លើម​របស់​អ្នក នឹង​ចាប់ផ្តើម​បញ្ចេញ​ជាតិ​ស្ករ​នៅក្នុង​ឈាម ដើម្បី​ផ្តល់​ថា​ម ពល​ទៅកាន់​សាច់ដុំ ដូច្នេះ​ហើយ​គឺ​ថា​អ្នក​អាច​រត់ចេញ​បាន ។​

​ជម្រើស​ផ្សេងទៀត​ដែល​ល្អ​ចំពោះ​សុខភាព​
​វា​ជា​ការចាំបាច់ ក្នុង​ការផឹក​ទឹក​នៅ​ពេល​អ្នក​ទើប​ក្រោក​ពី​គេង​។ អ្នក​ក៏​អាច​ផឹកទឹក​ក្រូចឆ្មា​ក្តៅ ឧ​ណ្ឌៗ ឬ​លាយ​ជាមួយ​ទឹកឃ្មុំ សម្រាប់​ជា​ភេសជ្ជៈ​ដំបូង​នៅក្នុង​ថ្ងៃ​ថ្មី ។ ភេសជ្ជៈ​ទាំង​២ ប្រភេទ​នេះ អាច​ជួយ​រំញោច​ទៅលើ​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​បណ្តេញ​នូវ​ជាតិពុល​ចេញពី​រាងកាយ ។ ប្រសិនបើ​អ្នក ជា​មនុស្ស​ដែល​ទម្លាប់​ផឹក​កាហ្វេ​នៅក្នុង​ពេល​ព្រឹក នោះ​អ្នក​គួរតែ​ផ្លាស់ប្តូរ​ទម្លាប់​ក្នុង​ការផឹក​វា​ទាំងពីរ​នេះ ជំនួស​មកវិញ ។​លើសពីនេះទៅទៀត ការបន្ថែម​ប្រេងដូង ឬ​បឺរ​បន្តិច​ទៅក្នុង     កាហ្វេ នឹង​អាចជួយ​កាត់​បន្ថយ​ឥទ្ធិពល​អាក្រក់​នៃ​ការផឹក​កាហ្វេ​ពោះ​ទទេរ នៅក្នុង​ពេល​ព្រឹក​បាន​ផង​ដែរ​៕

​ប្រែ​សម្រួល​​​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។