ឃាតករសម្លាប់នារីកាត់ក្បាល មានគ្នាពីរនាក់ ម្នាក់ឃាត់ខ្លួននៅសៀមរាប ម្នាក់ទៀតឃាត់ខ្លួន នៅឧត្តរមានជ័យ

សៀមរាប៖ មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ ត្រូវបានឃាត់ខ្លួននៅម៉ោង ជិត៧យប់ថ្ងៃទី១៣ ខែកុម្ភៈនេះ ស្ថិតនៅក្រោយផ្ទះ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់ដូង ក្រុងសៀមរាប ពោលជិតព្រលានយន្តហោះ ខណៈដែលជនសង្ស័យរូបនេះ បានព្យាយាមយកក្បាល នារីរងគ្រោះដុតចោល ឯម្នាក់ទៀត ត្រូវបានឃាត់ខ្លួននៅខេត្តឧត្តរមានជ័យ។

មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា តាមការសន្និដ្ឋានជំហានដំបូងករណីនេះ គឺកើតចេញពីរឿង ស្នេហាត្រីកោណ ហើយឃាតករដែល បានសម្លាប់នារីរងគ្រោះនេះ មានឈ្មោះ ច័ន្ទ ឆៃយ៉ា ហៅសារ៉ាត់ មុខមុខរបរជាអ្នក នាំភ្ញៀវទេសចរណ៍ថៃ គ្រោងការឃាតកម្មនេះ គឺមានផែនការច្បាស់លាស់ និងមានជំនាញ ថែមទៀតផង។ មុនធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ បានណាត់ជួបគ្នា ជាមួយនារីរងគ្រោះ ក្នុងបន្ទប់ផ្ទះសំណាក់ ខណៈនេះ ជនសង្ស័យបានវាយចំកណ្តាលដើមទ្រូង នារីរងគ្រោះឲ្យសន្លប់ រួចបានយកខ្សែរិតក ឲ្យស្លាប់ បន្ទាប់ក៏បានអារក នារីរងគ្រោះរួច រត់គេចខ្លួនបាត់។

មន្រ្តីកងរាជអាវុធហត្ថ ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយឡែកឃាតករម្នាក់ទៀត ត្រូវបានឃាត់ខ្លួននៅក្នុងខេត្តឧត្តរមានជ័យ ហើយពេលនេះកំពុង បញ្ជូនខ្លួនមកកាន់ខេត្តសៀមរាប៕

ឃាតករសម្លាប់នារីកាត់ក្បាល មានគ្នាពីរនាក់ ម្នាក់ឃាត់ខ្លួននៅសៀមរាប ម្នាក់ទៀតឃាត់ខ្លួន នៅឧត្តរមានជ័យ
ឃាតករសម្លាប់នារីកាត់ក្បាល មានគ្នាពីរនាក់ ម្នាក់ឃាត់ខ្លួននៅសៀមរាប ម្នាក់ទៀតឃាត់ខ្លួន នៅឧត្តរមានជ័យ
ឃាតករសម្លាប់នារីកាត់ក្បាល មានគ្នាពីរនាក់ ម្នាក់ឃាត់ខ្លួននៅសៀមរាប ម្នាក់ទៀតឃាត់ខ្លួន នៅឧត្តរមានជ័យ
ឃាតករសម្លាប់នារីកាត់ក្បាល មានគ្នាពីរនាក់ ម្នាក់ឃាត់ខ្លួននៅសៀមរាប ម្នាក់ទៀតឃាត់ខ្លួន នៅឧត្តរមានជ័យ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត