ចាប់បាន ឃាតករសម្លាប់ នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ

សៀមរាប៖ ទីបំផុតឃាតករ សម្លាប់នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបាន ហើយ បន្ទាប់ពីជនសង្ស័យរូបនេះ បានព្យយាមរត់គេចនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

យ៉ាងណាក៏ដោយ មន្រ្តីនគរបាល នៅមិនទាន់បានបញ្ជាក់ច្បាស់លាស់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្នុងតំបន់ណានោះទេ ប៉ុន្តែមន្រ្តីនគរបាល បានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ ដោយកាត់ក្បាល ជនសង្ស័យបានយកក្បាលនារីរងគ្រោះនោះទៅដុតចោល។

សវតារឿង៖ គិតមកត្រឹមម៉ោង ៥ល្ងាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោយពីបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុក ដាក់ពីសំណាក់សមត្ថកិច្ច ខេត្តសៀមរាប សាកសពក្មេងស្រី ដែលគេប្រទះ ឃើញនៅក្នុងបន្ទប់លេខ៣០១ នៃផ្ទះ សំណាក់ប្រាសាទកែវ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ នារីរងគ្រោះ គឺឈ្មោះ កេង ធីតា អាយុ២៤ឆ្នាំ មានម្តាយឈ្មោះ ឡេង សិលា រស់នៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

បច្ចុប្បន្នសមត្ថកិច្ច កំពុងសួរនាំម្តាយជនរងគ្រោះ និងធ្វើការស្រាវជ្រាវ រកព័ត៌មានបន្ថែម ដើម្បីឈានដល់ការចាប់ខ្លួន ជនដៃដល់ក្នុងរឿង ឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦នេះ ការភ្ញាក់ផ្អើលពេញខេត្តសៀមរាប ដោយសារតែប្រទះឃើញសាកនារីវ័យជាង២០ឆ្នាំម្នាក់ដេកស្លាប់ក្នុងបន្ទប់៣០១ នៃផ្ទះសំណាក់ប្រាសាទកែវ ផ្លូវផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដែលសពនារីរងគ្រោះត្រូវបានឃាតករសម្លាប់ កាត់ក្បាលយកទៅបាត់ បន្សល់ទុកតែខ្លួនត្រឹមករចុះក្រោមរួចរុំជាមួយភួយពណ៌ផ្កាឈូក ហើយញាត់សពចូល ក្រោមគ្រែ ដល់ម៉ោង១២បុគ្គលិកផ្ទះសំណាក់ខាងលើបានចូលរៀបន្ទប់ក៏ប្រទះឃើញសពតែម្តង។ ពេលនេះសពនារីរងគ្រោះពុំទាន់មានប្រភពណាមួយបញ្ជាក់ថា ការស្លាប់របស់នាងត្រូវបានឃាតករ សម្លាប់ដោយមូលហេតុអ្វីនៅឡើយទេ។ នៅល្ងាចថ្ងៃដដែលនេះក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិនិងអាណាព្យាបាលមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

ចាប់បាន ឃាតករសម្លាប់ នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ

ចាប់បាន ឃាតករសម្លាប់ នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ

ចាប់បាន ឃាតករសម្លាប់ នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ

ចាប់បាន ឃាតករសម្លាប់ នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ