ឈាម​ស្រែក​ស្បែក​ហៅ ឃាតកម្ម​កាត់​ក្បាល​ក្មេងស្រី ៖ ចាប់ខ្លួន​ឃាតករ​ពីរ​នាក់ ផ្តើម​រឿង​ចូល​ស្តីដណ្តឹង​នារី​រងគ្រោះ​មិនបាន​

ភ្នំពេញ:  ឈាម​ស្រែក​ស្បែក​ហៅ ឃាតករ​ដៃ​ឆៅ​ដែល​បាន​កាត់​ក្បាល​ស្ត្រី​វ័យក្មេង​ម្នាក់​នៅក្នុង​ផ្ទះសំណាក់​ដែលមាន​យីហោ “​ប្រាសាទកែវ​”​ស្ថិតនៅ​ភូមិ​តាភុល​សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។​
​    ​
​ឃាតកម្ម​នេះ​ដ៏​សាហាវព្រៃផ្សៃ​នេះ គឺ​ផ្តើមចេញពី​រឿង​បុរស​ជា​ឃាតករ​បាន​ចូល​ស្តីដណ្តឹង​នារី​រងគ្រោះ​មិនបាន ហើយ​ខឹង​ក៏ ណាត់គ្នា​ទៅ​ជួប​នៅផ្ទះ​សំណាក់ សម្លាប់​តែម្តង​។ ឃាតករ​នេះ​ឈ្មោះ ចាន់ ឆាយ​យ៉ា ហៅ​សំ ភា​រ៉ាត់ អាយុ​៤០​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តបាត់ដំបង និង​ធ្លាប់មាន​ប្រពន្ធ និង​កូន​ផងដែរ​។ បន្ទាប់មក​ឃាតករ​បាន​ព្យាយាម​ចូល​ស្តីដណ្តឹង​នារី​រងគ្រោះ ទាំង​ខ្លួន​លែងលះ​ជាមួយ​ប្រពន្ធដើម​មិនទាន់​ដាច់ស្រេច​។ រឿងហេតុ​នេះ បាន​បណ្តាល​ឲ្យ​ជនសង្ស័យ​ខឹងសម្បា​នឹង​នារី​រងគ្រោះ​ដោយ​មិន​ព្រម​រៀបការ​ជាមួយ​ខ្លួន ក៏​សម្រេចចិត្ត​ណាត់​នារី​រងគ្រោះ​មក​ផ្ទះ​ហើយ​សម្លាប់​កាត់​ក្បាល​ចោល រួច​យកទៅ​ដុត​បំបាត់ភស្តុតាង ដោយ​បន្សល់ទុក​តែ​ដកខ្លួន​នៅក្នុង​ផ្ទះសំណាក់​។​
​   
​ស្ត្រី​រងគ្រោះ​មានឈ្មោះ ឡេ​ន សិលា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​
​   
​បើតាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កើតមាន​ករណី​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​នេះ កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តសៀមរាប បាន​បើក​ប្រតិបត្តិការ​តាម​ស្រាវជ្រាវ​ប្រមាញ់​រក​ឃាតករ ដែល​បាន​កាត់​ក្បាល​ស្ត្រី​រងគ្រោះ​។ ហើយ​ទើប​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែកុម្ភៈ ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ ដោយ​ក្នុងនោះ​ម្នាក់​ត្រូវបាន​កម្លាំង​ប៉េអឹម​ចាប់ខ្លួន និង​ម្នាក់ទៀត​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​។​

​សមត្ថកិច្ច​បាន​បន្តថា ចំណែក​ក្បាល​របស់​ស្ត្រី​រងគ្រោះ ត្រូវបាន​ឃាតករ​យកទៅ​ដុតចោល គឺ​នៅសល់តែ​លលា​ដ៏​ក្បាល ហើយ​ការដុត​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​បំផ្លាញ​ភស្តុតាង​។ សូមបញ្ជាក់ថា អំពើ​ឃាតកម្ម​ដ៏​សាហាវ​មួយ​ដោយ​ឃាតករ​បាន​កាត់​ក្បាល​នារី​វ័យក្មេង​ម្នាក់ យកទៅ​បាត់​ហើយ​អូស​ដងខ្លួន​ញាត់​ចូលទៅ​ក្រោម​គ្រែ ក្នុង​បន្ទប់​លេខ​៣០១ នៃ​ផ្ទះសំណាក់​ដែលមាន​យីហោ “​ប្រាសាទកែវ​” ស្ថិតនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ម្តុំ​ផ្លូវ​ផ្សា​រញ៉ែ​។ ការភ្ញាក់ផ្អើល​អំពី​រឿងនេះ បានកើត​ឡើង​នៅ​ម៉ោង​១២​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៦៕​

HotNews:រូបភាពបឋមស្តីពី សកម្មភាពកំលាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយកំលាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះធ្វើការឃាត់ខ្លួន និងរុករកវត្ថុតាង(ក្បាលនារីរងគ្រោះ) ជនដៃដល់ដែលកាត់ក្បាលនារីនៅផ្ទះសំណាក់ប្រាសាទកែវកាលពីព្រឹកមិញ ការឃាត់ខ្លួនបាននៅចំនុច ក្រុមទី៣ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។ ជនសង្ស័យមានឈ្មោះឈ្មោះ ចាន់ ឆាយយ៉ា អាយុ៤០ឆ្នាំ ។សូមរង់ចាំតាមដានពត៌មានលំអិតនៅពេលក្រោយទៀត។

Posted by ស្នងការដ្ឋាននគរបាលខេត្តសៀមរាប on Saturday, February 13, 2016

ឈាម​ស្រែក​ស្បែក​ហៅ ឃាតកម្ម​កាត់​ក្បាល​ក្មេងស្រី ៖ ចាប់ខ្លួន​ឃាតករ​ពីរ​នាក់ ផ្តើម​រឿង​ចូល​ស្តីដណ្តឹង​នារី​រងគ្រោះ​មិនបាន​

ឈាម​ស្រែក​ស្បែក​ហៅ ឃាតកម្ម​កាត់​ក្បាល​ក្មេងស្រី ៖ ចាប់ខ្លួន​ឃាតករ​ពីរ​នាក់ ផ្តើម​រឿង​ចូល​ស្តីដណ្តឹង​នារី​រងគ្រោះ​មិនបាន​

ឈាម​ស្រែក​ស្បែក​ហៅ ឃាតកម្ម​កាត់​ក្បាល​ក្មេងស្រី ៖ ចាប់ខ្លួន​ឃាតករ​ពីរ​នាក់ ផ្តើម​រឿង​ចូល​ស្តីដណ្តឹង​នារី​រងគ្រោះ​មិនបាន​