តារា ពីរ​ដួង មាន​គូ​ស្នេ​ហ៏​ហើយ នៅតែមាន​ប្រជាប្រិយ​ភាពខ្លាំង ​

Doliprane TVC

​ជា​រឿង​សាមញ្ញ សម្រាប់​តារា​នៅក្នុង​សិល្បៈ​នៅពេលដែល​សួរនាំ​ទាក់ទង​នឹង​រឿង​ស្នេហា ពួកគេ​តែងតែ​អះអាង​ស្ទើរតែ​ដូចៗ​គ្នា​ថា មិនទាន់​គិតគូរ​ពី​រឿង​ស្នេហា​នោះទេ ។ បើទោះបីជា​តារា​ខ្លះ​ត្រូវបាន​គេ​ដឹងថា មាន​គូ​ស្នេ​ហ៏ ឬ គូ​ដណ្តឹង​រួចហើយ ហើយ​អ្នក​ខ្លះទៀត​ដល់​ថ្នាក់​រួម​រស់នៅ​ជាមួយគ្នា​ដូចជា​ប្តី​ប្រពន្ធ​ក្តី ។ មូលហេតុ​សំខាន់ ដោយសារ​តារា​ទាំងនោះ​គិតថា ការដែល​មាន​គូ​ស្នេ​ហ៏​ធ្វើអោយ​ពួកគេ​ធ្លាក់ចុះ​ប្រជាប្រិយភាព ។

តារា ពីរ​ដួង មាន​គូ​ស្នេ​ហ៏​ហើយ នៅតែមាន​ប្រជាប្រិយ​ភាពខ្លាំង ​

ប៉ុន្តែ​បើ​គេ​ងាក​មក​តារា​ពីរ​ដួង​នេះ​វិញ ថ្វីត្បិតតែ​ពួកគេ​មាន​គូ​ស្នេ​ហ៏ និង បាន​ទៅណា​មក​ណា​ជា​លក្ខណៈ​ចំហរ​ក៏ពិតមែន តែ​ពួកគេ​នៅតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​ដដែល ។ នៅពេលនេះ​«​ប្រជាប្រិយ »​សូម​នាំ​ប្រិយមិត្ត មកជួប​ជាមួយ​តារា​ពីរ​ដួង ដែលមាន​គូស្នេហ៍​រួចហើយ ហើយ​នៅតែមាន​ប្រជាប្រិយភាព​ដដែល ។ តើ​តារា​ពីរ​ដួង​នោះ ជា​អ្នកណាខ្លះ ? ។

តារា ពីរ​ដួង មាន​គូ​ស្នេ​ហ៏​ហើយ នៅតែមាន​ប្រជាប្រិយ​ភាពខ្លាំង ​

**​តារា​សម្តែង​រូប​ស្រស់ គង់ ច័ន្ទ​ស្រីមុំ
​គង់ ច័ន្ទ​ស្រីមុំ ត្រូវបាន​គេ​ចាត់ទុកជា​តារា​សម្តែង​វ័យក្មេង​ដែលមាន​ភាពក្លាហាន​ក្នុងការ​បើកចំហរ​ពី​រឿង​ស្នេហា​របស់ខ្លួន ។ គេ​នៅ​ចាំបាន​ថា ចូលប្រឡូក​ក្នុង​សិល្បៈ​មិនទាន់បាន​ប៉ុន្មាន​ផង គង់ ច័ន្ទ​ស្រីមុំ បាន​សារភាពថា នាង​មាន​គូ​ស្នេ​ហ៏​ហើយ ។ មិនតែប៉ុណ្ណោះ គង់ ច័ន្ទ ស្រីមុំ និង គឹម សីហា តែងតែ​បណ្តើរគ្នា​ជា​លក្ខណៈ​ចំហរ​មិន​ថា នៅក្នុង​ប្រទេស​ឬ​ក្រៅប្រទេស​នោះទេ ។ បើ​គិត​មកដល់ពេលនេះ​ចំណង​ស្នេ​ហ៏​របស់​ពួកគេ​ទាំងពីរ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។

តារា ពីរ​ដួង មាន​គូ​ស្នេ​ហ៏​ហើយ នៅតែមាន​ប្រជាប្រិយ​ភាពខ្លាំង ​

នាក់​ទំនង​របស់​អ្នក​ទាំងពីរ​ទទួលបាន​ការគាំទ្រ និង ជូនពរ​អោយ​អ្នក​ទាំងពីរ​ស្រលាញ់គ្នា​ជា​រៀងរហូត​ពី​សំណាក់​ទស្សនិកជន​ថែម​ទៀង​ផង​។ អ្វីដែល​គេ​ចាប់​អារ​ម្ម​ណ៏​នោះ​គឺ ការងារ​សិល្បៈ​របស់ គង់ ច​ន្ទ័​ស្រីមុំ នៅតែមាន​ទីផ្សារ​រីក​ទូលាយ ហើយ​តម្លៃ​ខ្លួន​ក៏​កាន់តែ​ខ្ពស់​ទ្វេរ​ដង​ផងដែរ ។ តារា​សម្តែង​រូប​ស្រស់​ម្នាក់នេះ តែងតែ​លេចមុខ​នៅក្នុង​វីដេអូ​ភាគ​ចម្រៀង​ខារ៉ាអូខេ និង ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​ជាច្រើន ។ គង់ ច​ន្ទ័​ស្រីមុំ ធ្លាប់បាន​ប្រាប់ថា ភាព​ល្បី ឬ មិន​ល្បី មិន​អាស្រ័យ​នៅលើ​ភាព​នៅ​លីវ​នោះទេ អ្វីដែល​សំខាន់​នោះ​គឺ សមត្ថភាព ។​

តារា ពីរ​ដួង មាន​គូ​ស្នេ​ហ៏​ហើយ នៅតែមាន​ប្រជាប្រិយ​ភាពខ្លាំង ​

**​តារា​សម្តែង​វ័យក្មេង វ៉ាន់ នី​ឡាៈ
​ងាក​មក​តារាចម្រៀង​វ័យក្មេង​រូបនេះ ក៏​មិន​ខុសពី គង់ ច័ន្ទ​ស្រីមុំ ដែរ ។ នាង​តែងតែ​បង្ហាញ​ពី​ទំនាក់ទំនង​ផ្អែមល្ហែម​រវាង​នាង និង ម្ចាស់​ស្នេ​ហ៏​ដែលមាន​ឈ្មោះថា សិទ្ធិ​សក្តិ ជា​មន្ត្រី​ប៉ូលីស​សក្តិ​បួន​កន្លះ ។ ជារឿយៗ វ៉ាន់ នី​ឡា តែងតែ​បង្ហោះ​រូបថត​រវាង​នាង និង គូ​ស្នេ​ហ៏​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​នៅពេល​ពួកគេ​ដើរ​កំសាន្ត​ជាមួយគ្នា ។ វ៉ាន់ នី​ឡា តែងតែ​ទទួលបាន​ការសរសើរ​ពី​សំណាក់​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​កថា នាង និង ម្ចាស់​ស្នេ​ហ៏​ពិតជា​សក្តិសម​គ្នា​ណាស់ ហើយក៏​ជា​គូស្នេហ៍​គួរអោយ​ស្រឡាញ់​ផងដែរ ។

តារា ពីរ​ដួង មាន​គូ​ស្នេ​ហ៏​ហើយ នៅតែមាន​ប្រជាប្រិយ​ភាពខ្លាំង ​

ពីមួយថ្ងៃ​ទៅមួយថ្ងៃ វ៉ាន់ នី​ឡា កាន់តែ​បើកចំហរ​ពី​រឿង​ស្នេហា ដោយ​ថ្មីៗ​នេះ​នាង​ថែមទាំង​បណ្តើរ​គូ​ស្នេ​ហ៏​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ភ្ជាប់ពាក្យ​របស់​តារា​សម្តែង លី ចាន់​សីហា ទៀតផង ។ ថ្វី​ត្បិត វ៉ាន់ នី​ឡា មាន​គូ​ស្នេ​ហ៏​ក៏ពិតមែន តែ​សន្ទុះ​នៃ​ការគាំទ្រ​របស់​នាង​ហាក់​មិនមាន​ការប្រែប្រួល​អ្វី​ឡើយ ។ ផ្ទុយទៅវិញ​វ៉ាន់ នី​ឡា តែងតែ​ទទួលបាន​ការគាំទ្រ និង ទះដៃ​អបអរសាទរ​នៅពេល​នាង​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នានា នៅតាម​បណ្តារ​ខេត្ត ។ វ៉ាន់ នី​ឡា ជា​តារាចម្រៀង ដែល​កំពុងមាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​ស្រទាប់​យុវវ័យ ៕ ​ចេ​នី