រឿង​ឈើ​ទុច្ចរិត​កប់​លាក់​ទុក​ក្នុង​ដី​ជា​ច្រើន​ម៉ែត្រគូប​នៅ​ខេត្ត​ត្បូងឃ្មុំ​ គឺ​មានការ​ពាក់ព័ន្ធ​យ៉ាង​ស្និទ្ធ​នឹង​ឧកញ៉ា​ ថៃ​

​ដោយ​មានការ​បង្ហើប​ប្រាប់​ពី​សំណាក់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ បាន​ធ្វើ​ឲ្យ​ឈើមូល​ជា​ច្រើន​ដើម​ និង​ឈើ​ឡាំង​រួច​ជា​ច្រើន​ដុំ​ សរុប​មាន​ចំនួន​ច្រើន​ម៉ែត្រគូប​ ដែល​ឈ្មួញ​កប់​លាក់​ទុក​ក្នុង​ដី​គេច​ពី​ភ្នែក​ច្រមុះ​របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ឋិត​នៅ​ខាងក្រោយ​ឃ្លាំង​ស្តុក​ និង​រោងចក្រ​កែ​ច្នៃ​ឈើ​របស់​លោក​ឧកញ៉ា​ វន់​ ប៊ុ​ន​ថៃ​ ហៅ​ "​ឧកញ៉ា​ថៃ​"​ ក្នុងស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​នោះ​ ត្រូវ​បែក​ការណ៍​ ហើយ​សមត្ថកិច្ច​ក៏​បាន​រុករក​ឃើញ​ និង​ជីក​កកាយ​ឈើ​ចេញពី​ក្នុង​ដី​នា​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ និង​នា​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ (​ក្នុង​នោះ​មាន​ឈើ​សុ​ក្រំ​ជា​ប្រភេទ​ឈើ​លេខ​១​ចំនួន​៤៩​ដុំ​ បាន​រក​ឃើញ​នា​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​)​ ។​

​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ឲ្យ​ដឹង​ថា​ ជា​ធម្មតា​ឈ្មួញ​រកស៊ី​ឈើ​តែងតែ​ប្រយ័ត្ន​ក្នុង​ការ​រក្សា​ទុកដាក់​ឈើ​ សឹង​មិន​ចង់​ឲ្យ​ប៉ះ​ដី​ផង​ ពីព្រោះ​ខ្លាច​ខូចខាត​ឈើ​ និង​ម្យ៉ាងទៀត​ក្នុង​ករណី​យក​ឈើ​ដ៏​ច្រើន​ម៉ែត្រគូប​ទៅ​កប់​លាក់​ទុក​ក្នុង​ដី​បែប​នេះ​ គឺ​ប្រាកដ​ណាស់​ ជា​ឈើ​ទុច្ចរិត​មិន​ស្របច្បាប់​ ។​

​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ម្នាក់​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ភាគ​ឦសាន​កន្លង​មក​ គឺ​មានការ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឈ្មួញ​ឈើ​ដែល​មាន​ងារ​ជា​ឧកញ៉ា​មួយ​ចំនួន​ ដែល​ករណី​នេះ​គណៈកម្មការ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ​ ដើម្បី​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​តាម​នីតិវិធី​នៃ​ច្បាប់​រួច​ហើយ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​ផ្នែក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ យោង​តាម​ស្ថានភាព​ជាក់ស្តែង​ ទាំង​សត្យា​នុ​ម័ត​ ទាំង​អត្ត​នោ​ម័ត​ ករណី​បែកធ្លាយ​ឈើ​ទុច្ចរិត​ច្រើន​ម៉ែត្រគូប​ដែល​ឈ្មួញ​ឈើ​កប់​លាក់​ទុក​ក្នុង​ដី​នៅ​ខាងក្រោយ​ឃ្លាំង​ស្តុក​ឈើ​ និង​រោងចក្រ​កែ​ច្នៃ​ឈើ​របស់​លោក​ឧកញ៉ា​ វន់​ ប៊ុ​ន​ថៃ​ ហៅ​ "​ឧកញ៉ា​ថៃ​"​ គឺ​មានការ​ពាក់ព័ន្ធ​យ៉ាង​សិ្ន​ទ្ធ​នឹង​ឧកញ៉ា​ឈ្មួញ​ឈើ​រូប​នេះ​ ។​

​លោក​ វន់​ ប៊ុ​ន​ថៃ​ ជា​ឈ្មួញ​ឈើ​ដៃស្តាំ​ដ៏​សំខាន់​របស់​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ប្រចាំ​ខេត្ត​ភូមិភាគ​ឦសាន​ និង​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ឧត្តមសេនីយ៍​ឯកឧកញ៉ា​ ជឿន​ សុវណ្ណ​ថា​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​២​ (​លោក​ឧត្តមសេនីយ៍​ ជឿន​ សុវណ្ណ​ថា​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧៩៩/១៤៩​ ចុះ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​១៩៩៩)​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដំណាលគ្នា​ជាមួយ​លោកស្រី​ នី​ម​ គឹ​ម​រ៉ា​ ជឿន​ សុវណ្ណ​ថា​ ត្រូវជា​ភរិយា​របស់​លោក​ឧត្តមសេនីយ៍ឯក​ ឧកញ៉ា​ ជឿន​ សុវណ្ណ​ថា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១២/៤៩៨​ ចុះ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១២​ ៕​

រឿង​ឈើ​ទុច្ចរិត​កប់​លាក់​ទុក​ក្នុង​ដី​ជា​ច្រើន​ម៉ែត្រគូប​នៅ​ខេត្ត​ត្បូងឃ្មុំ​ គឺ​មានការ​ពាក់ព័ន្ធ​យ៉ាង​ស្និទ្ធ​នឹង​ឧកញ៉ា​ ថៃ​រឿង​ឈើ​ទុច្ចរិត​កប់​លាក់​ទុក​ក្នុង​ដី​ជា​ច្រើន​ម៉ែត្រគូប​នៅ​ខេត្ត​ត្បូងឃ្មុំ​ គឺ​មានការ​ពាក់ព័ន្ធ​យ៉ាង​ស្និទ្ធ​នឹង​ឧកញ៉ា​ ថៃ​រឿង​ឈើ​ទុច្ចរិត​កប់​លាក់​ទុក​ក្នុង​ដី​ជា​ច្រើន​ម៉ែត្រគូប​នៅ​ខេត្ត​ត្បូងឃ្មុំ​ គឺ​មានការ​ពាក់ព័ន្ធ​យ៉ាង​ស្និទ្ធ​នឹង​ឧកញ៉ា​ ថៃ​រឿង​ឈើ​ទុច្ចរិត​កប់​លាក់​ទុក​ក្នុង​ដី​ជា​ច្រើន​ម៉ែត្រគូប​នៅ​ខេត្ត​ត្បូងឃ្មុំ​ គឺ​មានការ​ពាក់ព័ន្ធ​យ៉ាង​ស្និទ្ធ​នឹង​ឧកញ៉ា​ ថៃ​រឿង​ឈើ​ទុច្ចរិត​កប់​លាក់​ទុក​ក្នុង​ដី​ជា​ច្រើន​ម៉ែត្រគូប​នៅ​ខេត្ត​ត្បូងឃ្មុំ​ គឺ​មានការ​ពាក់ព័ន្ធ​យ៉ាង​ស្និទ្ធ​នឹង​ឧកញ៉ា​ ថៃ​

Related