ប្រទេស​ល្អ​បំផុត​ដើម្បី​ចិញ្ចឹម​កូន​៖ ស៊ុយអែត​នាំមុខ​ដា​ណឺ​ម៉ាក កាណាដា ហូ​ឡង់ និង​អូស្ត្រាលី​

​បើតាម​ការស្ទង់មតិ​ដ៏​មួយ​របស់​ភ្នាក់ងារ​អាមេរិក U.S News ស៊ុយអែត​ជាប់​ជា​ប្រទេស​ដែល​ល្អប្រសើរ​បំផុត​ដើម្បី​ចិញ្ចឹម​កូនចៅ ដោយ​យោងតាម​វិស័យ​អប់រំ សិទ្ធិ​ស្មើគ្នា​រវាង​បុរស និង​នារី រួមទាំង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជាដើម​។​

​របាយការណ៍​ឆ្នាំ​២០១៦ របស់ U.S News ស្តីពី​ប្រទេស​ល្អ​បំផុត​ដើម្បី​ចិញ្ចឹម​កូន (Best Countries for Raising Kid) ផ្អែកលើ​លទ្ធផល​នៃ​ការសាកសួរ​មនុស្ស​ប្រមាណ​១៦០០០​នាក់​។ ការសាកសួរ​ទាំងនោះ​ផ្តោតលើ​ចំណុច​សំខាន់ៗ​ចំនួន​៩ រួមមាន​ដូចជា គុណភាព​ជីវិត វប្បធម៌ សុខាភិបាល ប្រព័ន្ធ​អប់រំ សហគ្រិនភាព សិទ្ធិអំណាច​ពលរដ្ឋ និង​យេនឌ័រ ជាដើម​។​

​ការដែល​ស៊ុយអែត​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុងនាម​ជា​ប្រទេស​ដែលមាន​អំណោយផល​ខ្ពស់​លើ​ការចិញ្ចឹម​អប់រំ​បុត្រ​ធីតា​នោះ ក៏​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះដែរ ពីព្រោះ​ប្រទេស​នេះ និង​ប្រទេស​ផ្សេងទៀត នៅ​តំបន់​ស្តង់​ឌី​ណាវ​ដូចគ្នា មាន​គោលនយោបាយ​គ្រួសារ​យ៉ាង​ល្អឥតខ្ចោះ​។​

​ស៊ុយអែត ទទួលបាន​ពិន្ទុ​៨​លើ​១០​ក្នុងនាម​ជា​ប្រទេស «Family Friendly» ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ឪពុកម្តាយ​មាន​សិទ្ធិ​ឈប់សម្រាក​លំហែ មាតា​-​បិតុភាព រយៈពេល​៤៨០​ថ្ងៃ ក្នុងនោះ​៦០​ថ្ងៃ​សម្រាប់​ឪពុក​។ បន្ថែម​ពីលើ​នេះ គ្រួសារ​ក៏មាន​សិទ្ធិ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ផងដែរ​សម្រាប់​កូន​ម្នាក់ៗ ។ ស៊ុយអែត ទទួលបាន​ពិន្ទុ ៩,៥​លើ​១០ លើ​គុណភាព​ជីវិត​ផងដែរ ខណៈ​បុរស និង​នារី ទទួលបាន​ប្រាក់បៀវត្ស​ដូចគ្នា លើ​ការងារ​ដូចគ្នា​។​

​នេះ​ជា​ចំណាត់ថ្នាក់​នៃ​ប្រទេស​ចំនួន​៦០​ដែលជា​កន្លែង​ល្អប្រសើរ​ដើម្បី​ចិញ្ចឹម​បុត្រ​ធីតា​៖
១. ស៊ុយអែត​
២. ដា​ណឺ​ម៉ាក​
៣. កាណាដា​
៤. ហូ​ឡង់​
៥. អូស្ត្រាលី​
៦. នូ​វែ​ល​សេ​ឡង់​
៧. អូទ្រីស​
៨. អៀរ​ឡង់​
៩. ចក្រភព​អង់គ្លេស​
១០. លុច​សំបួរ​
១១. អាល្លឺម៉ង់​
១២. បារាំង​
១៣. អេ​ស្ប៉ា​ញ​
១៤. អ៊ីតាលី​
១៥. សហរដ្ឋអាមេរិក​
១៦. ព័រ​ទុយ​ហ្គា​ល់​
១៧. ជប៉ុន​
១៨. សិង្ហ​បុរី​
១៩. ឆែក​
២០. ក្រិ​ក​
២១. ប្រេ​ស៊ី​ល​
២២. ហុង​គ្រី​
២៣. អា​ហ្ស​ង់​ទីន​
២៤. កូ​ស្តា​រី​កា​
២៥. ថៃ​
២៦. អ៊ីស្រាអែល​
២៧. ម៉ិ​ក​ស៊ិ​ក​
២៨. កូរ៉េខាងត្បូង​
២៩. សាធារណរដ្ឋ​ដូ​មី​និក​
៣០. អ៊ុយ​រូ​ហ្គា​យ​
៣១. ស៊ី​លី​
៣២. ប៊ុលហ្គារី​
៣៣. ហ្វីលីពីន​
៣៤. ម៉ាឡេស៊ី​
៣៥. ប៉េ​រូ​
៣៦. ប៉ា​ណា​ម៉ា​
៣៧. តួ​ក​គី​
៣៨. រុស្ស៊ី​
៣៩. កូ​ឡុំ​ប៊ី​
៤០. រូ​ម៉ា​នី​
៤១. ចិន​
៤២. វៀតណាម​
៤៣. អាហ្វ្រិក​ខាងត្បូង​
៤៤. ម៉ា​រ៉ុ​ក​
៤៥. ឥណ្ឌូនេស៊ី​
៤៦. ស្រីលង្កា​
៤៧. បូ​លី​វី​
៤៨. ហ្ស​ក​ដង់​
៤៩. ហ្គា​តេ​ម៉ា​ឡា​
៥០. អា​រ៉ា​ប៊ី សា​អូឌីត​
៥១. ឥណ្ឌា​
៥២. ទុយ​នី​ស៊ី​
៥៣. អ៊ុយ​ក្រែ​ន​
៥៤. អេ​ហ្ស៊ី​ប​
៥៥. អា​ស៊ែ​បៃ​ហ្ស​ង់​
៥៦. នី​ហ្សេ​រី​យ៉ា​
៥៧. កា​ហ្សា​ក់​ស្ថាន​
៥៨. ប៉ា​គី​ស្ថាន​
៥៩. អ៊ីរ៉ង់​
៦០. អាល់​ហ្សេ​រី​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​