ចង់ជើង​ស្អាត​ដូច​តារា​បង្ហាញ​ម៉ូដ​ យើង​ក៏​អាច​ធ្វើបាន​

Doliprane TVC

​ទោះបី​យើង​មិនមែនជា​តារា​បង្ហាញ​ម៉ូដ​ក៏​យើង​អាចមាន​ជើង​ស្រ​ឡូ​ន​ស្អាត​ផូរផង់​ដូច​តារា​បង្ហាញ​ម៉ូដ​បានដែរ ប្រសិនបើ​យើង​ឧស្សាហ៍​បំប៉ន​សារធាតុ​អាហារ​ដែល​ជួយ​ទប់ស្កាត់ សរសៃឈាម​ប៉ោង​ឱ្យ​ខ្លួនឯង ។
១-​ប៉េងប៉ោះ​
​ដើមហេតុ​ដែលនាំឱ្យ​សរសៃឈាម​ប៉ោង​គឺ​បណ្តាលមកពី​ការ​កក​នៃ​សរសៃឈាម ប៉ុន្តែ​ប្រសិនបើ​យើង​ឧស្សាហ៍​ទទួលទាន​ប៉េងប៉ោះ​ឱ្យបាន​ជាប្រចាំ ពេលនោះ​សារធាតុ​បៃ​អូ​ហ្វ្លា​វ៉ូ​ណ​យ​ដែលមាន​ក្នុង​ផ្លែ​ប៉េងប៉ោះនឹង​ជួយ​ឱ្យ​ជញ្ជាំង​សរសៃឈាម​ខ្លាំង​ឈាម​រត់​បាន​ស្រួល​មិន​ស្ទះ ។ ម្តងនេះ​បញ្ហា​សរសៃឈាម​ប៉ោង​លែង​ជា​ក្តីបារម្ភ​ទៀតហើយ ។

២-​គ្រាប់​ផ្កាឈូករ័ត្ន
​គ្រាប់​ផ្កាឈូករ័ត្ន​មិនមែន​គ្រាន់តែ​សម្បូរ​ទៅដោយ​វីតាមីន E ដែល មាន​ប្រយោជន៍​ចំពោះ​ស្បែក​តែមួយ​មុខ​នោះទេ ប៉ុន្តែ​វា​ថែមទាំង​មាន សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរីដែល​នឹង​ចូលទៅ​លាងជម្រះ​ជាតិពុល​ចេញពី​សរសៃឈាម ការពារ​មិនឱ្យ​សរសៃ​ឈាមកក​រហូត​ទាល់តែ​ក្លាយជា​ស្នាម​សរសៃឈាម​ប៉ោង​នៅ​ទីបំផុត ។

៣-​ទំពាំងបាយជូរ​
​សូមបញ្ជាក់ថា ទំពាំងបាយជូរ​នៅទីនេះ​គឺ​យកតែ​ទំពាំងបាយជូរ​ក្រហម ស្វាយ និង ខ្មៅ​ប៉ុណ្ណោះ ទើប​អាចជួយ​ការពារ​មិនឱ្យ​ឈាមកក​ជា​ដុំ​រហូត​ទាល់តែ​កើត​សរសៃឈាម​ប៉ោង ។ ចំណែកឯ​ទំពាំងបាយជូរ បៃតង​ដែល​យើង​ធ្លាប់​ទទួលទាន​នោះ​ជា​ទំញំងបាយជូរ​ដែលមាន​ប្រសិទ្ធភាព​មិនទាន់​ល្អ​ដូច​ទំពាំងបាយជូរ​ខាងលើ​ឡើយ ។

៤-​អម្ពិល​
​វីតាមីន C ដែលមាន​ច្រើន នៅក្នុង​ផ្លែ​អម្ពិល​នឹង​ជួយ​លាងជម្រះ​ជាតិពុល​ចេញពី​សរសៃឈាម ការពារ​អាការ​រលាក​សរសៃឈាម​បាន​យ៉ាង​ប្រសើរ ។

៥-​ត្រួយ​ខាត់ណា​
​សុភាពនារី​ទាំងឡាយណា​ដែល​ត្រូវ​ឈរ​ពេញៗ​មួយថ្ងៃ​មិនត្រូវ​មើល រំលង​ឡើយ ព្រោះ​ត្រួយ​ខាត់ណា​ជា​បន្លែ​ធូ​អ៊ី​ន​វ័ន (Two in One) ដែល មាន​ទាំង​វីតាមីន C និង អំបិល​រ៉ែ ជួយ​ពង្រឹង​ជាលិកា​ធ្វើឱ្យ​សរសៃឈាមខ្លាំងទើប​មិន​ធ្វើឱ្យ​សាច់ដុំ​ជើង​របស់​អ្នក​ឈឺ​រហូត​ក្លាយជា​សរសៃឈាម​ប៉ោង ៕ ឆាន់​-​ចំ​រ៉ា