១០ វិធី​ជួយ​សម្រួល​អាការ​ឈឺចង្កេះ​

Doliprane TVC

​បញ្ហា​មួយ​ដែល​តែង​កើតមាន​ចំពោះ​មនុស្សលោកគឺ​បញ្ហា​ឈឺ​ខ្នង និង ចង្កេះ ។ បញ្ហា​ទាំងនេះ​អាច​បណ្តាលមកពី​ឥរិយាបថ​នៃ​ជំហរ​មិន​សមស្រប ប្រឹង​ខ្លាំង ឬ ការប្រើចលនា​សាច់ដុំ​ខ្លាំងពេក ។ ជាទូទៅ​អាការ​បែបនេះ​តែង​កើតមាន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដោយសារ​ការ​ទប់​កម្លាំងកូន​ក្នុង​ផ្ទៃ​នៃ​កម្លាំង​សាច់ដុំ​ចង្កេះ ។
ខាងក្រោម​នេះ​ជា​ដំបូន្មាន​ខ្លះៗ​ជួយ​សម្រាល​បញ្ហា​ឈឺ ចង្កេះ ឬ ខ្នង ៖
១-​ពិសា​អាហារ​ដែល​ក្តៅ​ឧណ្ហៗ និង រក្សា​កម្តៅ​ខ្លួន ឱ្យមាន​លំនឹង ។​
២-​គួរ​បន្ថែម​ខ្ទឹមស​នៅក្នុង​អាហារ​ឱ្យបាន​ជាប្រចាំ ។​
៣-​ស្លឹក​ម្រះព្រៅ​ជា​ឱសថ​ពិសេស​អាចជួយ​សម្រួល សរសៃ និង បន្ថយ​អាការ​ឈឺចង្កេះ ។ បើ​អាច​អ្នក​គួរ​យក ស្លឹក​វា​ទៅ​ដាំទឹក​ពីរ​យក​ទឹក​មួយ រួច​លាយ​ជាមួយ​អំបិល បន្តិច​ផឹក​ក៏បាន ។​
៤-​ម៉ាស្សា​ចង្កេះ​ដោយ​ប្រើ​ប្រេងខ្យល់ ឬ ប្រេង​អ្វី​ផ្សេង ក៏បាន​ដោយ​គ្រាន់តែ​យកមក​លាប​រឺត​បំបាត់​ការឈឺចាប់ ។​

៥-​ពិសា​ស្ករអំពៅ​កន្លះ​ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​នៅ​រៀងរាល់​ពេលបាយ​រួច ។​
៦-​យក​មើម​ក្រវាញ​កិន​លាយ​ជាមួយ​ទឹកឃ្មុំ រួច​យកមក ផឹក​អាច​ដោះស្រាយ​បញ្ហា​ឈឺចង្កេះ​បាន​ប្រសើរ​បំផុត ។​
៧-​យក​កំណាត់​ខ្ចប់​ទឹក​កមក​ស្អំ ឬ ឈ្លី​ត្រង់​បរិវេណ ចង្កេះ​ដែល​ឈឺ​នឹង​ជួយ​កាត់បន្ថយ​អាការ​រលាក​សន្លាក់​បាន ខ្លះ​ដែរ ។
៨-​គេង​លើ​ពូក​ដែល​ទន់​ល្មម និង គេង​ផ្ងារ​ជានិច្ច​ដើម្បីសម្រួល​សរសៃឈាម​រត់​បាន​ស្រួល ។ ឥ​វិ​យាប​ថ​គេង​មិន ស្រួល​ក៏​អាច​បណ្តាលឱ្យ​ឈឺចង្កេះ​បានដែរ ។
៩-​លំ​ហាត់ប្រាណ​ជា​វិធី​ល្អប្រសើរ​បំផុត​ក្នុងការ​បំបាត់ អាការ​ឈឺចង្កេះ និង បញ្ហា​ចុក​រួយ​ផ្សេងៗ ។
១០-​ប្រើ​ប្រេងកូឡា ឬ ប្រេង​សាលី​សាឡា​ត់​លាប​រឺត ត្រង់​បរិវេណ​ចង្កេះ​ក៏​អាចជួយ​បន្ថយ​អាការ​ឈឺ​បាន​ខ្លះ​ដែរ ៕ សុផល