អាមេរិក​ស្នើ​ឲ្យ​កម្ពុជា រៀបចំ​កិច្ចព្រមព្រៀង​ការពារ​ពា​ណិ​ជ្ជ​កម្ម ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​

ភ្នំពេញ: ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានស្នើ​ឲ្យ​កម្ពុជា​រៀបចំ​កិច្ចព្រមព្រៀង​ការពារ​ពា​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិករ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​ធំៗ របស់​អាមេរិក​ឲ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​បាន​កាន់តែច្រើន​។​
​លើកឡើង​នៅក្នុង​ជំនួប​ជាមួយ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ល្ងាច​ថ្ងៃទី​១១ កុម្ភៈ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក William A.Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​សន្យា​ជំរុញ​លើ​ការលើកកម្ពស់ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង សហរដ្ឋអាមេរិក​និង​កម្ពុជា ឲ្យ​បាន​កាន់តែ​រីកចម្រើន​ថែមទៀត ពិសេស​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​អ្នកវិនិយោគ​អាមេរិក​កាន់​តែមាន​ទំនុកចិត្ត​ចូលមក​កាន់​កម្ពុជា​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅក្រោយ​ជំនួប​បញ្ចប់​ថា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ទទូច​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង ស្តីពី ពាណិជ្ជកម្ម​មួយ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដើម្បី​ការពារ​ពាណិជ្ជកម្ម​ទាំងសងខាង ពិសេស​សម្រាប់​ការពារ​ផលប្រយោជន៍​នៃ​ការបណ្តាក់ទុន និង​ការលើកទឹកចិត្ត ការផ្តល់​ទំនុកចិត្ត​ដល់​ការវិនិយោគ​ទាំង​វិនិយោគិន អាមេរិក​និង​កម្ពុជា​។ លោក​អគ្គរដ្ឋទូត បាន​សម្លឹង​ឃើញថា កម្ពុជា​សព្វថ្ងៃ​មាន​បរិយាកាស​ដ៏​ល្អ ទាំង​នយោបាយ និង​សេដ្ឋកិច្ច ហើយ​នេះ​ជា​ឱកាស​សម្រាប់​អ្នកវិនិយោគ​សហរដ្ឋអាមេរិក ក្នុងការ​ចូលមក​បណ្តា​ក់​ទុន​នៅ​កម្ពុជា​។ ជាមួយគ្នានេះ លោក ក៏មាន​បំណង​ចង់​ឲ្យ​អ្នករក​ទទួលទាន​នៅ​កម្ពុជា បាន​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​បាន​ជួប​ជជែក​ជាមួយ​អ្នកវិនិយោគ​ធំៗ​របស់​អាមេរិក ក្នុងការ​ចាប់​គ្នា​ជា​ដៃគូរ​៕​