Q&A : តើ​ការឈឺ​ហួល​លើ​ពងស្វាស​របស់​បុរស​ក្នុង​ពេល​រួមភេទ មាន​ផលប៉ះពាល់​ដល់​សុខភាព​ទេ ?

Doliprane TVC

​សំណួរ ៖ នាង​ខ្ញុំ​ចង់ដឹងថា ពេល​រួមភេទ​ជាមួយ​គូស្នេហ៍​ហេតុអ្វី​បានជា​ទឹកអសុចិ​របស់គេ​ឡើងជា​ដុំ​ស្អិត​អន្តាយៗ ហើយ​គេ​ប្រាប់ថា​មាន​អារម្មណ៍ទាស់​ពេល​បាញ់​ទឹក​ចេញមក ។ ជាងនេះទៅទៀត​បើ​ខាន​យូរ​ដល់ពេល​ចង់​មាន​សិច​ជាមួយគ្នា​នឹងមាន​អារម្មណ៍ទាស់ និង ចាប់​ហួល​ត្រង់​កូន​បាល់​ទាំងពីរ​គ្រាប់​របស់គេ​ជាខ្លាំង​មិនដឹងថា​ហេតុអ្វី ? ថា​តើ​វា​បង្ក​គ្រោះថ្នាក់​ដែរ​ឬ​អត់ ?

​ចម្លើយ ៖ សម្រាប់​បុរស​ដែល​មិនមាន​ឱកាស​បាន​បញ្ចេញ​ទឹក​រាល់ថ្ងៃ ពោលគឺ​ពីរ​សបា្តហ៍​ម្តង ឬ មួយខែ​ម្តងនោះ គឺ​នឹងមាន​បញ្ហា​ដូចដែល​អ្នក​បាន​រៀបរាប់​មក​ខាងលើ ព្រោះថា​រាងកាយ​នឹង​ផលិត​ទឹកអសុចិ​ចេញមក​ជាប្រចាំ​ទោះជា​មិនបាន​បញ្ចេញរាល់ថ្ងៃ​ក៏ដោយ ។ ជាទូទៅ​ទឹកអសុចិ​ចេញមក​ដំបូង​ឡើយ​ស្អិត​ជា​ដុំ ហើយ​វា​នឹង​រាវ​ដោយ​ខ្លួនឯង​វិញ​ប្រមាណ​ជា ១៥-៣០ នាទី​បន្ទាប់ ។ ប៉ុន្តែប្រសិនបើ​បុរស​ជា​គូស្នេហ៍​របស់​អ្នក​បានធ្វើ​លំ​ហាត់​លើ​ប្រាណ​រាល់​ថ្ងៃនោះទឹកអសុចិ​របស់គេ​ប្រាកដជា​មិន​ឡើងជា​ដុំ​ស្អិត ហើយ​ថែមទាំង​មាន​លក្ខណៈថ្លា​រាវ​ធម្មតា​ទៀតផង ៕