សមត្ថកិច្ច​ខេត្តសៀមរាប​ចាប់បាន​ឃាតក​២​នាក់ ដែល​សម្លាប់​ក្មេងស្រី​កាត់​ក្បាល​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ប្រាសាទកែវ ខណៈ​កំពុង​ដុត​ក្បាល​ជនរងគ្រោះ​បំផ្លាញ​ភស្តុតាង​

​ខេត្តសៀមរាប​៖ ឃាតក​សម្លាប់​ក្មេងស្រី​កាត់​ក្បាល​ដាច់​បាត់​ពី​ដងខ្លួន​យ៉ាង​ព្រៃផ្សៃ បំផុត​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ប្រាសាទកែវ ស្ថិតក្នុង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​វេលា ទៀបភ្លឺ​ព្រឹក​ម៉ិ​ញ​នោះ មាន​គ្នា​ចំនួន​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែ​កម្ភៈ​នេះ​។ សមត្ថកិច្ច អាវុធហត្ថ និង​នគរបាល ខេត្តសៀមរាប បាន​ចាប់ខ្លួន ជនដៃដល់​បាន​ចំនួន​២​នាក់ នៅ​កន្លែង​ផ្សេងគ្នា ខណៈពេល​នេះ សមត្ថកិច្ច អាវុធហត្ថ ខេត្តសៀមរាប កំពុងតែ​សួរចម្លើយ​ម្នាក់ ចំណែក​ម្នាក់ទៀត ខាង​នគរបាល ខេត្តសៀមរាប កំពុង​សួរចម្លើយ​។​

​លោក អ៊ូ សុផល នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ឲ្យ​ដឹងថា ឃាតក​ម្នាក់​មានឈ្មោះ ចាន់ ឆាយ​យ៉ា ហៅ សំ ភា​រ៉ាត់ អាយុ​៤០ ស្រុកកំណើត នៅ​ខេត្តបាត់ដំបង ហើយ​នៅពេលនេះ​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់ នគរបាល​ជំនាញ​នៅឡើយ ។ សមត្ថកិច្ច​ចាប់បាន ខណ​:​ឃាតក​កំពុង​ដុត​ក្បាល​ជនរងគ្រោះ បំផ្លាញ​ភស្តុតាង នៅ​ខាងក្រោយ​ផ្ទះ ស្ថិតនៅ​ភូមិ​ព្រៃ​ចាស់ សង្កាត់​គោកចក ក្រុង​សៀមរាប នៅ​ល្ងាច​ថ្ងៃទី​១៣​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​។​

​លោក អ៊ូ សុផល បាន​បញ្ជាក់ថា ជនសង្ស័យ​សារភាពថា​មូលហេតុ​ដែល​នាំ​ឲ្យ​ជនដៃដល់​សម្លាប់​ជនរងគ្រោះ​នោះ មូលហេតុ​ផ្តើមចេញពី​រឿង​បែកបាក់​ស្នេហា​ជាមួយ​ជនរងគ្រោះ​។ លោក អ៊ូ សុផល បានបញ្ជាក់​ទៀតថា ជនសង្ស័យ​មាន​ប្រពន្ធ​រួចហើយ​តែ​ក្រោយមក មាន​បញ្ហា​ជាមួយនឹង​គ្នា រហូត​សុំ​លែងលះ តែ​លែង​មិនទាន់​ដាច់​។ បន្ទាប់មក​ឃាតក​ក៏មាន​ទំនាក់ទំនង ជាមួយ​នារី​រងគ្រោះ រហូត​ចូល​ស្តីដណ្តឹង ដើម្បី​រៀបចំ​នឹង​គ្នា ប៉ុន្តែ​ពិធីមង្គលការ ទៅ​មិន​រួច ដោយហេតុថា ជនសង្ស័យ​មិនទាន់​លែង ប្រពន្ធ​ដាច់ស្រេច​។ ក្រោយ​មាន​បញ្ហា នារី​រងគ្រោះ​បាន​ចាត់ទុកថា ជនសង្ស័យ​បោកប្រាស់​រហូត​ឈ្លោះ​គ្នា​យ៉ាងខ្លាំង ធ្វើ​ឲ្យ​ជន សង្ស័យ​ខឹង​ក៏​រៀបចំ​ផែនការ​សម្លាប់ នារី​រងគ្រោះ​រហូត​សម្លាប់​កាត់​ក្បាល​តែម្តង​។​

គួ​បញ្ជាក់ថា​ជនរងគ្រោះ​ឈ្មោះ នាង ឡេ​ន សិលា មាន អាយុ ២៤​ឆ្នាំ នៅ​ភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប នាង​បំរើ​ការងារ នៅ​ភូមិ​វប្បធម៌​។ ឡេង សិលា ត្រូវបាន​ឃាតករ​សម្លាប់​កាត់​ក្បាល នៅ​បន្ទប់​៣០១​ក្នុង​ផ្ទះសំណាក់​ប្រាសាទកែវ ស្ថិតក្នុង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ករណីនេះ​ត្រូវបាន​គេ​ដឹង​កាលពី​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ទី​១៣ ខែ​កម្ភៈ ឆ្នាំ​២០១៦​នេះ ៕

KA-13-02-2016-13 KA-13-02-2016-11 KA-13-02-2016-12 KA-13-02-2016-01 KA-13-02-2016-05 (2) KA-13-02-2016-03 KA-13-02-2016-04KA-13-02-2016-09