មិន សិលា ប្រកួតជាមួយវៀង សាវ៉ននៅសង្វៀន Black Cat

ភ្នំពេញ:    ​ភ្នំពេញ​:​អ្នក​ប្រដាល់​មិន សិលា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ ​អ្នក​ប្រ​ដាល់​វៀង សាវ៉ន​ក្លិប​គី​សែ​មាន​រិ​ទ្ធ​លើស​ង្វៀន Black Cat របស់ SEA-TV​នៅ​យប់​ថ្ងៃទី​១៤​កុម្ភៈ ។​

​    ​នេះ​ជាការ​ជួបគ្នា​ដ៏​កម្រ​របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ។ ពួកគេ​មិនមែនជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សម្លេង​នោះទេ​តែ​ពួកគេ​វ៉ៃ​ បាន​គ្រាន់បើ​តែ​សិលា​មានចិត្ត​ធំ​ជាង​សាវ៉ន ។​នេះ​ជាការ​ប្រកួត​ជា​មិត្ត​ភាព​រវាង​កីឡា​រួម​ជាតិ​មែន​តែ​ទាំង​សងខ​សង​ សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ។​

​    ​សីលា​មាន​ស្នៀត​កែង​រហ័ស​តែបើ​គូប្រកួត​ប្រហាក់ប្រហែល​នោះ​កែង​របស់គេ​ក៏​ វ៉ៃ​ចេញ​មិន​រួច​ដែរ ។ ចំពោះ​ ស្នៀត​ទាត់ ជង្គង់ និង កណ្ដាប់ដៃ​របស់គេ​អាច​ប្រើការ​បាន​ល្មម​គូប្រកួត​មិន​ហ៊ាន​ប្រហែស​ដែរ ។​

​    ​ចំពោះ​សាវ៉ន​ទោះបី​គេ​មិនមាន​ស្នៀត​អ្វី​អស្ចារ្យ​ក៏ពិតមែន​តែ​តែ​ដៃ ជើង ជង្គង់ និង កែង​របស់គេ​សុទ្ធតែ​ប្រើការ​បាន​ទាំងអស់ ។ ជាមួយនឹង​ការ​វ៉ៃ​ចេញ​ធ្ងន់​នោះ​កម្លាំង​របស់​សាវ៉ន​អាច​វ៉ៃ​បាន ៥ ទឹក​ដោយ​គ្មាន​បញ្ហា ។ ចាំមើល​ជំនួប​ គ្នា​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ជា​អ្នកឈ្នះ ?

​    ​លាស់ យីន​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រឿង សា​រ័ត្ន របស់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ធ្លាប់​ជួប​ប្រកួត​គ្នា ២-៣​លើក​រួចមក​ហើយដោយ​មាន​ឈ្នះ​-​ចាញ់​ទៅវិញទៅមក​ដោយ​គ្រាន់តែ​ពួកគេ​ចាញ់​- ​ឈ្នះ​គ្នា​ដោយ​ពិន្ទុ​ទាំង​លំបាក​ប៉ុណ្ណោះ ។​លាស់ យីន​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​មិនសូវ​ជា​មាន​ស្នៀត​ច្រើន​នោះទេ​តែ​គេ​ជា​ អ្នក​ប្រដាល់​ដែល​នៅពេល​ប្រកួត​គឺ​រុល​ទៅរក​គូប្រកួត​រហូត ។​

​    ​ការ​រុលចូល​នេះហើយ​ដែល​ធ្វើ​ឲ្យ​គូប្រកួត​ខ្លះ​បាត់បង់​ស្មារតី​ប្រកួត​ ហើយ​បែក​កម្មដ្ឋាន​វ៉ៃ​លែងកើត ។ តែបើ​ គេ​មិន​ខ្វល់​ពី​ការ​រុលចូល​នោះ​ហើយ​បើក​ការវាយប្រហារ​វិញ​នោះ​លាស់ យី នឹងត្រូវ​សន្លប់​មុន​ទឹក​ទី ៥​ហើយ​ព្រោះ​ ជើង​ក្រោម​គេ​អន់ និង ក្បាលពោះ​ជ្រាយ និង មិនសូវ​ពូកែ​ការពារ ។​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មានឱកាស​ឈ្នះ​ដូច​ គ្នា​តែ​មិនដឹងថា​ជា​ឱកាស​ឈ្នះ​របស់​នរណា ?

​    ​រៀវ ចំណាប់​ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សយ សុខ ក្លិប​ពន្លឺ​វិបុល​រិទ្ធី ដោយ​ប្រ​កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​សេង ហៀ​ង​ក្លិប​សុភា​នូ​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផាន់ ពិសិដ្ឋ ក្លិប​គុជ​សារ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​    ​ចំពោះ​គូប្រកួត​ប្រដាល់​សាកល​អាជីព​វិញ​នោះ​អ្នក​ប្រដាល់​សុខ ទូច​ក្លិប​ដែនសមុទ្រ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ជនជាតិ​អង់គ្លេស​ឈ្មោះ​Jamie Lambo ។​