ធា នុរាជសងសឹកជាមួយអ្នកប្រដាល់ថៃ Rithy Chhai នៅ SEA-TV

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ធា នុ​រាជ​ក្លិប​ពោធិ៍​ជ័យ​កីឡា​បាន​លេចមុខ​ជាថ្មី​នៅ​សង្វៀន  Ganzberg របស់ SEA-TVនា​រសៀល​ថ្ងៃទី​១៤​មករា​ដោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Rithy Chhai ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥ គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ធ្លាប់​ជួប​ប្រ​កួត​គ្នា​ម្ដង​ហើយ​ដែល​កាលនោះ​ធា នុ​រាជ​ចាញ់ Rithy Chhai ដោយ​ពិន្ទុ​ពេលនេះ​ជាការ​ប្រកួត​សង​គ្នា​ដើម្បី​សងសឹក​តែ​ការប្រកួត​នេះ​ មិនដឹងថា​ធា នុ​រាជ​សងសឹក​បានសម្រេច ឬ ក៏​ជាការ​ប្រកួត​ដើម្បី​បន្ថែម​ស្ថិតិ​ចាញ​នោះទេ ។​

​    ​ធា នុ​រាជ​ជា​អ្នក​ប្រដាល់​ជើងចាស់​មួយរូប​មាន​កលល្បិច​ល្អ​ពិសេស​ស្នៀត​លោក​ ទាត់​ផ្កាប់​ចាន​តែម្ដង ។ ការ​លោត​ទាត់​ផ្កាប់​ចាន​នេះ​មិនសូវ​ជា​បាន​ផល​ប៉ុន្មាន​ទេ​តែ​វា​ជា​ស្នៀត​ សម្រាប់​គម្រាម​គូប្រកួត និង ផ្សងព្រេង​តែប៉ុណ្ណោះ​ ឯ កណ្ដាប់ដៃ​គេ​គ្រាន់បើ​គ្រាន់តែ​កម្លាំង​របស់គេ​ឆាប់​ធ្លាក់ចុះ​បន្តិច ។​

 អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៨​ដង ឈ្នះ​៥៥​ដង ចាញ់​១៨​ដង និង ស្មើ​ពិន្ទុ ៥ ដង ។​ការ​ ប្រកួត​នេះ​មិនដឹងថា​ធា នុ​រាជ​ធ្វើបាន​សម្រេច​ឬក៏​យ៉ាងណា​នោះទេ ។​

​    ​ចំពោះ Rithy Chhai វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​ដង ឈ្នះ​៥៨​ដង ចាញ់​១០ ដង និង ស្មើ​ពិន្ទុ ១ ដង ។ គេ​ ជា​អ្នក​ប្រដាល់​ដែល​ប្រកួត​ដោយ​ចិត្ត​ត្រជាក់​មិន​ឆេវឆាវ​ឡើយ ។ ចាំមើល​ការប្រកួត​នេះ Rithy Chhai ចាញ់ ឬ ក៏​គេ​បន្ថែម​ស្ថិតិ​ឈ្នះ​បា​ម​មួយ​ប្រកួត​ទៀត ។​

​    ​ធី តុង​ហ៊ី​ក្លិប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Super Chhai ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រ​ភេទ​ទម្ងន់​៦៧​គីឡូក្រាម ។​

​    ​តុង​ហ៊ី​ជា​អ្នក​ប្រដាល់​ដែល​តែងតែ​ប្រើ​ជង្គង់ និង កែង​ដើម្បី​យកឈ្នះ​គូប្រកួត ។ អ្នក​ដែល​ប្រកួត​ជាមួយ​តុង​ហ៊ី​ មិនសូវ​ជា​គេច​ផុតពី​មាន​របួស​នោះទេ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៦​ដង ឈ្នះ​៧៦​ដង ចាញ់​១៧​ដង និង ស្មើ​ពិន្ទុ ៣ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Super Chhai វិញ​គេ​ធ្លាប់​វ៉ៃ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ឯម ខ្លឹម​ខ្មៅ​ក្លិប​និរោធ​ន៍​មានជ័យ​ ដោយ​ពិន្ទុ ដាច់ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១៩ ដង ឈ្នះ​១០៣​ដង​ចាញ់​១៥ ដង និង ស្មើ​ពិន្ទុ ១​ដង ។​ចាំមើល​ការ​ប្រ​ កួត​នេះ​ជ័យជំនះ​ជា​របស់​ធី តុង​ហ៊ី ឬ ជា​របស់ Super Chhai ?

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​វ៉ែន សុវណ្ណ​ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​ ឡេះ តើក​ក្លិប​ពុទ្ធ​សេរី​វង្ស ។​នួន បូរ៉ាន់​ក្លិប​កុលបុត្រ​កូន​ខ្មែរ ប្រកួត​ជាមួយ​លីន វាសនា​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ និង​/ ជា រឿន​ឈី​ក្លិប​អមតៈ​គុន​ខ្មែរ​ប្រកួត​ជាមួយ​ប្រាក់ ស៊ីថន​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ។​