នរណាដែលត្រូវដើរចេញបន្តនៅវគ្គជម្រុះជុំទី ២ នេះ ?

ភ្នំពេញ:    ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដែលមាន​ឈ្មោះថា TIFFY Super Fight លើស​ង្វៀន TIFFY ARENAរបស់ TV5 យប់​ថ្ងៃទី​១៤​កុម្ភៈ​គឺជា​ការប្រកួត​បន្ត​វគ្គ​ជម្រុះ​ជុំ​ទី ២ ។​

​    ​កាល​ពីស​ប្ដា​ហ៏​មុន​មាន​អ្នក​ប្រដាល់ ២ រូប​ហើយ​ដែល​ខ្ទាត​ចេញពី​ការប្រកួត​ក្នុងខណៈ​ដែលមាន​អ្នក​ប្រដាល់ ២ រូប​បាន​កក់​កៅអី​ទុក​រួច​ទៅហើយនោះ ។​សម្រាប់​ថ្ងៃទី​១៤​កុម្ភៈ​នេះ​នឹងមាន​អ្នក​ប្រដាល់ ២ រូប​ទៀត​ខ្តាត​ចេញ និង​២ រូប​ទៀត​មាន​កៅអី​សម្រាប់​វគ្គ ៨ នាក់​ចុងក្រោយ​នោះ ។​

​    ​គង់ ហ៊ូ​វ សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​យិន បូ​រិន្ទ​ក្លិប​អាស៊ី​កីឡា ។​កាលពី​ជម្រុះ​នៅ​ជុំ​ទី ១ នោះ​គង់ ហ៊ូ​វ​បាន​ប្រកួត​ឈ្នះ​ស៊ឹម ប៊ុនឆៃ​ក្លឹប​ព្រៃទទឹង​កីឡា​ដោយ​ពិន្ទុ ។ ចំពោះ​យិន បូ​រិន្ទ​វិញ​នោះ​ប្រកួត​ឈ្នះ​សេង ហៀ​ង​ក្លិប​សុភា​នូ​មានជ័យ​ដោយ​ពិន្ទុ​ដែរ ។​

​    ​ពេលនេះ​ការប្រកួត​កាន់តែ​ធ្ងន់​ជាង​ជុំ​ទី ១ ហើយ​នរណា​ឈ្នះ​គឺជា​អ្នកខ្លាំង​ហើយ​វគ្គ​នេះ​ប្រាក់​តម្លៃ​ខ្លួន​ក៏​កើន​ឡើង ​ដែរ ។​អ្នកឈ្នះ​មិន​ត្​ឹ​ម​តែមាន​កៅអី​សម្រាប់​វគ្គ ៨ នាក់​ចុងក្រោយ​ប៉ុណ្ណោះ​ទេ​តែ​លុយ​តម្លៃ​ខ្លួន​ក៏​កើន​ដែរ​ចាំមើល​ជើង​ ខ្លាំង​ទាំង ៤ រូបនេះ​នរណា​ខ្ទាត​ចេញ​ហើយ​នរណា​នៅ​ប្រកួត​បន្ត ?​
    ​
​    ​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​នេះ​អ្នក​ប្រដាល់​សៅ ប៊ុន​ធឿ​ន្លិ​ប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ប្រាក់ ស៊ី​ណាត​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ទាំង ២ រូបនេះ​ទោះបី​មិនសូវមាន​ឈ្មោះ​បោះ​សម្លេង​ក៏ពិតមែន​តែ​គេ​ជា​អ្នក​ប្រដាល់​ ដែលមាន​ចិត្តធំ​កលល្បិច​ល្អ ពិសេស​គេ​មាន​ស្នៀត​សម្រាប់​វ៉ៃ​សំបូរបែប ។ នៅលើ​សង្វៀន​ពួកគេ​មិនដែល​ខ្វល់​ពី​រឿង​គូប្រកួត​ខ្លាំង ឬ ខ្សោយ​នោះទេ​គឺ​ឲ្យ​តែ​ទម្ងន់​ស្មើ​គ្នេ​គេ​វ៉ៃ​ដោយ​មិន​ខ្វល់​អាំង​អស់ ។​

​    ​គួរបញ្ជាក់​ថា​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនសូវ​ពូកែ​ការពារ​ដូចគ្នា ។ ចាំមើល​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​ ទោះយ៉ាងណា​គេ​ជឿថា​ពួកគេ​នឹង​ប្រកួត​គ្នា ៥ ទឹក ។​

​    ​ឡាញ់ ផល្លា​ក្លិប​អេ​ភូ​ថង​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ម៉ឺន ដា​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម ។​

​    ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា​តែ​គេ​មាន​ស្នៀត​វ៉ៃ​បានល្អ​គ្រាន់បើ ។ ចាំមើល​នរណា​ជា​អ្នក​ដណ្ដើមបាន​ជ័យជំនះ​ ក្នុងការ​ប្រកួត​នេះ ?