សាលាខណ្ឌ ពោធិ៍សែនជ័យ ប្រារព្វទិវា ដឹងគុណមនុស្សចាស់

ភ្នំពេញ៖ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយចេះប្រតិបត្តិដល់មនុស្សចាស់ឲ្យបានល្អ ធ្វើឲ្យមនុស្សចាស់ទទួលបានភាពកក់ក្តៅ កុលបុត្រកុលធីតា ដែលជាកូនចៅជំនាន់ក្រោយទើបសាលាខណ្ឌពោធិ៍សែនជ័យ បានយកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ មកធ្វើជាពិធីប្រារព្វដឹងគុណ ដល់មនុស្សចាស់ និងបានលើកទឹកចិត្តដល់មនុស្សចាស់ ឲ្យចេះតស៊ូ និងចេះរកការងារសម្រាប់មនុស្សចាស់ផងដែរ ពិធីនេះប្រព្រឹត្តទៅ នៅបរិវេណសាលាខណ្ឌពោធិ៍សែនជ័យ។ ដែលមានការចូលរួម ពីមនុស្សចាស់៦៣៥នាក់ ដែលបានអញ្ជើញមកពី សមាគមន៍មនុស្សចាស់ទាំង ១០សង្កាត់ក្នុងខណ្ឌពោធិ៍សែនជ័យ។

នៅក្នុងពិធីនោះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថា ថ្ងៃទី១៣ ខែកុម្ភៈ ជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ហើយលោកបានយកថ្ងៃនេះធ្វើជាពិធីប្រារព្វដឹងគុណដល់មនុស្សចាស់។ លោកបានបន្តថា ការប្រារព្វពិធី ដឹងគុណដល់មនុស្សចាស់នេះ បន្ទាប់ពីលោកបានឡើងកាន់តំណែង ជាអភិបាលខណ្ឌនៅឆ្នាំ២០១៥ គឺលោក បានប្រារព្វម្តងរួចមកហើយ ដូច្នេះលើកនេះជាលើកទី២ហើយ ដែលលោកបានដឹកនាំមន្ត្រីសាលាខណ្ឌ ប្រារព្វពិធីដឹងគុណដល់មនុស្សចាស់។

លោកបានបន្តថា មនុស្សចាស់ មានសារៈសំខាន់ណាស់ ដូច្នេះយើងជាអ្នកជំនាន់ក្រោយ យើងត្រូវដឹងគុណដល់មនុស្សចាស់ ត្រូចតែប្រារព្វប្រតិបត្តិដល់មនុស្សចាស់ឲ្យបានល្អ ធ្វើយ៉ាងណាឲ្យគាត់ ទទួលបានភាពកក់ក្តៅ យើងជាមនុស្សជំនាន់ក្រោយ ពីព្រោះបើគ្មានពួកគាត់ ក៏មិនមានពួកយើងគ្រប់គ្នានោះដែរ ម្យ៉ាងវិញទៀតការប្រារព្វពិធីដឹងគុណដល់មនុស្សចាស់ នាពេលនេះ គឺចង់ឲ្យក្មេងៗជំនាន់ក្រោយ យកថ្ងៃនេះជាថ្ងៃដឹងគុណដល់មនុស្សចាស់ ហើយចេះគោរពគ្នាទៅវិញទៅមក ហើយសូមឲ្យយុវជនទាំងអស់យកថ្ងៃនេះ តបស្នងសងគុណដល់មនុស្សដែលយើងស្រឡាញ់។

លោកបានបន្ថែមថា ចំពោះមនុស្សចាស់ គឺពួកគាត់ត្រូវការមានការយកចិត្តទុកដាក់ពីក្មេង ប៉ុន្តែលោកយាយលោកតា ឬក៏ពូមីងអស់ត្រូវប្រកបកាងារស្រាលៗ ទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីទទួលបានចំណូលបន្ថែម សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារបន្ថែម ចុងបញ្ចប់លោកបាន ជូនវត្ថុអនុស្សាវរីយ៍ ដល់មនុស្សចាស់ ដែលចូលរួម ៦៣៥នាក់ ម្នាក់ៗសារុង១ និងថវិការ៥ម៉ឺនរៀលផងដែរ៕

សាលាខណ្ឌ ពោធិ៍សែនជ័យ ប្រារព្វទិវា ដឹងគុណមនុស្សចាស់

សាលាខណ្ឌ ពោធិ៍សែនជ័យ ប្រារព្វទិវា ដឹងគុណមនុស្សចាស់

សាលាខណ្ឌ ពោធិ៍សែនជ័យ ប្រារព្វទិវា ដឹងគុណមនុស្សចាស់

សាលាខណ្ឌ ពោធិ៍សែនជ័យ ប្រារព្វទិវា ដឹងគុណមនុស្សចាស់

សាលាខណ្ឌ ពោធិ៍សែនជ័យ ប្រារព្វទិវា ដឹងគុណមនុស្សចាស់