បាយ​ឆា​ «​តែ​»​ បៃតង​

Doliprane TVC

​​គ្រឿងផ្សំ​សម្រាប់ ២-៣ នាក់​
– បាយ​ដាំ​ស្រួយ ២ កូនចាន
– សាច់ជ្រូក​ចិញ្ច្រាំ ២០០ ក្រាម
– ការ៉ុត​ហាន់​ជា​ដុំ​តូចៗ​បួន​ជ្រុង ៣-៤ ស្លាបព្រាបាយ​
– សណ្តែក​ហោ​ឡាំង​តាវ ២ ស្លាបព្រា​បាយ​
– ស្លឹក​«​តែ​»​បៃតង​លីង​ម៉ដ្ឋ ១ ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ២-៣ ស្លាបព្រា​បាយ​

– ស្ករស ១-២ ស្លាបព្រា​កាហ្វេ​
– ខ្ទឹមស​ចិញ្ច្រាំ ១ ស្លាបព្រា​បាយ​
– ម្ទេស​ហាន់ ២-៣ គ្រាប់​
– ស៊ុត ១ គ្រាប់​
– អំបិល​មួយ​កន្លះ​ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ ១ ផ្លែ​
– ប្រេង​សម្រាប់​ឆា ។​

​វិធី​ធ្វើ​
១ – យក​ខ្ទះ​ដាក់​លើ​ចង្ក្រាន​ដាក់​ប្រេងឆា​ចូល​ឱ្យ​ក្តៅ​ល្មម ដាក់​ខ្ទឹមស​ចូល​បំពង​ឱ្យ​ឡើង​ឈ្ងុយ ដាក់​សាច់ជ្រូក​ចិញ្ច្រាំ​ចូល​ឆា​ទាល់តែ​សាច់ជ្រូក​ជិត​ឆ្អិន បន្ទាប់មក​ដាក់​ការ៉ុត និង សណ្តែក​ហោ​ឡាំង​តាវ​ចូល ហើយ​ផ្សំ​រសជាតិ​ដោយ​ប្រេងខ្យង ស្ករ អំបិល ម្ទេស​ហាន់ និង ស្លឹក​«​តែ​»​ម៉ដ្ឋ ។
២ – ដាក់​បាយ​ស្រួយ​ចូល​រួច​ឆា​ត្រឡប់​ឱ្យ​ចូលគ្នា​បន្ទាប់មក​កៀរ​បាយ​ធ្វើជា​រណ្តៅគោះ​ស៊ុត​ដាក់ចូល ។ នៅពេល​ស៊ុត​ចាប់ផ្តើម​ឆ្អិន​ត្រូវ​ដួស​បាយ​លុប​រួច​ឆា​ឱ្យ​គ្រឿងផ្សំ​ចូលគ្នា បិទ​ភ្លើង​រួច​ចាក់ទឹក​ក្រូចឆ្មារ​ចូល​ឆា​ច្របល់​ត្រឡប់​ម្តងទៀត ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត​ជាការ​ស្រេច ៕