ថ្ងៃ​អបអរសាទរ​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ សម្តេច​តេ​ជោ ផ្ញើ​ក្តី​ស្រឡាញ់​ពី​បេះដូង ដល់​ប្រជាពលរដ្ឋ​ខ្មែរ​

ភ្នំពេញ: សម្តេច​តេ​ជោ ហ៊ុន សែន សូម​ផ្ញើជូន​នូវ​ក្តី​ស្រឡាញ់​ពី​បេះដូង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ក្នុង​ថ្ងៃ​អបអរសាទរ​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ ដែលជា​ទិវា​អន្តរជាតិ​។​

​ខ្ញុំ​និង​ភរិយា សូម​ផ្ញើជូន​នូវ​ក្តី​ស្រឡាញ់​ពី​បេះដូង​ដល់​ជនរួមជាតិ​ទូទាំងប្រទេស​! ថ្ងៃទី ១៤ កុម្ភៈ គឺជា​ថ្ងៃ​អបអរសាទរ​នៃ​ក្តី​ស្រឡាញ់ ដែលជា​ទិវា​អន្តរជាតិ ភាសា​អង់គ្លេស​ហៅថា (Valentine’s Day)​។​

​ថ្ងៃនេះ​យើង​ចូលរួម​បង្ហាញ និង​ផ្តល់នូវ​ក្តីមេត្តា​ករុណា និង​ក្តី​ស្រឡាញ់​ចំពោះ​ខ្លួន​យើង​ផង ចំពោះ​ឪពុកម្តាយ អាណាព្យាបាល ជីដូន​ជីតា ប្តី​ប្រព​ន្ឋ កូនចៅ អុំ ពូ​ម៉ី​ង មិត្ត​ភ័ក្តិ និង​មិត្ត​រួម​អាជីព​ការងារ​ជាដើម​។​ល​។ ខ្ញុំ​សង្ឃឹមថា សេចក្តីស្រឡាញ់​ពី​មនុស្ស​ម្នាក់ និង​ចែករំលែក​ទៅដល់​មនុស្ស​នៅ​ជុំវិញខ្លួន​យើង​ផង និង​ដល់​មនុស្ស​ជាច្រើន​នៅ​ទូទាំងប្រទេស ទន្ទឹម​និង​ពិភពលោក កំពុង​ចូលរួម​អបអរសាទរ​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅថ្ងៃនេះ​។​

​ចំពោះ​យុវវ័យ គឺ​មិនត្រូវ​គិតថា ថ្ងៃនេះ​គឺជា​ថ្ងៃ​នៃ​បុណ្យ​សង្សារ​តែប៉ុណ្ណោះ​ទេ តែ​ជា​ថ្ងៃ​ពិសេស ដែល​ក្មួយៗ​មានឱកាស​បង្ហាញ​នូវ​ក្តី​ស្រឡាញ់​ចំពោះ​ឪពុកម្តាយ ជីដូន​ជីតា លោកគ្រូ អ្នកគ្រូ និង​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន ព្រោះ​ក្តី​ស្រឡាញ់​គឺជា​សុភ​ម​ង្គ​ម​សម្រាប់​មនុស្ស​គ្រប់រូប ហើយ ដែល​ម្នាក់ៗ​អាច​ផ្តល់អោយ​គ្នា​ទៅវិញទៅមក​បាន​គ្រប់ពេលវេលា​ទាំងអស់​។​

​ខ្ញុំ និង​ភរិយា​ស្រឡាញ់​ពលរដ្ឋ​កម្ពុជា និង​យុវជន យុវនារី​ទូទាំងប្រទេស និង​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​សុភមង្គល​គ្រប់ពេល​ជានិច្ច​៕