វិធី​ងាយៗ​ដើម្បី​បំបាត់​បញ្ហា​ហើម​ពោះ​? ចង់ដឹង​ទាល់តែ​អាន​សិន​!!

វិធី​ងាយៗ​ដើម្បី​បំបាត់​បញ្ហា​ហើម​ពោះ​? ចង់ដឹង​ទាល់តែ​អាន​សិន​!!

សព្វថ្ងៃ​នេះ​ដោយសារ​តែ​បច្ចេកវិទ្យា​កាន់តែ​ងាយស្រួល ដូច្នេះ​ការហូបចុក​របស់​មនុស្ស​យើង​ប្រហែលជា​មិនបាន​ល្អ​ដូច​កាលពី​មុន​ឡើយ ដោយសារតែ​ពួកគេ​អាច​នឹង​ត្រូវការ​ញ៉ាំ​លឿន គ្មាន​ពេល​ញ៉ាំ​បាន​ទៀងទាត់​។ ហេតុដូច្នេះ​ហើយ​អាច​នឹង​ធ្វើឱ្យ​ពួកគេ​ញ៉ាំ​អាហារ​មិនបាន​ត្រឹមត្រូវ និង​តែង​ជួប​ករណី​ហើមពោះ​ជា​ញឹកញាប់​បាន​។ ទោះបីជា​យ៉ាងនេះក្តី យើង​នៅតែ​មាន​វិធី​ច្រើន​ដែល​អាច​ដោះស្រាយ​វា​បាន​ស្រួល​ដែរ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ងាយៗ​ចំនួន ៣​យ៉ាង​ដែល​អ្នក​អាចធ្វើ​បាន​។

​បន្ថយ​ញ៉ាំ​ប្រៃ​
​ជាតិ​ប្រៃ​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​ការរស់នៅ​ដ៏​មាន​សុខភាព​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ញ៉ាំ​វា​ច្រើនពេក វា​នឹង​ធ្វើឱ្យ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន រហូតដល់​មាន​អតុល្យភាព​ជាតិ​ទឹក និង​ជាតិ​ប្រៃ​បាន ដែល​ចុងក្រោយ​ទៅ​ជា​ហើមពោះ​តែម្តង​។ ចំពោះ​អាហារ​ពេលយប់​ត្រជាក់ៗ អាហារសម្រន់ និង​អាហារ​លឿន​ពិត​ណាស់​នឹង​បង្កើន​ជាតិ​សូ​ដ្យូ​ម​ដល់​រាងកាយ​អ្នក​។ ដូច្នេះ​អ្នក​គួរតែ​កាត់បន្ថយ​អាហារ​អស់ទាំង​នេះ​បើសិនជា​ចង់​លុបបំពាត់​ការ​ហើម​ពោះ​។

​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​
​ការ​ញ៉ាំ​ទឹក​ច្រើនៗ​នឹង​ធ្វើឱ្យ​ក្បាលពោះ​សំប៉ែត​បាន​។ ចូរ​ញ៉ាំ​ទឹក​ឱ្យបាន ៦ ទៅ ៨​កែវជា​រៀងរាល់ថ្ងៃ ដើម្បី​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​ខ្លួន ក៏ដូចជា​កោសិកា​ផងដែរ​។

​ឈប់​ទំពារ​ស្ករ​កៅស៊ូ​
​ការ​ទំពា​រស្ករ​កៅស៊ូ​នឹង​ធ្វើឱ្យ​ដកដង្ហើម​ស្រូប​ចូល​ខ្យល់​ក្នុង​ពោះ​កាន់តែច្រើន ដូច្នេះ​វា​ពិតជា​ធ្វើឱ្យ​ពោះ​ទៅជា​ហើម​បាន​។ វា​នឹង​ធ្វើឱ្យ​អាការៈ​ហើម​ពោះនេះ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​បើសិនជា​ទំពារ​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។