ស្លាប់ ៣នាក់ និងរបួស ៩នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី១៣ ខែកុម្ភៈ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញ បណ្ដាលឲ្យមនុស្សចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិត និង៩នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

យោងតាមនាយករដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៣ ខែកុម្ភៈ កើតឡើងចំនួន ៥លើក, ស្លាប់ ៣នាក់, របួសធ្ងន់ ៧នាក់ និងរបួសស្រាល ២នាក់។

បណ្តាលឲ្យខូចខាតម៉ូតូចំនួន ៨គ្រឿង និងយានផ្សេងៗ ១គ្រោះ។ មូលបណ្តាលមកពីបើកបរលឿនចំនួន ១លើក, មិនប្រកាន់ស្តាំ ២លើក, ប្រជែងគ្រោះថ្នាក់ ១លើក និងមិនគោរសិទ្ធិ ១លើក៕

ស្លាប់ ៣នាក់ និងរបួស ៩នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី១៣ ខែកុម្ភៈ