៤ វិធី ដើម្បីកម្ចាត់បញ្ហា​ឆ្លង​មេរោគផ្សិត​នៅក្នុងទ្វារមាស

ស្ត្រីជាង ៧៥% នឹងទទួល​រងនូវការឆ្លងមេរោគផ្សិត​នេះយ៉ាងហោចណាស់​ម្តងក្នុង​មួយជីវិតរបស់​ពួកនាង។ ស្ត្រីមួយចំនួន​កើតមេរោគផ្សិត​នេះឡើងម្តង​ទៀតពី ៣-៤ដង​ក្នុង ១ឆ្នាំ។
បញ្ហាឆ្លងមេរោគផ្សិត​នេះបណ្តាលឲ្យ​ចេញកន្ទួល, រលាក និងឡើងក្រហមត្រង់​តំបន់ខាងក្រៅ​ទ្វារមាស។ នៅពេល​នោម និងបង្កាត់ភ្លើងស្នេហ៏អាចបណ្តាលឲ្យ​មាន​ការឈឺចាប់ និងមិន​សុខ​ស្រួល។ មេរោគផ្សិតនេះ​អាចកើតឡើងកាន់តែច្រើនដង​ ក្នុងកំឡុង​ពេល​មានផ្ទៃពោះ។ អ្វីដែល​សំខាន់ ការឆ្លងមេរោគផ្សិត​នេះ​មិនបង្កគ្រោះថ្នាក់​អ្វីទេ សូម្បីតែ​នៅពេល​មានផ្ទៃពោះ។ អ្នកជំនាញបាន​និយាយថា អ្នកម្តាយ​ដែលកើតមេរោគផ្សិត​ក្នុងកំឡុងពេលសម្រាល​កូនអាចឆ្លងមេរោគនេះ​ទៅទារក​បាន ប្រសិនបើ​មិនទាន់​បាន​ព្យាបាល។
 
៤ វិធី ដើម្បីកម្ចាត់បញ្ហា​ឆ្លង​មេរោគផ្សិត​នៅក្នុងទ្វារមាស
ថ្នាំសម្លាប់មេរោគផ្សិត​អាចគ្រោះថ្នាក់​ដល់ការ​រលូតកូន
តាមការ​សិក្សាស្រាវជ្រាវកាលពីថ្មីៗនេះបាន​ឲ្យដឹងថា ការប្រើប្រាស់​ថ្នាំប្រឆាំងមេរោគ​ផ្សិត អាច​បង្កភាពគ្រោះថ្នាក់​ដល់ការ​រលូតកូន។ ការស្រាវជ្រាវ​បានរកឃើញ​ថា ការឆ្លង​មេរោគផ្សិតនេះ​ជាបញ្ហាមួយ​ទូទៅចំពោះស្ត្រី​មានផ្ទៃពោះ។ ស្ត្រីដែល​បានព្យាបាល​មេរោគផ្សិតដោយ​ប្រើថ្នាំ ងាយជួប​នឹង​ការរលូតកូនញឹកញាប់​ច្រើនជាងស្ត្រី​ដែលមិន​បានព្យាបាលដោយ​ប្រើថ្នាំ។ ស្ត្រីប្រមាណ ៣៣០០នាក់​ ដែលប្រើថ្នាំ​លេបនៅចន្លោះ​ថ្ងៃទី ៧ដល់​ថ្ងៃទី ២២ មាន​ស្ត្រី ១៤៧​ នាក់ជួប​នឹងបញ្ហា​រលូតកូន។ បើប្រៀបធៀប​ស្ត្រី ១៣ ០០០នាក់​ដែលមិនបាន​ប្រើថ្នាំ មាន ៥៦៣ នាក់​ជួបនឹង​ការ​រលូតកូន។
ដោយហេតុតែថ្នាំនេះ​សម្រាប់ប្រើព្យាបាល​បញ្ហាឆ្លងមេរោគផ្សិត​លើទ្វារមាស វេជ្ជបណ្ឌិតបាន​ណែនាំឲ្យស្ត្រី​មានផ្ទៃពោះទាំង​អស់គួរ​មានការប្រុងប្រយ័ត្ន​ក្នុងការ​ប្រើប្រាស់​វា។
វិធីព្យាបាលមេរោគផ្សិត​ក្នុងទ្វារមាស​តាមបែបធម្មជាតិ
Boric Acid Suppositories ៖ ត្រូវបានគេបង្កើតឡើងសម្រាប់ព្យាបាល​បញ្ហាឆ្លងមេរោគផ្សិត​ក្នុងទ្វារមាស។ ថ្នាំនេះមានទម្ងន់ ៦០០ មលក្រាម សម្រាប់សុលទៅក្នុងទ្វារមាស​​រយៈពេល ១៤យប់។ មុខងាររបស់វានឹងទៅសម្លាប់មេរោគផ្សិត។
ប្រេងស្លឹកតែ៖ ­­­អ្នកគ្រាន់តែ​ចាក់ប្រេងអូលីវនៅ​ផ្នែកខាងចុង​ឆ្នុក (tampon) បន្ទាប់​មកបន្តក់​ប្រេងស្លឹកតែ ២-៣ ដំណក់​លើវា រួចសូកបញ្ចូលទ្វារមាស។ ប្រេងអូលីវជួយការពារប្រេងស្លឹកតែពី​ការស្រូបយក​របស់ឆ្នុក។ វាត្រូវបាន​គេជឿ​ថា មិនផ្តល់​ផលប៉ះពាល់​ដល់ស្ត្រីមានផ្ទៃពោះ​ឡើយ​ តែទោះបីជាយ៉ាង​ណា អ្នកជំនាញ​បានណែនាំ​មិនឲ្យស្ត្រីជិត​នឹងឆ្លង​ទន្លេប្រើវា​ឡើយ ព្រោះវា​អាចធ្វើឲ្យ​កម្លាំង​នៃការកន្ត្រាក់​ថយចុះ។
Probiotics ៖ ការប្រើថ្នាំ Probiotics ក្នុងការព្យាបាល​មេរោគផ្សិត​ក្នុងទ្វារមាសស្ត្រីមាន​ផ្ទៃពោះ​ មិនប៉ះពាល់អាក្រក់​ដល់ម្តាយ ឬកូន​ឡើយ។ វាអាចប្រើ​បានចាប់​ពីត្រីមាសទី ១រហូតដល់​សម្រាល។ តាមរយៈ​ការសិក្សាមួយចំនួន​បានបង្ហាញថា វាអាច​ជួយការពារ​ពីការលូតលាស់សរីរាង្គជ្រុល​នៃគភ៌ក្នុង​កំឡុងពេល​មានផ្ទៃពោះ។
ខ្ទឹមស ៖ ខ្ទឹមសអាចសម្លាប់​មេរោគផ្សិត។ វិធីដែល​ងាយ និងសាមញ្ញដើម្បី​កម្ចាត់​បញ្ហាឆ្លងមេរោគផ្សិត​គឺ បកសំបកខ្ទឹមស​ចេញឲ្យអស់ រួចហាន់​វាជា ២។ យកស្នូល​កណ្តាល​នៃខ្ទឹមស រួចដាក់​បញ្ចូល​ទៅក្នុងទ្វារមាស​នៅពេល​ចូលគេង។ ទុកវាចោល​ពេញមួយ​យប់។ ព្រឹកឡើង យកវា​ចេញ និង​លាងសម្អាត។ ធ្វើបែបនេះ​ឲ្យបាន ២-៣ យប់ រហូតដល់​បញ្ហាកន្ទួល​រមាស់បាត់​អស់៕
 
ដោយ៖ ដារ៉ា
ប្រភព៖ positivemed

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!