តោះ​លេង Style ប្តូរ​ភាគ​រយ​ថ្ម​ទៅ​ជា​អក្សរ​ខ្មែរ​វិញ ជាមួយ​ខេមបូ​ទាំង​អស់​គ្នា! (មានវីដេអូ)

សម្រាប់ប្រិយមិត្ត មួយចំនួនធំ ប្រហែលជា បានស្គាល់ Tweak មួយនេះ រួចមកហើយ ដែលកាលពី iOS 8 ខេមបូ ក៏ធ្លាប់បាន ធ្វើការបង្ហាញ រួចម្តងមក ហើយដែរ ក៏ប៉ុន្តែ នៅថ្ងៃនេះ យើងសូម ណែនាំវា ជូនអ្នកទាំងអស់គ្នា ម្តងទៀត ព្រោះថា នៅមានប្រិយមិត្ត មួយចំនួន នៅមិនទាន់ ស្គាល់វា នៅឡើយ ហើយម្យ៉ាងវិញទៀត យើងចង់បញ្ជាក់ អោយកាន់ តែច្បាស់ថា iOS 9 ក៏អាច តម្លើងវា បានផងដែរ។

តោះ​លេង Style ប្តូរ​ភាគ​រយ​ថ្ម​ទៅ​ជា​អក្សរ​ខ្មែរ​វិញ ជាមួយ​ខេមបូ​ទាំង​អស់​គ្នា! (មានវីដេអូ)

ចំពោះ Tweak មួយនេះដែរ មានឈ្មោះថា “Percentext” មានមុខងារ សម្រាប់បំលែងពី លេខភាគរយ នៃថ្ម ទៅជា អក្សរវិញ តែអ្វីដែល អស្ចារ្យនោះ នៅពេលដែល iPhone – iPad របស់អ្នក បានប្តូរ Region ទៅជា Khmer នោះ អក្សរនៃ ភាគរយថ្ម ដែលជាអក្សរ អង់គ្លេស នឹងប្តូរជា អក្សរខ្មែរ តែម្តង។ ដូចនេះ ដើម្បីកុំអោយ ចាំយូរ តោះអនុវត្ត ជាមួយយើងខ្ញុំ ទាំងអស់គ្នា!

តម្រូវការ

  • iPhone – iPad ដំណើរការដោយ iOS 8 – 9 និងបាន Jailbreak ហើយស្រាប់

វិធីសាស្រ្តក្នុងការតម្លើង Tweak Percentext

  • ជាដំបូង សូមធ្វើការបន្ថែម Source មួយ នៅក្នុង Cydia ដែលមាន ឈ្មោះថា “xarold.com”
  • បន្ទាប់មក នៅក្នុង Cydia ដដែល សូមចូល ទៅកាន់ Search > វាយពាក្យ “Percentext” > ធ្វើការតម្លើង > រួចចុច Restart Springboard
  • ពេលតម្លើងចប់ ប្រសិនបើឃើញ ភាគរយថ្ម មិនមែនជា ភាសាខ្មែរ តែជា ភាសាអង់គ្លេស នោះ សូមចូល ទៅកាន់ Settings > General > Language & Region > Advanced > Turn Off Automotic > ចុចលើ Language > ស្វែងរក Khmer
  • បន្ទាប់មក សូមធ្វើការ Respring (បើរក Respring មិនឃើញ អាចចូល ទៅកាន់ Settings > Percentext > ចុច Respring ជាការស្រេច)

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ អំពីរបៀបធ្វើ ខាងក្រោមនេះ៖

Note៖ បើសិនជាអាច សូមអានការណែនាំបណ្តើរ មើលវីដេអូ បណ្តើរ ទើបកាន់តែ ងាយស្រួល!!!

ឃើញទេ នៅពេលនេះ អ្នកអាចតម្លើងវាបាន ដោយជោគ ជ័យហើយ ហើយថែម ទាំងបាន ប្តូរទៅ ជា អក្សរជាតិ យើងទៀត។ កុំភ្លេច ចែករំលែក វិធីនេះ ទៅកាន់មិត្តភក្តិ របស់អ្នកទាំង អស់គ្នាណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

តោះ​លេង Style ប្តូរ​ភាគ​រយ​ថ្ម​ទៅ​ជា​អក្សរ​ខ្មែរ​វិញ ជាមួយ​ខេមបូ​ទាំង​អស់​គ្នា! (មានវីដេអូ)

  • ដោយ: Mai
  • 9:59 AM, 14 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ