​យុវជន​ម្នាក់​យក​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day


​យុវជន​ម្នាក់​យក​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day

​​សិស្ស​សាលា​​​វ័យ​១៧​ឆ្នាំ​​ម្នាក់ ​​រស់​នៅ​រដ្ឋ​ Utah សហរដ្ឋអាមេរិក​ ​បាន​ធ្វើ​ឲ្យ​​​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​ជុំ​វិញ​ពិភពលោក​ កោត​សរសើរ​នូវ​ទឹក​ចិត្ត​​​​​​​​​ដ៏​ល្អ ​ក្រោយ​រូប​គេ​​សុខ​ចិត្ត​យក​ប្រាក់​​ដែល​ខ្លួន​​ខំ​សន្សំជិត​​​មួយ​ឆ្នាំ ​ទៅ​ទិញ​ផ្កា​ជូន​​នារី​​ក្នុង​សាលា​ទាំង​អស់ ​​ដើម្បី​អបអរ​ទិវា​នៃ​ក្ដី​ស្រលាញ់ Valentine’s Day ១៤​កុម្ភៈ​នេះ។

 

​យុវជន​ម្នាក់​យក​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day

 

​យុវជន​នេះ​​ឈ្មោះ Hayden Godfrey ​បាន​ចំណាយ​ប្រាក់​ដែល​ខ្លួន​សន្សំ​ពាក់​កណ្ដាល​ ​​ចំនួន ៤៥០​ដុល្លារ ​ទិញ​ផ្កា ៩០០​ដើម​ ជូន​សិស្ស​នារី​ ៨៣៤​នាក់ ​ដែល​រៀន​​ក្នុង​សាលា​ជា​មួយ​គ្នា​ ដោយ​បញ្ជា​ទិញ​តាម​​​អនឡាញ​។

 

Godfrey បាន​ប្រាប់​សារព័ត៌មាន​ ABC ថា ​គេ​ចាប់​ផ្ដើម​​សន្សំ​ប្រាក់​បន្តិច​ម្ដង​ៗ ​តាម​រយៈ​ស៊ី​ឈ្នួល​ជា​​មេ​ចុងភៅ ​ក្នុង​ហាង​​មួយ ​ម្ដុំ​ហាង McDonald ​ក្នុង​រដ្ឋ​ខាង​លើ និង​ជា​អ្នក​លាង​ចាន​ក្នុង​ភោជនីយដ្ឋាន​ម៉ិកស៊ីកូ​មួយ ​ដោយ​រយៈ​ពេល​នៃ​ការ​ធ្វើ​ការ​​ជាង ១០ខែ​ហើយ។

 

យុវជន​ដដែល បាន​បន្ថែម​ថា ​ខ្លួន​​​ចូលរួម ​​​​​និង​ចូល​ចិត្ត​ទិញ​ផ្កា​ជូន​មិត្តភ័ក្ដិ​ចាប់​តាប់​ពី​អាយុ​ ១៤ឆ្នាំ​​មក​ហើយ​ តែ​បាន​​ចំនួន​ផ្កា ​តិចតួច​នៅ​ឡើយ។ ​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ​គម្រោង​ជូន​ផ្កា​របស់​គេ​កាន់​តែ​​ច្រើន​​ឡើង​ៗ ​និង​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​សម្រាប់​ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ។

 

​ចំពោះ​ការ​ទិញ​វិញ ​គេ​បាន​បញ្ជា​ទិញ​ពី​អ្នក​លក់​​រយៈ​ពេល ៣សប្ដាហ៍​​ទុក​មុន និង​មាន​ជំនួយ​​ពី​មិត្តភ័ក្ដិ ២០នាក់​ផ្សេង​ទៀត​ ជួយ​កាត់​តម្រឹម​ដើម ​និង​រៀប​ចំ​ថង់​ស្រោប​។

 

​​សិស្ស​​កម្រិត​វិទ្យាល័យ​ខាង​លើ បន្ត​ថា ​​ទោះ​គេ​ពុំ​ទួល​បាន​អ្វី​មក​វិញ​ តែ​ខ្លួន​រីករាយ​ជូន​ផ្កា​​ចំពោះ​នារី​ទាំង​អស់៕

 

​យុវជន​ម្នាក់​យក​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day

 

​យុវជន​ម្នាក់​យក​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day

 

​យុវជន​ម្នាក់​យក​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day

 

​យុវជន​ម្នាក់​យក​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day

 

 

ចុចអាន៖ ​​ប្រវត្តិ​ដើម​ហេតុ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ Valentine’s Day

ចុចអាន៖ របរ​លក់​ផ្កា​ក្នុង​ថ្ងៃ Valentine’s Day ម៉េច​ដែរ?

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ABC