ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបាន​ឲ្យដឹងជំហានដំបូងមកថា​​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ​លោក ម៉ម ប៊ុនហេង ​និង លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ និងមន្រ្តីក្រោមឱវាទ ​បាននិងកំពុងបរិច្ចាគឈាម​ដើម្បីសង្គ្រោះជនរងគ្រោះ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍ឬ ​មានជំងឺផ្សេងៗ ។

សេចក្តីរាយការណ៍បានបន្តថា​ ក្រៅពីមន្រ្តីជាន់ខ្ពស់ទំាងពីរ​រូប​និងមន្រ្តីរាជការក្រោមឱវាទ​ ក៍មានយុវជននិងយុវនារី​ជាច្រើនក៍បានចូលរួមបរិច្ចាគឈា​មសង្រ្គោះជីវិត​មនុស្សនៅ​មជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា​-ជប៉ុនផងដែរ​ នាព្រឹកថ្ងៃទី១៤ ​កុម្ភៈ ២០១៦នេះ ៕