ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ឧត្តរមានជ័យ ៖ លោក ស ថា​វី​ អភិបាលខេត្ត​​ ​បាន​ដឹកនាំ​មន្ត្រីរាជការ​​ និង​​កម្លាំង​ប៉ូ​លិ​ស​ ប៉េ​អឹម​​ស្រុក​អន្លង់​វែង​ ចុះ​ពិនិត្យ​ផ្សារ​អន្លង់​វែង​ថ្មី​​ដែល​ពោល​ពេញ​​ទៅ​គំនរ​សំរាម​​​បង្ក​ឲ្យមានការ​ប៉ះពាល់​ដល់​សោ​ភ័​ណ​ភាព​ និង​​សុខភាព​ពលរដ្ឋ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​កុ​ម្ភៈ ​២០១៦​​ ​ក្នុងភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អ​ន្ល​ង៉​វែង ស្រុក​អន្លង់​វែង ​។

ក្រុម​អាជីវករ​ដែល​លក់ដូរ​នៅ​ក្នុង​ទីផ្សារ​អន្លង់​វែង​ថ្មី​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផ្សារ​បាន​ចាត់​​កម្លាំង​ដើរ​ប្រមូល​​ភាស៊ី​ពី​ក្រុម​អាជីវករ​ជា​រៀងរាល់ថ្ងៃ ដោយ​យក​ទៅ​តាម​មុខទំនិញ​តូច ​ឬ​ធំ ​និង​​អ្នក​ល​ក់​ដូរ​បន្តិច​បន្តួច ​​​ចាប់ពី​៥០០​រៀល​​ទៅ​១០០០​រៀល ​ចំណែក​សំរាម​នៅ​តែ​កើត​មាន​ដដែលបង្ក​ឲ្យ​ធុំ​ក្លិន​​ស្អុយ​ស្ទើ​រតែ​អង្គុយ​លម់​ដូរ​មិន​បាន​ ។

លោក ស ថា​វី​ អភិបាលខេត្ត​ បាន​មាន​ប្រសាសន៍​យ៉ា​តឹង​រឹង​ដល់​ប្រធាន​ក្រុមហ៊ុន​ផ្សារអន្ល​ង់​​វែង​ ​ត្រូវ​​​រៀបចំ​ទីកន្លែង​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​មាន​ជា​របង​ហ៊ុម​​ព័ទ្ធ
​ដើម្បី​កុំ​ឱ្យ​សំរាម​រ៉ាយ​ប៉ាយ​ ​ហើយ​មិន​ត្រូវ​ទុក​​សំរាម​​ឲ្យ​លើស​ពី​មួយថ្ងៃ​ឡើយ​ ពុំ​ដូច្នោះ​ទេ​ អាជ្ញាធរ​ខេត្ត​នឹង​ចាត់វិធានការ​បន្ត​ទៀត ​៕