ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ស្ពឺ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​សាកសពបុរសមិនទាន់ស្គាល់អត្តសញ្ញាណ​ម្នាក់បានត្រូវអ្នកភូមិប្រទះ​ឃើញ​នៅក្នុង​ស្រះទឹក​ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា​ម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៤ ​កុម្ភៈ ២០១៦ ​នៅក្នុងភូមិត្រពំាងព្រះ​ សង្កាត់កណ្តុរដុំ​ ក្រុងច្បារមន ។

សេចក្តីរាយការណ៍បានបន្តថា ​សាកសពស្លៀកខោជើងវែងព៌ណខ្មៅ ​និង អាវដៃវែងព៌ណស ​ហើយថាសមត្ថកិច្ចមិនទាន់សន្និដ្ឋាន​ថាការស្លាប់របស់បុរសខាងលើ​​ពាក់ព័ន្ឋ​នឹង​រឿងអ្វីពិតបា្រកដនៅឡើយទេ ​និងកំពុងធ្វើ​កោសល្យវិច័យ ៕