អគ្គីភ័យ ឆាបឆេះលំនៅដ្ឋាន ពលរដ្ឋ ខ្ទេច២ខ្នង ២ខ្នងទៀតខូចខាតតិចតួច

កោះកុង៖ អគ្គីភ័យបានបំផ្លាញលំនៅដ្ឋាន ប្រជាពលរដ្ឋអស់ចំនួន៤ខ្នង ២ខ្នងត្រូវអគ្គីភ័យបំផ្លាញទាំងស្រុង គ្មានសល់អ្វីបន្តិច ហើយ២ខ្នងទៀតខូចខាត់ប្រហែលជា ៣០រយ ដោយសារប្រជាពលរដ្ឋជិតខាង ជួយពន្លត់ទាន់ពេលវេលា។

ហេតុការណ៍អគ្គិភ័យ ឆាបឆេះនេះបានកើតឡើងនៅម៉ោង ៤៖៣០នាទី ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិ២ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក សំ ឃិតវៀន ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា បើតាមការស៊ើបអង្កេត របស់សមត្ថកិច្ចជំនាញ និងសាក្សីនៅជិតខាង បាននិយាយថា ករណីអគ្គីភ័យនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ដែលម្ចាស់ផ្ទះដាក់ដាំទឹក ឬបាយ ទុកចោល ហើយម្ចាស់មិននៅ ទើបបណ្តាលឲ្យផ្ទុះឆាបឆេះតែម្តង ផ្ទះដែលឆេះខ្ទេចគ្មានសល់អី្វនោះ គឺផ្ទះឈើប្រកស័ង្កសី ជាប់ជញ្ជាំងគ្នា។

លោកស្នងការបន្តទៀតថា សម្ភារៈក្នុងផ្ទះយកមិនទាន់ ព្រោះនៅចំណុចកើត គឺស្ថិតនៅលើទឹក តាមមាត់ព្រែក នេះជាហេតុមួយ ក្នុងជួយប្រមូលសម្ភារៈពួកគាត់ ហើយខាងរថយន្តពន្លត់ អគ្គីភ័យពិបាកចូល តែការពន្លត់ទាន់ពេលនេះ គឺកម្លាំងសមត្ថកិច្ច រួមសហការណ៍ ជាមួយប្រជាពលរដ្ឋ និងសហការណ៍ ជាប្រជានេសាទ ដែលមានទូកបានជួយបាញ់ពន្លត់ទាន់ពេលវេលាទើបមិនរៀលឆេះបន្ត។

លោក សំ ឃិតវៀន បញ្ជាក់បន្ថែមទៀតថា លំនៅដ្ឋាន ដែលអគ្គីភ័យឆាបឆេះទំាងស្រុក ទី១-ឈ្មោះ អ៉ឹម មួយ អាយុ ២១ឆ្នាំ មានសមាជិកចំនួន ៣នាក់, ទី២-ឈ្មោះ គង់ នៅ អាយុ ៥៣ឆ្នាំ មានសមាជិកចំនួន៩នាក់។ ឯពីខ្នងទៀត ទី១-ឈ្មោះ អ៊ឺម ចាន់ដារ៉ា អាយុ ៤៥ឆ្នាំ មានសមាជិកចំនួន ៦នាក់ ខូចខាតតិចតួច ហើយម្ចាស់ផ្ទះ ម្នាក់ទៀតដែលខូចខាតតិចជាងនោះពុំបានទទួលឈ្មោះទេ។

ជាមួយគ្នាលោកស្នងការ សូមឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអគ្គីភ័យ នៅភ្លាមនោះក្រោយ ពីជួយពន្លត់អគ្គីភ័យ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានពាំនាំនូវអំណោយរបស់ អនុសាខាកាកបាទក្រហមកម្ពជា មានដូចជា អង្ករចំនួន ១បាវ មី ស្ករស សម្ភារៈ គ្រឿងឧបភោគមួយចំនួន និងថវិកាផ្ទាល់ខ្លួនរបស់លោក ប៊ុន លើត អភិបាលខេត្តកោះកុង ចំនួន ២០០ដុល្លារ ជូនដល់គ្រួសាររងគ្រោះ ចំនួន២គ្រួសារ ដើម្បីស្រាយជីវភាពនាពេលយប់នេះ។

លោក ហាក់ ឡេង បានបន្តថា អំណោយទាំងនេះ វាតិចតួចមែន តែវាអាចជួយដោះស្រាយ ក្នុងជីវភាពគ្រួសារបានមួយគ្រាភ្លាមដែរ។ លោកថាថ្នាក់ដឹងនាំ ទាំងអស់គ្នាតែងតែ យកចិត្តទុក្ខដាក់ ទៅប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយឡើយ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរឡើយ ឲ្យតែប្រជាពលរដ្ឋ មានឧបហេតុ នូវគ្រោះមហន្តរាយ ណាមួយទោះជិត ឬឆ្ងាយ ថ្នាក់ដឹកនាំតែចុះដល់ទីនោះភ្លាម៕