សញ្ញាណរញ្ជួយដី បានមកដល់ប្រទេស ឥណ្ឌូនេស៊ីហើយ តែមិនមានអ្នក របួសនៅឡើយទេ

ឥណ្ឌូនេស៊ី៖ សញ្ញាណរញ្ជួយដីដ៏ខ្លាំងមួយ នៅក្បែរកោះឥណ្ឌូនេស៊ី នាភាគខាងកើត បានលោតតាម ប្រព័ន្ធទំនាក់ទំនង តាមដានរបស់អាជ្ញាធរ ឥណ្ឌូនេស៊ី ហើយនៅល្ងាចថ្ងៃសុក្រនេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីអ្នករបួស និងស្លាប់នៅឡើយទេ បន្ទាប់ពីបាន វាយលុយកោះតៃវ៉ាន់សប្តាហ៍មុន ។

គេហទំព័រ  Chanel News Asia  បានឲ្យដឹងថា ប្រព័ន្ធតាមដានភូមិសាស្រ្ត បានឃើញថា រញ្ជួយដីនោះមាន កំរិត6,5 រ៉ិចទ័រក្នុងជម្រៅ៣០គីឡូម៉ែត្រ ចំងាយប្រមាណ៣គីឡូម៉ែត្រពីទីក្រុង Andekantor ជាទីក្រុងរបស់ កោះសំបាខេត្ត Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី។

លោក Sutopo Purwo Nugroho, អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ របស់ឥណ្ឌូនេស៊ី បានឲ្យដឹងថា ពុំទាន់មានសេចក្តី រាយការណ៍ពីអ្នកស្លាប់ និងរបួសដោយសារគ្រោះរញ្ជួយដីមួយនេះនៅឡើយទេ ប៉ុន្តែផ្លូវថ្នល់ មួយចំនួនបានរងនូវការខូចខាត យ៉ាងណារញ្ជួយដី ប្រភេទនេះត្រូវបានអាជ្ញាធរ ឥណ្ឌូនេស៊ីប្រកាសថា មិនទាន់ជាសញ្ញាណកំរិតដល់ស៊ូណាមិនោះទេ ៕

សញ្ញាណរញ្ជួយដី បានមកដល់ប្រទេស ឥណ្ឌូនេស៊ីហើយ តែមិនមានអ្នក របួសនៅឡើយទេ

  • សញ្ញាណរញ្ជួយដី បានមកដល់ប្រទេស ឥណ្ឌូនេស៊ីហើយ តែមិនមានអ្នក របួសនៅឡើយទេ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/02/14  Category:​អន្តរជាតិ